អត្ថប្រយោជន៍​ និង​ផល​ប៉ះពាល់​​នៃសារាយ​សមុទ្រ​ ស្ត្រី​ពពោះ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

Posted by : 112220 | 04-May-2021

ជា​ទូ​ទៅ​ នៅ​អំឡុង​ពេល​​ពពោះ​ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​​របប​អាហារ​មួយ​ចំនួន​ ដើម្បី​ធានា​ថា​​ខ្លួន​ និង​កូន​ក្នុង​ផ្ទៃ​ទទួល​
បាន​​សុខភាព​ល្អ​ និង​ជៀស​ផុត​​ពី​បញ្ហា​ផ្ទៃពោះ​ផ្សេងៗ​។​ ​យ៉ាង​ណា​មិញ​ តើ​​ម៉ាក់​ៗ​អាច​ញ៉ាំ​សារាយ​​សមុទ្រ​បាន​ដែរ​ឬ​ទេ​ នៅ​អំឡុង
​ពេល​​មាន​គភ៌​​?

​​ពិត​ណាស់​ សារាយ​សមុទ្រ​គឺ​ជា​កំពូល​អាហារ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដ៏​សំបូរ​បែប​ដល់​សុខភាព ហើយ​វា​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា
​រូបមន្ត​ព្យាបាល​បែប​ធម្មជាតិ​​សម្រាប់​ជំងឺ​ជា​ច្រើន​ផង​ដែរ។​

​តម្លៃ​អាហារូបត្ថម្ភ​នៃ​សារាយ​សមុទ្រ​

តម្លៃ​អាហារូបត្ថម្ភ​ដែល​មាន​នៅ​ក្នុង​សារាយ​សមុទ្រ​ចំនួន​១០​ក្រាម​៖

  • កាបូអ៊ីដ្រាត​ ០,៩​ក្រាម​
  • ប្រូតេអ៊ីន​ ០,៣​ក្រាម​
  • វីតាមីន​A ៣៥ IU
  • វីតាមីន​C ​០,៣​មិល្លីក្រាម​
  • ​កាល់ស្យូម​ ១៤ មិល្លីក្រាម
  • ម៉ាញ៉េស្យូម​ ១០,៥​ មិល្លីក្រាម
  • ប៉ូតាស្យូម​ ៤,៩ មិល្លីក្រាម
  • ផូស្វ័រ​ ៨,១ មិល្លីក្រាម
  • សូដ្យូម​ ៨៥,៣ មិល្លីក្រាម

អត្ថប្រយោជន៍​សុខភាព​នៃ​ការ​ញ៉ាំ​សារាយ​សមុទ្រ​អំឡុង​ពេល​មាន​គភ៌​

ការ​ញ៉ាំ​សារាយ​សមុទ្រ​នៅ​ក្នុង​បរិមាណ​តិចតួច​ អាច​ជួយ​ឲ្យ​ម៉ាក់​ៗ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សំខាន់​ជា​ច្រើន​។​

អត្ថប្រយោជន៍​មួយ​ចំនួន​រួម​មាន​៖

  • សារាយ​សមុទ្រ​គឺ​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​អាច​ជួយ​ដល់​ការអភិវឌ្ឍ​ខួរ​ក្បាល​របស់​ទារក​។
  • ​វា​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដែល​ជួយ​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ​ និង​ទល់​លាមក​នៅ​ក្នុង​អំឡុង​ពេល​មាន​គភ៌​
    យ៉ាង​មាន​ប្រសិទ្ធភាព​។
  • ​ជាមួយ​គ្នា​នេះ​ដែរ​ សារាយ​សមុទ្រ​​ក៏​ជា​ប្រភព​ល្អ​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​​ទប់ស្កាត់​បញ្ហា​ថប់​បារម្ភ
    ការ​បាក់​ទឹក​ចិត្ត​ ជំងឺ​ហឺត​ ជំងឺ​រលាក​ទង​សួត​ ជំងឺពោះវៀន និង​ជំងឺ​រលាក​សន្លាក់​ជា​ដើម​។
  • ចំណែក​ឯ​វីតាមីន​C នៅ​ក្នុង​សារាយ​សមុទ្រ​ក៏​ជួយ​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ដែល​មាន​នៅ​ក្នុង​សារាយ​សមុទ្រ​ផង​ដែរ​។
  • វា​មាន​ប្រយោជន៍​ក្នុង​ការអភិវឌ្ឍសរីរាង្គ​ផ្លូវ​ភេទ​ ហើយ​វា​ក៏​​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​។

ហានិភ័យ​សុខភាព​ទាក់ទង​នឹង​ការ​ញ៉ាំ​សារាយ​សមុទ្រ​ អំឡុង​ពេល​មាន​គភ៌​

ទោះ​បី​ជា​សារាយ​សមុទ្រ​ផ្ដល់​ថាមពល​ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​​ជា​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​​ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ
​សម​ល្មម​ ទើប​ជា​ការ​ប្រសើរ​។ ប្រសិនបើ​យើង​ញ៉ាំ​សារាយ​សមុទ្រ​​ច្រើន​ជ្រុល​ ​វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​ផ្សេង​ៗ​ នៅ​អំឡុង​
ពេល​មាន​គភ៌​ដូច​គ្នា​ ពីព្រោះ​សារាយ​សមុទ្រ​មាន​បរិមាណ​អ៊ីយ៉ូដ​ខ្ពស់​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរការ​ត្រឹមត្រូវ​របស់​ក្រពេញ​ទីរ៉ូអ៊ីត
និង​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ផ្សេង​នៅ​អំឡុង​ពេល​មាន​គភ៌​ ក៏​ដូចជា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។

ដូច្នេះ​ហើយ​ ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​សារាយ​សមុទ្រ​​ប្រហែល​២២០​មីក្រូក្រាម​ និង​មិន​ត្រូវ​ញ៉ាំ​វា​លើស​ពី​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ឡើយ​។

ប្រភព៖ khmerload.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge