វិធីសាស្ត្រងាយៗ ដោះស្រាយបញ្ហាមុនកើតដោយសារស្រ្តេស
Posted by : 112220 | 21-Jan-2021
ស្រ្តេសបញ្ចេញអ័រម៉ូនCortisol នៅក្នុងរាងកាយដែលមិនត្រឹមតែប៉ះពាល់ដល់ផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ វាថែមទាំងជះ
ឥទ្ធិពលដល់ស្បែករបស់យើងផងដែរ។ ពិតណាស់ ស្រ្តេសអាចបណ្ដាលឲ្យយើងកើតមុនឥតឈប់ឈរ ហើយមុនប្រភេទនេះ
មិនមែនកើតឡើងនៅមុនពេលដែលយើងមករដូវឡើយ។ ផ្ទុយទៅវិញ នៅពេលដែលយើងមានអារម្មណ៍ស្រ្តេសរយៈពេលយូរ
យើងប្រាកដជាគេចមិនផុតពីការលេចឡើងនូវមុនដែលកើតពីស្រ្តេសនេះឡើយ។
១. ម៉េចស្រ្តេសនាំឲ្យយើងកើតមុន?
នៅពេលដែលយើងស្រ្តេស ស្បែករបស់យើងនឹងស្ថិតនៅក្នុងការការពារ ហើយអ័រម៉ូនCortisol និងអ័រម៉ូនភេទឈ្មោល Adrenal
នឹងផ្ដេកផ្ដួលទៅតាមស្រ្តេសដើម្បីការពារយើង។ ប៉ុន្តែ សារធាតុគីមីដែលមាននៅក្នុងស្បែកទាំងនេះ នឹងដុតបញ្ឆេះក្រពេញ
សេប៊ូម (Sebaceous) ដែលធ្វើឲ្យស្បែករបស់យើងចេញមុនកាន់តែច្រើនឡើង។ ដូចគ្នាទៅនឹងមុនផ្សេងទៀតដែរ មុនដែល
កើតពីស្រ្តេស គឺបង្កឡើងដោយបាក់តេរី ប្រេង ការរលាក និងអ័រម៉ូន។ រោគសញ្ញាទូទៅមួយចំនួននៃការកើតមុនស្ត្រេស រួម
មានការឡើងក្រហម រមាស់ និងការកើនឡើងនៃមុនក្បាលខ្មៅ និងមុនក្បាលស ព្រមទាំងមុនធម្មតាផងដែរ។ ជាទូទៅ មុន
ប្រភេទនេះនឹងលេចឡើងនៅបរិវេណថ្ងាស ច្រមុះ និងចង្កា។ យ៉ាងណាមិញ ការព្យាបាលមុនកើតពីស្រ្តេសនេះ គឺស្រដៀង
ទៅនឹងការព្យាបាលមុនប្រភេទផ្សេងទៀតផងដែរ។
២. យើងគួរព្យាបាលមុនកើតពីស្រ្តេសបែបណា?
គ្នាយើងភាគច្រើន តែងតែជ្រើសរើសប្រើប្រភេទថ្នាំបន្តក់មុន ដែលមានផ្ទុកសារធាតុ Benzoyl Peroxide ឬអាស៊ីដSalicylic។
ទោះបីជាថ្នាំប្រភេទនេះងាយស្រួលក្នុងការលាបក៏ពិតមែន ប៉ុន្តែវាក៏អាចបង្កឲ្យមានការរលាក និងស្ងួតខ្លាំងផងដែរ។ នៅក្នុង
ករណីដែលយើងកើតមុនស្រ្តេសធំៗដែលបណ្ដាលឲ្យមានការឈឺចាប់ យើងក៏អាចស្អំទឹកកក ឬស្អំទឹកក្ដៅផងដែរ។ បន្ថែមពី
នេះ យើងក៏អាចប្រើប្រាស់ដុំទឹកកកដែលផ្សំឡើងពីតែបៃតង ដើម្បីកាត់បន្ថយការផលិតខ្លាញ់នៃស្បែក។
នៅក្នុងករណីកើតមុនកាន់តែធ្ងន់ធ្ងរ ឬស្នាមក្រហម និងរមាស់មិនថមថយ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសើស្បែក
ដើម្បីការពារស្នាមមុនឲ្យបានទាន់ពេលវេលា។
៣. វិធីសាស្ត្រកាត់បន្ថយស្រ្តេស ដើម្បីកែលម្អស្បែក
ដើម្បីកាត់បន្ថយបញ្ហាមុនដែលកើតពីស្រ្តេសនេះ យើងចាំបាច់ត្រូវរក្សាទម្លាប់ល្អនៅក្នុងការរស់នៅដោយការហាត់យ៉ូហ្កា ឬ
ធ្វើសមាធិ ក៏ដូចជាដើរលេងនៅខាងក្រៅ។ល។ លើសពីនេះ របបអាហារល្អ និងការគេងគ្រប់គ្រាន់ ក៏រួមចំណែកក្នុងការជួយ
ឲ្យអារម្មណ៍យើងបានស្រស់ថ្លា និងកាត់បន្ថយស្រ្តេសផងដែរ។
បញ្ហាមុនដែលកើតពីស្រ្តេសនេះ គឺពិតជាគួរឲ្យធុញទ្រាន់ណាស់ ហើយវាក៏មិនបាត់ទៅវិញភ្លាមៗនោះដែរ។ ដូច្នេះហើយ ចូរ
ថែរក្សាខ្លួនរបស់យើងឲ្យបានល្អ ដោយព្យាយាមកាត់បន្ថយស្រ្តេសឲ្យនៅកម្រិតទាបតាមដែលអាចធ្វើបាន។
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!