របៀបបណ្តុះសណ្តែកក្នុងដប

Posted by : 10639 | 05-Jan-2017

១- យកគ្រាប់សណ្តែកបាយត្រាំទឹកក្តៅឧណ្ហៗ កំដៅប្រហែល 110°F ឬ 43°C , ចំនួន១ម៉ោង។ សូមកុំត្រាំទឹកក្តៅពេក នោះសណ្តែកនឹងរលួយគ្រាប់ លែងដុះ។
២- ស្រង់ចេញហើយច្រកដប បិទមាត់អោយជិតហើយយកកាំបិតចោះដបជ័របន្តិចអោយមានដង្ហើមខ្លះទើបយកទៅ
ដាក់ នៅទីក្តៅហប់ ពុំមានខ្យល់ត្រជាក់ ដោយយកក្រណាត់គ្របពីលើអោយជិត។
៣- ពេលព្រឹកត្រូវចាក់ទឹកចូលអោយពេញ ហើយចាក់ទឹកចេញវិញអោយអស់រួចបិទគ្របដបអោយជិតគ្របក្រណាត់
ទុកវិញ។
៤- ពេលល្ងាច ធ្វើដូច្នេះទៀត ដូចគ្នា។ កន្លែងណាដែលហប់ សណ្តែកនឹងដុះកាន់តែល្អ។
៥- បីបួនថ្ងៃក្រោយ សណ្តែកដុះធាត់ល្អ អាចអោយយើង យកមកលាងសំអាត បរិភោគបាន។

ប្រភព www.khmer-note.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge