របៀបលាក់ឯកសារ លើទូរស័ព្ទអ្នកដោយសម្ងាត់ នឹងសុវត្ថិភាពបំផុត

Posted by : 9744 | 19-Apr-2017

តើលោកអ្នកចង់មានឯកសារ ឬ រួបថត វីដេអូណាមួយនៅក្នុងទូរស័ព្ទរបស់អ្នកដោយសម្ងាត់និងសុវត្ថភាពបំផុត ពីអ្នកដទៃអាចចូលឆែករក
ឃើញដែរឫទេ? បើមានតម្រូវការបែបនេះមែន Soklyphoneយើងខ្ញុំសូម ណែនាំនូវកម្មវិធី​ File Hide Expert គឺជាជម្រើសដ៏សាកសមបំផុត
សម្រាប់លោកអ្នក។ ព្រោះថាវាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការងារបែបនេះ ពោលគឺលោកអ្នកអាចលាក់ឯកសារសំខាន់ៗ របស់
អ្នកបានស្ទើតែគ្រប់ប្រភេទមានក្នុងទូរស័ព្ទ ឧទាហរណ៍ (រូបថត, វីដេអូ, Word Exel, Folder) រួមផ្សេងៗជាច្រើនទៀតនឹងគ្មានបន្សល់ស្លាក
ស្នាមអ្វីលើទូរស័ព្ទបន្តិចសោះឡើយ។ ហើយលោកអ្នកក៏អាចឲ្យ អ្នកដទៃចុចប្រើទូរស័ព្ទរបស់អ្នក បានដោយស៊េរី នឹងគ្មានអ្នកណាម្នាក់
អាចរកឃើញ ឬលួចបើកឯកសារទាំងនោះក្នុងទូរស័ព្ទរបស់អ្នកបានឡើយ បើសិនជាគ្មានការអនុញ្ញាតពីអ្នក ជាមុនសិន។
បញ្ចាក់៖ សម្រាប់កម្មវិធីនេះអាចប្រើបានសម្រាប់ Tablet នឹង Smartphone ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android

១-របៀបដំឡើងកម្មវិធី
១-១. ជាដំបូង សូមចូលទៅកាន់កម្មវិធី Play Store ដែលមានលើទូរស័ព្ទរបស់លោកអ្នករួចវាយឈ្មោះកម្មវិធី FileHide Expert​ ក្នុងប្រអប់ Search។
១-២. បន្ទាប់មក ឈ្មោះកម្មវិធីនោះនឹងបង្ហាញឡើង សូមចុចលើឈ្មោះនោះ រួចបន្ដចុចលើប៊ូតុង Install ដើម្បីធ្វើការ ទាញយក និង ដំឡើង។២-របៀបប្រើប្រាស់កម្មវិធី នឹងលាក់ឯកសារ។
២-១. ជាដំបូង សូមលោកអ្នកបើកដំណើរការកម្មវិធីនេះជាមុនសិន បន្ទាប់មកផ្ទាំងកម្មវិធីមួយនឹងបង្ហាញឡើងសម្រាប់ឲ្យលោកអ្នកជ្រើស រើសឯកសារ ឬ Folder មួយណាដែលអ្នកចង់លាក់ ដោយគ្រាន់តែចុចទៅលើប៊ូតង់ខាង លើផ្នែកខាងស្តាំ រួមធ្វើការជ្រើសរើស Folder ឬឯកសារមួយណាដែលអ្នកពិតចិត្ត ដោយចុចលើសញ្ញាបូកខាងស្តាំ នោះវាដាក់បញ្ចូល List ឯកសារដែលអ្នកចង់លាក់ ហើយធ្វើការចុច ទៅលើប៊ូតង់មូល ដើម្បីបញ្ជាក់ឲ្យច្បាស់លាស់ ជាការស្រេច។
២-២- ម្យ៉ាងវិញទៀត នៅពេលដែលលោកអ្នកចង់បើកនៅឯកសារ ដែលបានលាក់នោះវិញ គឺគ្រាន់តែចូលទៅក្នុងកម្មវិធី File Hide Expert បន្ទាប់មកសូមធ្វើការដោះ Tick លើ Folder ឬឯកសារមួយណាដែលអ្នកចង់លុប រួមចុចទៅលើសញ្ញា ខ្វែងនោះលោកអ្នក នឹងអាចចូលទៅបើកមើលឯកសារនោះវិញតាមធម្មតា។
៣-របៀបដាក់ដាក់លេខសង្ងាត់កម្មវិធីសម្រាប់កម្មវិធី File Hide Expert នេះលោកអ្នកអាចធ្វើការដាក់លេខកូដសុវត្ថិភាព ដោយចុច ទៅលើប៊ូតុងទូរស័ព្ទផ្នែក ខាងឆ្វេងដៃ (ចំពោះតែGalaxy) រួចបន្ទាប់ចុច លើប៊ូតង់ Setting នឹងចុច Eable Password បន្ទាប់មកចុច Chang Password ដើម្បីដាក់បញ្ចូលលេខសម្ងាត់។
ប្រភព www.soklyphone.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge