ហេតុផល ៤ យ៉ាងដែលអ្នកមិនព្រមចាកចេញពីស្នេហាឈឺចាប់

Posted by : 112220 | 04-Mar-2021

អ្នកប្រាកដជាធ្លាប់បានឃើញហើយចំពោះគូស្នេហ៍មួយចំនួនដែលបានត្រូវប្តី ឬប្រពន្ធធ្វើបាប គ្រាំទាំងកាយ គ្រាំងទាំងចិត្តស្ទើរ
តែរៀងរាល់ថ្ងៃ ប៉ុន្តែពួកគេនៅតែមិនព្រមដើរចេញទៀត សុកចិត្តរស់នៅក្នុងទុក្ខវេទនាបែបនោះ។ ចាស់ៗតែងតែហៅថា មនុស្ស
សាច់កម្ម
ពីព្រោះពួកគេបានដឹងហើយតែហេតុអ្វីមិនព្រមបញ្ចប់វា។ ច្បាស់ណាស់ថាវាប្រាកដជាមានហេតុផលរបស់វា!

ហើយហេតុផលទាំង ៤ យ៉ាងនេះហើយដែលពួកគេមិនព្រមចាកចេញពីដៃគូដែលធ្វើបាប ឬស្នេហាដែលគ្មានសុភមង្គលនោះ៖

១. ការស្រឡាញ់គេជ្រុល គិតថាអត់គេមិនបាន អ្នកនឹងពិបាកដកចិត្តចេញណាស់

២. ការគំរាមកំហែងទៅលើកូនឬខ្លួនអ្នក ទាំងផ្លូវចិត្ត ផ្លូវកាយ ធ្វើឲ្យអ្នកមិនហ៊ានដើរចេញឡើយ

៣. គិតថាអស់ជម្រើសទៀតហើយ ដោយសារអ្នកគិតទៅលើផ្នែកហិរញ្ញវត្ថុ សម្រាប់កូននឹងខ្លួនឯង

៤. ការទម្លាក់កំហុសទៅលើខ្លួនគ្រប់រឿងទាំងអស់ បន្ទាបខ្លួន និងមិនស្រឡាញ់ខ្លួនឯងទៀត ទើបបណ្តោយខ្លួននឹងរឿង
នេះឲ្យកើតឡើងទៅតាមដំណើររបស់វា

ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលកំពុងតែមានបញ្ហានេះ អ្នកចង់ដើរចេញនឹងចង់បញ្ចប់វាដែរ តែមិនអាច
ធ្វើបានដោយសារការគំរាប់គំហែងថានឹងសម្លាប់ខ្លួនបើអ្នកដើរចេញជាដើមនោះ វាជាសញ្ញានៃអំពើហឹង្សាផ្លូវចិត្តហើយ អ្នកគួរតែ
ផ្តល់ដំណឹងដល់ភ្នាក់ងារផ្នែកអំពើរហឹង្សាភ្លាមៗ។

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge