អត្ថប្រយោជន៍​ដ៏អស្ចារ្យ​នៃ​ស្លឹកម្លូ​ដែល​យើង​មិន​ដឹង

Posted by : 10639 | 13-Nov-2017

ស្លឹកម្លូ​ក្រៅពី​លក្ខណៈ​ដែល​វា​ធ្វើ​ឲ្យ​យើង​ស្រស់ស្រាយ វា​ក៏​ត្រូវ​បាន​ប្រើ​គេ​ប្រើ​ជា​ឱសថ​ដើម្បី​ព្យាបាល​ជំងឺ​ជា​ច្រើន​ប្រភេទ ហើយ​លក្ខណៈ​នេះ​កំណត់​ឲ្យ​វា​ខុស​ពី​រុក្ខជាតិ​ទូទៅ​មួយ​ចំនួន​ធំ ។

អត្ថប្រយោជន​ដ៏​អស្ចារ្យ​នៃ​ស្លឹកម្លូ​ចំពោះ​សុខភាព ៖

១-​ព្យាបាល​មុខរបួស
ស្លឹកម្លូ​គឺជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ។ វា​កាត់​បន្ថយ​ភាព​តានតឹង​អុក​ស៊ីតក​ម្ម និង​ជួយ​ព្យាបាល​របួស​បាន​លឿន​។ វា​ក៏​បង្កើន​អត្រា​កន្ត្រាក់​នៃ​របួស និង​បរិមាណ​ប្រូ​តេ​អ៊ី​ន​សរុប ។ សូម​លាបទឹក​ស្លឹកម្លូ​នៅ​មុខរបួស បន្ទាប់​មក​រុំ​វា​ជាមួយ​ស្លឹកម្លូ និង​រុំ​បង់​។ មុខរបួស​នឹង​ជា​សះស្បើយ​ក្នុង​រយៈពេល​១ ឬ ២​ថ្ងៃ ។

២-​ឈឺសន្លាក់
ស្លឹកម្លូរ​សម្បូ​សារជាតិ polyphenols ជា​ពិសេស​សារជាតិ chavicol ។ វា​គឺជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក​ដ៏​មាន​ប្រសិទ្ធភាព ។ ការ​លាបទឹក​ស្លឹកម្លូ​រលើ​កន្លែង​ដែល​មាន​បញ្ហា​រលាក​សន្លាក់ និង​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ធ្វើ​ឲ្យ​បញ្ហា​ទាំងនោះ​មាន​ភាព​ប្រសើរ​ឡើង ។

៣-​ក្លិន​មាត់
ស្លឹកម្លូរ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​មេរោគ​ក្នុង​មាត់ ។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ទំពា​ស្លឹកម្លូ​ជួយ​បង្កើន​ទឹកមាត់ ។ ទឹកមាត់​ជួយ​កាត់​បន្ថយ​ការ​រីក​លូតលាស់​នៃ​បាក់តេរី ដោយ​ស្ដារ​ឡើង​វិញ​នូវ​កម្រិត pH ក្នុង​មាត់ ។

៤-​សម្រក​ទម្ងន់
ស្លឹកម្លូ​ជួយ​ពង្រឹង​ការ​រំលាយ​អាហារ បង្កើន​ការ​បញ្ចេញ​ទឹក​រំលាយ​អាហារ និង​បញ្ចេញ​ជាតិ​ទឹក និង​ជាតិពុល​ដែល​លើស​ពី​រាង​កាយ ។ បរិមាណ​ជាតិ​សរសៃ​នៅ​ក្នុង​ស្លឹកម្លូ​ជួយ​បំបាត់​អាការ​ទល់លាមក​ផង​ដែរ ។ វា​ត្រូវ​បាន​គេ​ជឿ​ថា​អាច​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​រាង​កាយ ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge