នៅជាប់ Lockdown មកប្រើស្នៀត០៤ នេះ ដើម្បីរក្សារាង កុំឱ្យធាត់ និងអារម្មណ៍រីករាយ

Posted by : 112220 | 04-May-2021

ពេលអ្នកតំបន់ហាមឃាតសម័យកូវីដនេះ ធ្វើឱ្យអ្នកនៅផ្ទះមានអារម្មណ៍ស្រ្តេស និងឡើងគីឡូ។ បើអ្នកជាប់ Lockdown រយៈ
ពេលយូរ ធ្វើឱ្យប៉ះពាល់សុខភាពខ្លាំង។ បើមានបញ្ហាបែបនេះ យើងគួរដោះស្រាយបញ្ហាបែបណា? ថ្ងៃនេះ យើងនឹងលើក ០៣
ស្នៀតដូចខាងក្រោមនេះ៖

ស្នៀតទី ១. របបអាហារមានឥទ្ធិពលដល់រាងកាយ

បើអ្នកចង់សម្រក និងការពារគីឡូរបស់អ្នក គួរជ្រើសរបបអាហារមូលដ្ឋានធម្មជាតិឱ្យច្រើនជាងសាច់ គឺល្អចំពោះសុខភាព។
ពីព្រោះក្នុងបន្លែ ត្រី និងផ្លែនីមួយៗ សុទ្ធតែមានជាតិប្រូតេអ៊ីនបង្កើតថាមពលដល់រាងកាយ កុំឱ្យឡើងគីឡូ។ របបអាហារមាន
ពីរពួក គឺអាហារកែឆ្នៃមានជាតិខ្លាញ់ និងអាហារធម្មជាតិ។

>> របបអាហារកែឆ្នៃមានខ្លាញ់ នេះតាមលោកវេជ្ជបណ្ឌិត គួច គួចម៉េងលី មានប្រសាសន៍ថា “អ្នកដែលចូលចិត្តញុំាអាហារកែច្នៃ
ដូចជា ប្រហិត ហតដក ទឹកសេរ៉ូ និងគ្រឿងកំប៉ុងៗផ្សេងៗទៀត អាចបង្កើនហានិភ័យជំងឺបេះដូង ជំងឺធាត់ ជំងឺលើសឈាម និង
ជំងឺទឹកនោមផ្អែម... ។ ចំណែកសាច់កែច្នៃ ដែលមានផ្ទុកជាតិខ្លាញ់​នាំឱ្យឡើងជាតិខ្លាញ់ក្បាលពោះ និងស្ទះសរសៃឈាមជាការ
ទាក់ទងនឹងជំងឺបេះដូងផងដែរ។”

>> អាហារធម្មជាតិមានដូចជា៖ បន្លែស្លឹកបៃតង ផលិតផល​ទឹកដោះគោ ស៊ុត​ គ្រាប់ធញ្ញជាតិ និងតែ​បៃតង ត្រី និងសាច់គោ... ពីព្រោះវាមានធាតុសម្បូរដោយស័ង្កសី វីតាមីនអា និងវីតាមីនអ៊ី ដែលផ្ទុកនូវសារធាតុចិញ្ចឹម និងផ្ទុកដោយសារធាតុប្រឆាំងអុកស៊ីត
កម្មដូចជាសារធាតុ Resveratrol ធ្វើឱ្យបេះដូងរបស់អ្នកមានសុខភាពល្អ។ មានការសិក្សាមួយបានរកឃើញថា អ្នកមានអាយុច្រើន គួរបរិភោគទាំងខាងលើ ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានល្អប្រសើរបំផុត។ មកពីពួកអាហារនេះ សម្បូរ
ដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមល្អសម្រាប់ការសម្រកទម្ងន់។

ស្នៀតទី២. ការធ្វើលំហាត់ប្រាណ

ពេលអ្នកនៅតំបន់ជាប់ Lockdown ការនៅក្នុងផ្ទះ ក៏ធ្វើឱ្យមានបញ្ហាសុខភាពដែរ។ វិធីល្អដើម្បីថែទាំសុខភាពអំឡុងពេលហ្នឹង អ្នកគួរចំណាយពេលខ្លះ ហាត់ប្រាណមានដូចជាដើរ អាវ៉ង់ និងហាត់យូហ្គា ដើម្បីរាងកាយបញ្ចេញអរម៉ូន endorphins ជាអរម៉ូន
អារម្មណ៍រីករាយ និងមានលំនឹងមេតាបូលីស(Metapolism) ក្នុងរាងកាយ។ ពីព្រោះការហាត់ប្រាណនេះ មានការជាប់ទាក់ទង
នឹងប្រព័ន្ធផ្សេងៗមានដូចជា បេះដូង សួត សរសៃឈាម និងប្រព័ន្ធរំលាយអាហារ ហើយកម្ចាត់ជាតិខ្លាញ់ ដើម្បីការពារអ្នក
កុំលើសទម្ងន់ផងដែរ។

ពេលអ្នកគ្មានលំហាត់ប្រាណនៅតំបន់ Lockdown សុខភាពអ្នកនឹងចុះខ្សោយ និងឡើងជាតិខ្លាញ់ តាមលោកវេជ្ជបណ្ដិត Eric
Berg
បាននិយាយថា “មូលហេតុដែលធ្វើឱ្យអ្នកដុះខ្លាញ់ក្បាលពោះមានដូចជា ប្រព័ន្ធរំលាយអាហារខ្សោយ ការផ្លាស់ប្តូរអ័រម៉ូន
កើតស្ត្រេស មានការហត់នឿយ របៀបរស់នៅមិនសូវស្រួល មានជំងឺច្រើន...។” ដើម្បីរក្សាប្រព័ន្ធសុខភាព អ្នកត្រូវហាត់ប្រាណ។

ស្នៀតទី ៣. កុំខ្វះជាតិទឹក

ពេលអ្នកជាប់តំបន់បិទ នៅក្នុងផ្ទះ អ្នកត្រូវរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់នៅក្នុងខ្លួនរបស់អ្នក។ ពីព្រោះថា រាងកាយមានលំនឹង
បានល្អ ត្រូវការជាតិទឹក។ តាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី​ មានប្រសាសន៍ថា “អ្នកដែលខ្វះជាតិទឹក និងពិសារទឹកមិនបាន
គ្រប់គ្រាន់ ធ្វើឱ្យស្បែកអ្នកចាស់ជាងវ័យ និងមិនស្រស់ស្អាតទេ។ ដើម្បីស្បែកអ្នកមើលទៅស្រស់ស្អាត និងសុខភាពរឹងមាំ គួរ
ញ៉ាំទឹកមួយថ្ងៃបីលីត្រ ទៅបួនលីត្រ។”

ស្នៀតទី ៤. របៀបធ្វើសមាធិ

ការធ្វើសមាធិនេះ យើងអាចធ្វើពីរម្តងក្នុងមួយថ្ងៃជាពេលល្អបំផុត ពេលយប់មុនចូលគេង(ឱ្យគេងលក់បានល្អ) និងពេលព្រឹក
ភ្ញាក់ពីគេង។ ហេតុអ្វីអ្នកត្រូវការធ្វើសមាធិ? ចម្លើយសាមញ្ញ គឺរក្សាអារម្មណ៍ឱ្យរីករាយ(ពេលអ្នកសមាធិអរម៉ូន endorphins
បញ្ចេញមក)។ របៀបធ្វើសមាធិនេះ អ្នកត្រូវអង្គុយពែនភ្នែន បិទភ្នែកដកដង្ហើមតាមធម្មតា ឬតាមធម្មជាតិ គ្រាន់តែអ្នកដឹងថា
ដង្ហើមចេញ និងដង្ហើមចូល ដោយមានសតិដឹង។ នេះជារបៀបធ្វើតាមខ្យល់ដង្ហើមទីមួយ មានអត្ថប្រយោជន៍ដល់រាងកាយ និងគំនិតមានការផ្តោតទៅលើអារម្មណ៍ឱ្យមូល។

ដូចនេះ ស្នៀតទាំង ០៤ នេះច្បាស់ជាជួយឱ្យសុខភាពរាងកាយ និងផ្លូវចិត្តឱ្យរីករាយ។ ពីព្រោះថា ពេលអ្នករក្សារាងកាយដូចជា
អ្នករក្សាចិត្តដែរ។ បើអ្នករក្សាចិត្ត និងរាងកាយឱ្យបានល្អ ដោយរបបអាហារ ការធ្វើលំហាត់ប្រាណ ការពិសារទឹកឱ្យបានគ្រប់គ្រាន់
និងធ្វើសមាធិ។ ទាំងអស់នេះ វាមានការប្រទាក់ក្រឡានឹងគ្នាជួយប្រព័ន្ធសុខភាពឱ្យរឹងមាំ៕

ប្រភព៖ healthy-cambodia.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge