វិធី​ព្យាបាល​រោគសញ្ញា​រលាក​ក្រពះ​ដ៏​លឿន​

Posted by : 10639 | 27-Dec-2018

ការ​រលាក​ក្រពះ​ច្រើន​បង្ក រោគសញ្ញា​ពិបាក​ទ្រាំ​ដូចជា​រាករូស​, ចង់ ក្អួត​, ក្អួតចង្អោរ និង​ឈឺ រមួល​ពោះ ។ រលាក​ក្រពះ​ជា​ប្រភេទ​ជំងឺឆ្លង​មេរោគ ផ្លូវ​ពោះវៀន​បង្កឡើង​ដោយ​វីរុស​, ទូទៅ បំផុត គឺ norovirus ។ អាកាសធាតុ ត្រជាក់​នៅ​ចុងឆ្នាំ គឺ​អំណោយផល​ល្អ សម្រាប់ norovirus រីកចម្រើន​ខ្លាំង ។ Norovirus ងាយ​ឆ្លង​បំផុត ។ លាងដៃ​ជា ប្រចាំ និង​មិន ប្រើ​របស់​រួម និង​មិន បរិភោគ​រួមគ្នា​ជាមួយ​អ្នកជំងឺ​អាចជួយ បន្ថយ​ហានិភ័យ​ឆ្លង​ជំងឺ ។ ទោះបី​មាន វិធី​ជាច្រើន​ដើម្បី​ព្យាបាល​រលាក​ក្រពះ បង្កដោយ norovirus តែ​វិធី​បួន​ខាង ក្រោម​នេះ អាចជួយ​សម្រាល​យ៉ាង លឿន​នូវ​រោគសញ្ញា​ពិបាក​ទ្រាំ​របស់​ជំងឺ ។​
​ ​
•​ទទួលទាន​ទឹក​ច្រើន​
ការទទួល​ទាន​ទឹក​ឱ្យបាន​ច្រើន គឺ​សំខាន់បំផុត ព្រោះ​អ្នក​រលាក ក្រពះ​នឹង​បាត់បង់​ទឹក ដោយសារ​បែក ញើស​, ក្អួតចង្អោរ ឬ​រាករូស ។ ប្រសិន​អ្នកជំងឺ​លេច​រោគសញ្ញា​បាត់បង់​ទឹក ធ្ងន់ធ្ងរ ដូចជា​ឈឺក្បាល​, រមួលក្រពើ​, ទឹកនោម​ពណ៌​លឿង​ដិត ឬ​មិនអាច ឈឺ​នោម នោះ​ចូរ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម ។​
​ ​
•​ឱ្យ​រាងកាយ​សម្រាក​
​អ្នកជំងឺ​រលាក​ក្រពះ​មិនត្រូវ លោភ​ការងារ ។ រឿង​ចាំបាច់​បំផុត ដើម្បី​ជា​សះ​ជំងឺ គឺ​អនុញ្ញាត ឱ្យ​រាងកាយ​បាន​សម្រាក ។ ចូរ​បន្ថយ​សកម្មភាព​ប្រចាំថ្ងៃ និង​រាល់ពេល​សម្រាក​ឱ្យបាន​ច្រើន ។​
​ ​
•​ជ្រើស​អាហារ​ត្រូវ​
​ប្រសិន​ចង់​បរិភោគ​អាហារ នឹង​នោះ​អ្នកជំងឺ​រលាក​ក្រពះ​គួរ អាទិភាព​បរិភោគ ចេក​, បាយ​, ផ្លែ​ប៉ោម និង​នំប៉័ង​អាំង ។ នេះ​ជា​អាហារ​បួន ប្រភេទ ងាយ​រំលាយ​, ផ្ទុក​កាបូ​អ៊ី​ដ្រា​ត ច្រើន​ដើម្បី​ផ្គត់ផ្គង់​ជីវជាតិ​ឱ្យ​រាងកាយ ។​
​ ​
•ខ្ញី​
​ទទួលទាន​ទឹក​ខ្ញី ឬ​ទំពារ​ខ្ញី ស្រស់ អាចជួយ​បន្ថយ​រោគសញ្ញា​រលាក​ក្រពះ ។ ការស្រាវជ្រាវ បង្ហាញថា ខ្ញី ពុំ​ត្រឹមតែ​អាចជួយ​បន្ថយ​អាការ​ចង់​ក្អួត តែ​នៅ​ជួយ​បន្ថយ​ប្រមាណ​២០​ភាគរយ ពេលវេលា​ក្អួត និង​កម្រិត​ធ្ងន់ធ្ងរ​រ​ប​ស់ការ​ក្អួតចង្អោរ ៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge