វិធីព្យាបាល កំចាត់ឈាមកកនៅលើស្បែក ដោយធម្មជាតិ

Posted by : 9744 | 21-Apr-2017

ឈាមកកនៅលើស្បែក គឺជាបញ្ហាស្បែកមួយកើតឡើងដោយសារតែ ស្បែករបស់អ្នកទៅប៉ះចំនឹង វត្ថុធ្ងន់ឬគាប់ជាមួយនឹងវត្ថុ ផ្សេងៗ ដែល បណ្តាលឱ្យមានឈាមកកនៅលើស្បែកបែបនេះ។ ឈាមកកនៅស្បែកនេះ មានពណ៌ក្រហម ដែលមានការ ឈឺចាប់ខ្លាំងបំផុត នៅពេលដែល អ្នកយកដៃទៅស្ទាប់ អង្អែលចំកន្លែងឈាមកកនោះ។ខាងក្រោមនេះយើងសូមណែនាំអ្នកឱ្យ សាកល្បងជាមួយនឹងវិធីធម្មជាតិងាយៗ ដើម្បីកំចាត់ ឈាមកក នៅលើស្បែក បានយ៉ាងឆាប់រហ័ស។ទឹកកក៖វិធីដំបូងដែលត្រូវធ្វើ ដើម្បីព្យាបាលឈាមកកនៅលើស្បែកនោះ គឺអ្នកត្រូវរុំដុំទឹកកកជា មួយនឹងក្រណាត់ស្អាត រួចដាក់ វានៅលើកន្លែង ឈាមកកនោះ រយៈពេល ១០នាទី។ បន្ទាប់មក សំរាកមួយភ្លេត រួចដាក់ទឹកកកទៅលើកន្លែង ឈាមកក នោះ ម្តងទៀត។ ទឹកកកនេះ នឹងជួយរំលាយឈាមកក និងកាត់បន្ថយសភាពឈឺហើមនៅលើស្បែករបស់អ្នកបាន យ៉ាងមានប្រសិទ្ធិ ភាព។ផ្លែប័រ៖គឺជារុក្ខជាតិហូបផ្លែម្យ៉ាង ដែលមានតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងព្យាបាលជំងឺឈាមកកនៅ លើស្បែកដោយគ្រាន់ តែយកជ័រផ្លែប័រ នោះ ទៅលាបនៅលើកន្លែងឈាមកក ជារៀងរាល់ថ្ងៃ រយៈ ពេលតែ ២ ទៅ ៣ថ្ងៃ វានឹងជួយបំបាត់ភាពឈឺចាប់ និងជួយរំលាយឈាមកកនោះ បានតែម្តង។ប្រេងខ្ទឹមស៖មានផ្ទុកនូវសារធាតុចិញ្ចឹម ជាច្រើន ដែលអាចជួយដុតរំលាយឈាម កកនៅលើ ស្បែកបានយ៉ាងងាយស្រួល។វិធីព្យាបាល៖ សូមយកប្រេងខ្ទឹមស មកម៉ាស្សាលាបនៅលើស្បែក រយៈពេល៣០នាទី បន្ទាប់មក លាងសំអាតចេញដោយប្រើ ទឹកត្រជាក់ ជាការស្រេច៕
ប្រភព www.camnews.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge