ត្រកួនព្យាបាល រដូវមិនទៀង ហើមពោះ ឆ្អល់ពោះ សំរាប់លើកកំលាំង ជួយសំរកហើម ពុលចំណី

Posted by : 10639 | 14-Feb-2020

លក្ខណះរុក្ខជាតិៈ ជាប្រភេទវល្លិ៏ទឹកម្យ៉ាង រស់បាន១ឆ្នាំ ឬ២ឆ្នាំ ដើមវែងៗដុះក្រាបៗ និងដីក្នុងភក់ ឬអណ្តែតទឹក ដើមថ្នោលរលាង ប្រហោងក្នុង មានឬសតាមថ្នាំង។ ស្លឹកដុះឆ្លាស់ទងគ្នា រាងមូលទ្រវែង ឬរាងត្រីកោណសមបាត ផ្នែកខាងគល់ជាទូទៅរីកជាងមានបេះដូង។ ផ្ការាងដូចត្រែ​ ពណ៌ស ឬពណ៌ស្វាយភាវ។ គ្រាប់តូចៗមានរោមឆ្មារៗ
ខ្លី២។

កន្លែងដាំដុះៈ មានដុះឯងក្នុងព្រៃ បឹង ឬ ដាំលើដី សំរាប់ធ្វើជាបន្លែ។
ផ្នែកប្រើប្រាស់ៈ ដើម និងស្លឹក។
ការព្យាបាលៈ រដូវមិនទៀង ហើមពោះ ឆ្អល់ពោះ សំរាប់លើកកំលាំង ជួយសំរកហើម ពុលចំណី។
កំរិតនិងរបៀបប្រើៈ ដំដើមជាមួយទឹក បំពោកលើកន្លែងហើម។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge