អ្វីដែលត្រូវដឹងពេលបរិភោគទឹកសណ្តែកសៀង

Posted by : 4397 | 10-Aug-2018

ជាទូទៅទឹកសណ្តែកសៀង (ទឹកសណ្តែកពណ៌ស)មានសារជាតិប៉ូវបំប៉នយ៉ាងល្អណាស់ចំពោះសុខភាពប៉ុន្តែវាក៏អាចក្លាយ ទៅជាឥត ប្រយោជន៍ទៅវិញទេ ហើយក៏អាចក្លាយទៅជា ជាទូទៅទឹកសណ្តែកសៀង (ទឹកសណ្តែកពណ៌ស) មានសារជាតិប៉ូវបំប៉ន យ៉ាងល្អ ណាស់ ចំពោះសុខភាព ប៉ុន្តែវាក៏អាចក្លាយទៅជាឥតប្រយោជន៍ទៅវិញទេហើយក៏អាចក្លាយទៅជាជាតិពុលដ៏គ្រោះថ្នាក់ប្រសិន បើការបរិភោគមិន បានត្រឹមត្រូវនោះ។អ្វីដែលត្រូវមានការយល់ដឹងនឹងប្រុងប្រយ័ត្ន ក្នុងការបរិភោគទឹកសណ្តែកសៀងនោះមាន ដូចតទៅ ៖

-ប្រសិនបើអ្នកដណ្តាំទឹកសណ្តែកដោយខ្លួនឯង អ្នកត្រូវតែដាំឱ្យឆ្អិនត្រឹមត្រូវបាន ១០០ភាគ រយព្រោះថានៅក្នុងទឹកសណ្តែកសៀង ដែលមិន ទាន់ឆ្អិនល្អមានសារធាតុទ្រីពស៊ីន (Tripxin)ដែល ងាយបង្កឱ្យកើតអាការៈឈឺពោះ ចុកពោះឆ្អើមចង់ក្អួត ចង្អោរឬក៏ក្អួត ចេញមកតែម្តង។

-អ្នកមិនគួរណាឡើយបរិភោគទឹកសណ្តែកខណៈពេលដែលអ្នកបរិភោគអាហារដែលមាន ទាំងស៊ុតមាន់ ឬ ទាព្រោះថា សារជាតិ អាល់ប៊ុល មីន (Albumin) នៅក្នុងផ្នែកពណ៌សនៃស៊ុតងាយស្រូបចូលគ្នាជាមួយជាតិ Tripxin នៅក្នុងទឹកសណ្តែកណាស់ ហើយវាក៏ នឹងបង្កើត ឱ្យមានសារធាតុ មួយផ្សេងទៀតដែលធ្វើឱ្យរូបកាយរបស់ មនុស្សយើងពិបាកក្នុងការទទួលយកណាស់ រហូតធ្វើឱ្យ ទឹក សណ្តែកសៀង បែរជាបាត់បង់អស់តំលៃរបស់វាថាជា អាហារដែលនាំមកនូវសារជាតិបំប៉ន។

-ដាច់ខាតកុំលាយទឹកសណ្តែកសៀង ជាមួយទឹកស្ករក្រហម (ស្ករត្នោត ស្ករអំពូវ) ដោយ សារតែជាតិអាស៊ីដនៅក្នុងស្ករងាយ កើតមាន ប្រតិកម្មសំយោគគ្នា ជាមួយនឹងជាតិ Tripxin បណ្តាយ ឱ្យរូបរាងកាយមនុស្សមានបញ្ហាច្រើនយ៉ាងណាស់ដូចជា រាករូសចុកពោះកាន់តែ ខ្លាំងឡើងពេល បរិភោគល្បាយទឹកសណ្តែក និងស្ករក្រហម នោះចូលទៅក្នុងពោះ។ ប៉ុន្តែលាយទឹកសណ្តែកជាមួយ នឹងស្ករសវិញមិនមាន បញ្ហាអ្វីនោះទេ។

-កុំច្រកចាក់ទឹកសណ្តែកចូលទៅក្នុងស៊ុមបំពង់ទឹកក្តៅពីព្រោះបើទុកយ៉ាងដូច្នេះក្នុងរយៈពេលយូរទឹកសណ្តែក នឹងប្រែប្រួលសារជាតិ របស់វា បង្កឱ្យកើតមានបច្ច័យអាក្រក់ដល់សុខភាពអ្នក បរិភោគ។

-មិនគួរបរិភោគទឹកសណ្តែកច្រើនហួសប្រមាណនោះទេព្រោះអាចបង្កឱ្យហើមពោះទល់ ខ្យល់។

ដកស្រង់ចេញពីកាសែត កម្ពុជាថ្មី ឆ្នាំទី៦ លេខ១៣៨០ថ្ងៃអាទិត្យ-ច័ន្ទ ទី០១-០២ ខែកក្កដា ឆ្នាំ២០០៧

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge