អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​ជម្ពូរ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​

Posted by : 10639 | 09-Oct-2019

ជម្ពូរ​គឺមាន​លក្ខណៈ​ដូចជា​ផ្លែ​ប៉ោម​ដែរ ព្រោះ​វា​អាច​ញ៉ាំ​ទាំង​ឆៅ និង​អាច​ប្រើ​សម្រាប់​បង្កើតជា​បង្អែម​ផ្សេងៗ​ទៀតផង​។ ថ្វីបើ​មិនមាន​ការសិក្សា​ស្រាវជ្រាវ​ច្រើន​ទៅលើ​ផ្លែ​ជម្ពូ​រថា​មាន​ប្រយោជន៍​អាច​ប្រើ​ជា​ឱសថ​ច្រើន​ក៏ដោយ ក៏​វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយចំនួន​តូច​ដែរ​។​

​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
ផ្លែ​ជម្ពូរ​មាន​សមត្ថ​ភាពជា Alkaloid ដែលមាន​ឥទ្ធិពល​ក្នុងការ​សម្រួល​ដល់​ការ​បំ​លែង​ជាតិ​អាមីដុង​ទៅជា​ស្ករ​។ តាមពិត គ្រាន់តែ​ផ្លែ​ជម្ពូរ​មួយ​មុខ​ក៏​អាចមាន​ប្រយោជន៍​ក្នុងការ​ព្យាបាល និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ហើយ​។

​ការរំលាយ​អាហារ​
​ផ្លែ​ជម្ពូរ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​ល្អ​បំផុត​ក្នុងការ​គ្រប់គ្រង​ការធ្វើដំណើរ​របស់​ចំណីអាហារ​ក្នុង​ផ្លូវ​រំលាយ​អាហារ​។ អាហារ​សម្បូរ​ជាតិ​សរសៃ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​រំលាយ​អាហារ​បាន​ដូចជា ទល់លាមក និង​ផោម​ច្រើន​។ ក្រៅពីនេះ គ្រាប់​ផ្លែ​ជម្ពូរ​ត្រូវបាន​គេ​រកឃើញថា​អាចជួយ​បង្ការ​ជំងឺរាក​មួល​បាន​ទៀតផង​។

​បង្ការ​ជំងឺមហារីក​
​សារធាតុ​ដ៏​សកម្ម​ជាច្រើន​ក្នុង​ផ្លែ​ជម្ពូរ​មាន​លក្ខណៈ​ល្អ​បំផុត​ក្នុង​ការបង្ការ​ការលូតលាស់​របស់​ជំងឺមហារីក​។ នៅពេល​មានការ​ផ្សំគ្នា​រវាង​វីតាមីន C និង A ដែលមាន​ក្នុង​ផ្លែ​ជម្ពូរ​នោះ វា​ពិតជា​អាច​បង្ការ​ការលូតលាស់​ជំងឺមហារីក​សុដន់ និង​ក្រពេញ​ប្រូ​ស្តា​ត​។​

​ច្រោះ​ជាតិពុល​ពី​ក្នុង​ថ្លើម​និង​តម្រងនោម​
​បើសិនជា​អ្នក​ចង់​ច្រោះ​ជាតិពុល​ពី​ក្នុង​ថ្លើម និង​តម្រងនោម អ្នក​គួរតែ​ប្រើប្រាស់​ផ្លែ​ជម្ពូ​រហើយ​។ វា​គឺជា​សារធាតុ​ច្រោះ​ជាតិ​ទឹកនោម​ដ៏​ល្អ​មួយ​ដែល​ត្រូវបាន​កេ​ប្រើប្រាស់​សម្រាប់​ច្រោះ​ជាតិពុល​តែម្តង​។ វា​ក៏​ជួយ​បង្កើន​សកម្មភាព​នៃ​ការរំលាយ​អាហារ និង​ពង្រឹង​ដល់​សុខភាព​ទូទៅ និង​មុខងារ​សំខាន់ៗ​របស់​សរីរាង្គ​ក្នុង​ខ្លួន​ទៀតផង​។

​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ុល​
​ផ្លែ​ជម្ពូរ​សម្បូរ​ជាតិ​សរសៃ​ណាស់​ដូច្នេះ​វា​ពិតជា​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ៗ​ពី​ក្នុង​ឈាម​បាន​យ៉ាង​ល្អ​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរប្រើ​) កាលណា​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ធម្មតា​ហើយ វា​នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន​ដូចជា ជំងឺ​គាំងបេះដូង ក្រិន​រឹង​សរសៃឈាម និង​ជំងឺ​សរសៃឈាម​បេះដូង​៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge