អាហារដំបូង ៣មុខល្អបំផុតចំពោះសុខភាពទារក អ្នកម្ដាយថ្មីថ្មោងគួរយល់ដឹង

Posted by : 112220 | 19-Nov-2020

ចំពោះម្ដាយឪពុក កូនសំខាន់ជាងជីវិតខ្លួនឯងទៅទៀត ជាពិសេសកូនតូច គឺប្រៀបដូចជាកែវភ្នែក ដែលត្រូវថែរក្សាថ្នាក់ថ្នម និងការពារគ្រប់ពេលវេលា។ នៅអាយុ ៦ខែទារកចាប់ផ្ដើម បៅច្រើនជាងមុន ដូច្នេះម្ដាយគួរបំបៅកូនញឹកញាប់ជាងមុន ដោយ
៤ ម៉ោងម្ដង។ ចំពោះកូនដែលបៅទឹកដោះគោ គួរបៅរៀងរាល់ ៤ម៉ោងម្ដងដូចគ្នា។

អ្វីដែលសំខាន់នោះគឺ ក្នុងវ័យនោះជាវ័យលូតលាស់ តែប្រព័ន្ធរំលាយអាហារនៅខ្សោយ ដូច្នេះមាតាបិតាត្រូវចេះជ្រើសរើសម្សៅ
ទឹកដោះគោដែលមាន សារជាតិ Gos & Fos ព្រោះវាជួយឲ្យប្រព័ន្ធរំលាយរឹងមាំ ដំណើរការស្រួល និងមិនធ្វើឲ្យទារកមាន
អាការៈឈឺ ឬឆ្អល់ពោះឡើយ។

អាហារបន្ថែមសំខាន់បំផុតក្នុងវ័យនេះ ដោយហេតុថាវាជាជំហានដំបូងសម្រាប់កុមារត្រូវរៀនស្គាល់អាហាររឹង និងរៀនទំពារ ដែលមានឥទ្ធិពលខ្លាំងលើការលូតលាត់ទាំងបញ្ហាស្មារតី និងរាងកាយរបស់គេ។ ជាទូទៅដើម្បីប្រាកដថាកុមារទទួលបានសារ
ជាតិចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់សមស្របនឹងវ័យរបស់គេ អ្នកម្តាយខ្មែរយើងភាគច្រើនតែងធ្វើបបរខាប់គ្រប់គ្រឿងបញ្ចុកកូន
តូចជាទីស្រលាញ់ ពេលគេចាប់ផ្តើមអាចញុំាអាហាររឹងបាន គឺចាប់ពីវ័យ ៦ខែឡើងទៅ។

យោងតាមវិបសាយសុខភាពអន្តរជាតិ healthline ក្នុងអត្ថបទអាហារចម្អិនដោយផ្ទាល់ដៃសម្រាប់កុមារតូច (Homemade Baby
Food Recipes) បានឲ្យដឹងថាមានជាអាហារបន្ថែម ៣មុខដែលងាយស្រួលធ្វើបំផុត ហើយមានជីវជាតិគ្រប់គ្រាន់មិនចាញ់បបរខាប់
គ្រប់គ្រឿងឡើយ សមស្របសម្រាប់អ្នកម្ដាយសម័យថ្មីដែលមិនសូវមានពេលធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនតូចដោយផ្ទាល់ដៃ ដូចជា៖

១. ស្ងោរ ល្ពៅ ដំឡូងជ្វា ឬការ៉ុត

បន្លែដែលមានកាកសរសៃច្រើន ដូចជាដំឡូងជ្វា ល្ពៅ ឬការ៉ុតល្អណាស់ចំពោះទារក។ ព្រោះវាមិនត្រឹមតែសម្បូរដោយវីតាមីន និងសារជាតិចិញ្ចឹមនោះទេ តែវាជាបន្លែដែលមិនបង្កឲ្យមានប្រតិកម្ម ដែលល្អបំផុតចំពោះប្រព័ន្ធរំលាយអាហាររបស់ទារក។ អ្នកអាចចម្អិនវាដោយស្ងោរឲ្យឆ្អិន រួចកិនឲ្យមត់ សឹមបញ្ចុកកូន។

២. ផ្លែប៊ឺស្រស់

ផ្លែប៊ឺកិនមួយផ្លែ ក៏ជាអាហារដែលមានវីតាមីនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ទារកផងដែរ។ ផ្លែប៊ឺមានជាតិខ្លាញ់ធម្មជាតិដែលសារ
ពាង្គកាយទារកត្រូវការខ្លាំងដើម្បីការលូតលាស់។

៣. ចំហុយផ្លែសារី

ផ្លែសារីអាចអាចជួយឲ្យទារកបាត់អាការៈ ទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចចម្អិនដោយយកសារីមួយផ្លែបក
សម្បកចេញ ចិតជាចំណិតដុំៗរួចដាក់ចំហុយឲ្យទន់ សឹមយកមកកិនឲ្យមត់៕

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge