អាការៈ ១០យ៉ាង បង្ហាញថាអ្នកអាចនឹងប្រឈមមុខជំងឺផ្លូវចិត្ត
Posted by : 112220 | 13-Jan-2021
ដោយសារតែមានសម្ពាធពីការងារ គ្រួសារ ការសិក្សារនិងបរិស្ថាននៅជុំវិញខ្លួនផ្សេងៗ មនុស្សមួយចំនួនអាចនិងមានជំងឺ
ផ្លូវចិត្តឫជំងឺសរសៃប្រសាទ។ដើម្បីកុំឲ្យយឺតពេល អ្នកគួរព្យាយាមកត់សម្គាល់អាការៈដំបូងៗ ទាំង១០យ៉ាងដែលមានរៀបរាប់
នៅខាងក្រោមនេះ៖
១០. តែងតែធ្វើខុសការណែនាំ
ប្រាប់ឆ្វេងធ្វើស្ដាំ និងធ្វើខុសរបៀបដែលគេប្រាប់ឲ្យធ្វើ ឬ ចូលចិត្តឌឺព្រោះអ្នកមានអារម្មណ៍ថាគេចង់គ្រប់គ្រងអ្នកហើយអ្នកមិន
ចង់ឲ្យអ្នកផ្សេងគ្រប់គ្រងលើអ្នកឡើយ ។
៩. ចូលចិត្តប្រកែកយកឈ្នះ
ទោះអ្នកមានកំហុស ឬដឹងខ្លួនខុសក៏ដោយ ក៏នៅតែប្រកែកយកឈ្នះដែរ ហើយអ្នកតែងមួរម៉ៅទប់កំហឹងខ្លួនឯងមិនបាន។
៨. ចូលចិត្តនិយាយកុហក ឬ ពន្លើសការពិត
អ្នកចាប់ផ្ដើមនិយាយពាក្យមិនពិត ដើម្បីធ្វើឲ្យខ្លួនឯងល្អ និងឲ្យអ្នកដទៃគិតថាខ្លួនឯងល្អ។
៧. ចូលចិត្តធ្វើរឿងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន
អ្នកធ្វើអ្វីៗប្លែកៗខុសពីខ្លួនឯងដើម្បីទទួលបានការយកចិត្តទុកដាក់ពីអ្នកជុំវិញខ្លួន។
៦. គិតច្រើនលើសៗ ចាក់ស្មុគ
អ្នកគិតច្រើនពីរឿងហួសហើយ និងរឿងមិនទាន់មកដល់ដែលធ្វើឲ្យអ្នកពិបាកចិត្ត និងរកដំណោះស្រាយមិនឃើញ ហើយអង្គុយ
ពិបាកចិត្តម្នាក់ឯង។
៥. ចូលចិត្តដ្រាម៉ា
អ្នកតែងបង្ហោះរឿងកើតទុក្ខនៅលើប្រព័ន្ធបណ្ដាញសង្គមជាច្រើនហូរហែ ទោះបីជារឿងនោះតូចក៏ដោយ ហើយទង្ទឹងរង់ចាំមើល។
៤. ចូលចិត្តនិយាយដើមគេ
អ្នកមើលមិនឃើញរឿងល្អរបស់អ្នកដទៃដែលគេខំធ្វើឡើយ តែបែរជាមើលឃើញតែចំណុចអវិជ្ជមានរបស់គេទៅវិញ។ ចំណុច
នេះមើលទៅធម្មតា តែបើមិនប្រញាប់កែតម្រូវទេនោះ វានឹងធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្តពីមនុស្សជុំវិញខ្លួន ហើយនឹងងាយឈាន
ទៅមានបញ្ហាផ្លូវចិត្តបានយ៉ាងងាយ។
៣. មានជំងឺតួឯក
គឺជាជំងឺផ្លូវចិត្តដែលចាប់អារម្មណ៍តែអ្វីៗរបស់ខ្លួនឯង មិនព្រមទទួលយកហេតុផល និងពាក្យសម្ដីរបស់អ្នកដទៃ។
២. គេងតិចម៉ោង
អ្នកគិតច្រើនដែលជាហេតុដែលធ្វើឲ្យអ្នកគេងមិនលក់ ឬពិបាកគេងលក់ មិនងងុយគេងទាល់តែសោះ ពេលខ្លះគេងលក់ហើយ
យល់សប្តិច្រើន ឬគេងមិនគ្រប់ ភ្ញាក់ឡើងមានអារម្មណ៍ថាហត់នឿយ។
១. និយាយម្នាក់ឯង
អ្នកអាចនិយាយជាមួយខ្លួនឯងច្រើនពេលដែលនៅម្នាក់ឯង ឬនៅពេលធ្វើដំណើរម្នាក់ឯង ដែលពេលខ្លះស្រដៀងគ្នានឹង
អាការៈរវើរវាយ៕
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!