ស៊ុបទាកាប៉ាផ្កាចេក

Posted by : 10639 | 10-Jan-2017

ថ្ងៃនេះយើងខ្ញុំសូមធ្វើការណែនាំ​ពី​របៀប​ធ្វើម្ហូប​ដ៏ឆ្ងាញ់ពិសារមួយមុខទៀត​មក​ចែកជូនដល់ប្រិយមិត្ត​ទាំង​អស់គ្នាឲ្យ​បាន​ដឹងនោះគឺ ស៊ុបទាកាប៉ាផ្កាចេក។ ចង់ដឹង​ម្ហូប​មួយមុខ​នេះ​គេ​ត្រូវធ្វើយ៉ាង​ណា​ខ្លះ សូមតាមដាន​ដូចខាងក្រោម៖

+ គ្រឿងផ្សំ
- ទា​ ១ ក្បាល កាប់ជាដុំកុំតូចពេក
- ផ្កាចេកក្រៀម ៥០ ក្រាម ត្រាំ​ទឹក​ឲ្យ​ទន់​ចង​គួច
- ស្លឹកខ្ទឹម ២ ដើមហាន់ ឬឆូត​ជា​ក្បាច់​ខាង​ចុង​ស្លឹក
- ខ្ទឹមស ៣-៤ កំពឹស
- ទឹកស៊ុបមាន់ខាប់ ១-២ ស្លាបព្រាបាយ
- ទឹកត្រី ២ ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ស្ករស បន្តិច
- ប៊ីចេង បន្តិច

+ វិធីធ្វើ
១. ដំបូង​យក​ទា​ដែល​​បាន​កាប់​ជា​ដុំៗ​ដាក់​ស្រុះ​ទឹក​ក្តៅ ២៥-៣០ ​នាទី រួច​ហើយ​​ស្រង់​​វា​យក​​មក​​លាង​​ទឹក​ត្រ​ជាក់​វិញ។
២. បន្ទាប់​មក​យក​ទា​នោះ​មក​ដាក់​រំ​ងាស់​ រហូត​ទាល់​តែ​ផុយ​ (កុំបង្ខំភ្លើង)។
៣. ​នៅ​ពេល​ដែល​ទា​ផុយ​ហើយ​ត្រូវ​ដាក់ ខ្ទឹមស, ទឹក​ស៊ុប​មាន់​ខាប់, ទឹក​ត្រី, អំ​បិល, ស្ករស, ប៊ីចេង និងផ្កា​ចេក​​កូរ
​ច្របល់​បញ្ចូល​គ្នា​។
៤. ទុក​រំងាស់​មួយ​សន្ទុះ​ទៀត​ នៅ​ពេល​ដួស​ដាក់​ចាន​ញ៉ាំ​ត្រូវ​បន្ថែម​ស្លឹក​ខ្ទឹម​ពី​លើជាការស្រេច៕​

ប្រភព៖(Fb.M)

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge