បើ​ឃើញ​សញ្ញា​ទាំងនេះ ប្រយ័ត្ន​! វា​អាចជា​ជំងឺមហារីក​តម្រងនោម​

Posted by : 10639 | 09-Sep-2019

មហារីក​តម្រងនោម ជារឿយៗ ប៉ះពាល់​ដល់​បុរស ដែលមាន​អាយុ​ចាប់ពី ៥០ ទៅ ៧០ ឆ្នាំ ហើយ​វា​មិន​ងាយ លេចចេញ​ជា​រោគសញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់ នៅ​ដំណាក់កាល​ដំបូង​នោះទេ​។​

​ទោះបីជា​យ៉ាងណា ជំងឺ​នេះ អាច​បណ្តា​ឲ្យ​អ្នកជំងឺ ៖

– ឈាម​ក្នុង​ទឹកនោម (​រោគសញ្ញា​ចំបង​)
– ឈឺ​ឆ្អឹងខ្នង (​ពិសេស នៅក្រោម​ឆ្អឹងជំនី​)
– មាន​ដុំ​សាច់​ក្នុង​ពោះ​
– អស់កម្លាំង​
– ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​
– គ្រុនក្តៅ​ម្តង​ហើយ​ម្តងទៀត​
– ឡើង​សម្ពាធ​ឈាម​។​ល​។​

​ដូច្នេះ សូម​ប្រយ័ត្ន និង​តាមដាន​សុខភាព​របស់​អ្នក ឲ្យ​បាន​ទៀងទាត់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ ដើម្បី​ឆាប់​ដឹង និង​ព្យាបាល​ជាសះស្បើយ​។​

​យ៉ាងណាមិញ វិធី​ព្យាបាល​ជំងឺមហារីក​តម្រងនោម គឺ​ការវះកាត់​តម្រងនោម ការប្រើ​ថ្នាំ​គីមី ការព្យាបាល​ដោយ​ជាតិ​វិទ្យុសកម្ម និង​អ័រម៉ូន​ជាដើម​៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge