វិធីធ្វើនំល្ពៅ ងាយៗ

Posted by : 112220 | 01-Aug-2020

គ្រឿងផ្សំ៖ ល្ពៅឈូស ឬសាប់ ១គីឡូកន្លះ,ម្សៅខ្សាយ ៣០០ក្រាម,សាច់ដូង ១ចាន,ស្ករស ២៥០ក្រាម,អំបិល កន្លះស្លាប
ព្រាបាយ,ខ្ទិះដូង ៣០០មីលីលីត្រ,ស្លឹកចេកកាត់ប្រវែង ១-១ចង្អាមកន្លះ (សម្រាប់វេចនំ)។

វិធីធ្វើ៖

១.យកសាច់ល្ពៅលាយជាមួយម្សៅខ្សាយ ស្ករស អំបិល សាច់ដូង និងខ្ទិះដូង ហើយកូរច្របល់បញ្ចូលគ្នាឲ្យបានសព្វល្អ

២.បន្ទាប់មកចាប់ផ្តើមវេចនំ យកស្លឹកចេក ១ ឬ២សន្លឹកទៅតាមស្លឹកចេក ហើយដួសល្ពៅដែលលាយហើយដាក់ ៣ស្លាប
ព្រាបាយ បន្ទាប់មកកាច់បត់វាជារាងសំប៉ែតវែងល្មមទៅតាមដែលអ្នកចង់បាន 

៣.រួចរាល់អស់ហើយយកនំដែលវេច ហើយដាក់ចំហុយរយៈពេល ៤០-៤៥នាទី នោះឆ្អិនជាការស្រេច៕

ប្រភព៖ eangsophalleth.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge