របៀបធ្វើត្រីដុតអំពិលទុំ

Posted by : 10691 | 11-Dec-2018

គ្រឿងផ្សំ៖

ត្រី​ឆ្ដោរ​ ត្រីរ៉ស់ រឺត្រីឌៀប តាមតែចូលចិត្ត ១គីឡូ​រឺ​១គីឡូ​កន្លះ​តាម​សមាជិក​ដែល​អ្នក​មាន(៤រឺ៥នាក់) គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស ប័រប្រៃ អំពិលទុំ ខ្ទឹមស ខ្ទឹមក្រហម ក្រដាសខ្ចប់ដុតត្រី ទឹកត្រី ស្កសរ អំបិល។

របៀបធ្វើ ៖

លាង​ជំរះ​ត្រី​ដោយ​យក​អំបិល​លាប​ពី​លើ​ដើម្បី​កោស​ជាតិ​រំអិល​ចេញ បន្ទាប់​មក​យក​គល់​ស្លឹកគ្រៃស្លឹក​ក្រូចសើច​ដាក់​ចូល​ក្នុង​មាត់​ត្រី។

យក​ប័រ​ប្រៃ​ប្រហែល១​ស្លាប​ព្រា​បាយ​ដាក់​ចូល​ក្នុង​ក្រដាស់​ខ្ចប់​ជា​មួយ​ត្រី​ដាក់​ម្ទេស២ រឺ ៣ គ្រាប់ រួច​ដាក់​អំបិល​លាប​លើ​ត្រី​បន្ទិច​អោយ​មាន​ជាតិ​រួច​ខ្ចប់​ដាក់​ដុត​និង​ភ្លើង​ចង្រ្កាន​ចោល​១០​នាទី​សឹម​ទៅ​ប្រែ​ម្ដង​(បញ្ជាក់​ដាក់​ភ្លើង​អោយ​ល្មម​ដូច​អាំង​សាច់​ជ្រូក)

វិធី​ធ្វើ​ទឹក​អំពិល​ទុំ៖

ខ្ទឹមសចិញ្ច្រាំអោយម៉ត់

ខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗ

អំពិល​១ក្ដាប់​ដាក់​ត្រាំ​ទឹក​ក្ដៅ ហើយ​ទើប​ប្រលេះ​យក​គ្រាប់​ចេញ(ទឹក​ក្ដៅ​ប្រហែល​២ចាន​គោម)

ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​អោយ​ក្ដៅ​សឹម​ដាក់​ខ្ទឹម​ស និង​ខ្ទឹម​ក្រហម​លីង​អោយ​ឈ្ងុញ អោយ​ឡើង​ពណ៍​ក្រហម​រួច​ដាក់​ម្ទេស​២ រឺ ៣ផ្លែ​លីង​ចូលហើយ​ដាក់​អំបិល​បន្តិចចាក់​ទឹក​ត្រី​ចូល​ប្រហែល​៣​វែកសម្លរកូរ​អោយ​សព្វ។

បន្ទាប់​មក​ដាក់​អំពិល​ចូល​ហើយ​ឆា​ចូល​គ្នា​អោយ​ក្រហម​បន្តិច​ទើប​ដាក់​ស្កស​ប្រហែល​៥​ស្លាប​ព្រាបាយ​រួច​ភ្លក់​មើល​អោយ​ល្មម​ទើប​ដាក់​ចុះ។

ពេល​ទទួលទាន​ទើប​រៀប​សាឡាត់​ចូល​ក្នុង​ចាន​ហើយ​ដាក់​ត្រី​ដែល​ដុត​រួច​ពី​លើ​ត្រសក់​ហាន់ស្ដើងៗ​ ស្ពៃ​ក្រញាញ់​ សាឡាត់ រៀប​ដាក់ ១ចាន​ផ្សេង​ទៀត​ជា​កា​ស្រេច

ប្រភពfb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge