ភេសជ្ជៈធម្មជាតិ០៤មុខនេះ ជួយបំពេញជាតិទឹកនិងឱ្យធ្វើអារម្មណ៍ស្រស់ស្រាយក្នុងអាកាសធាតុក្ដៅ

Posted by : 112220 | 25-May-2021

អាកាសធាតុក្ដៅខ្លាំងបណ្ដាលឱ្យយើងងាយរងនឹងការខ្វះជាតិទឹក និងងាយរងនឹងជំងឺជាច្រើន។ ហេតុនេះទាមទារឱ្យយើងត្រូវ
តែយកចិត្ដទុកដាក់ខ្លាំងចំពោះការថែរទាំសុខភាព និងសម្រស់ក្នុងអំឡុងពេលនេះ។ ដើម្បីបំពេញជាតិទឹកក្នុងអាកាសក្ដៅឡើងវិញ អ្នកអាចទទួលនូវភេសជ្ជៈខាងក្រោមនេះបាន៖

១. ទឹកដូងត្រជាក់ៗ

ក្នុងអំឡុងអាកាសធាតុក្ដៅខ្លាំងបែបនេះធ្វើឱ្យរាងកាយរបស់យើងងាយរងនឹងការខ្សោះ និងខ្វះជាតិទឹកមែនទែន។ ការដែលបាន
ញុំាទឹកដូងក្នុងអាកាសធាតុបែបនេះគឺល្អខ្លាំង ព្រោះវាជាភេសជ្ជៈ​ធម្មជាតិមួយដែលជួយបំពេញជាតិទឹកឱ្យយើងបានលឿន ជាពិសេសទឹកដូងមានផ្ទុកដោយខូឡាជែនជួយឱ្យស្បែកមានសំណើម មិនជ្រាវជ្រួញក្នុងអាកាសធាតុក្ដៅបែបនេះ។

២. ទឹកអំពៅ

មេឃក្ដៅខ្លាំងបណ្ដាលឱ្យយើងងាយនឹងខ្សោះអស់កម្លាំងក្នុងការធ្វើការងារផ្សេងៗ ប៉ុន្ដែដើម្បីបំពេញថាមពលទាំងនោះឡើង
វិញអ្នកអាចញុំាទឹកអំពៅបាន។ ព្រោះទឹកអំពៅសម្បូរដោយ ជាតិស្ករធម្មជាតិកាល់សូ្យម ប៉ូតាសូ្យម ផូស្វ័រ និងជាតិដែក
ជាច្រើន
ដែលជួយអ្នកយ៉ាងរហ័សក្នុងការបំពេញបំពេញថាមពឡើងវីញ​​ និងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា​។

៣.​ ទឹកក្រូចឆ្មារត្រជាក់ៗ

នៅក្នុងផ្ទះហើយអាកាសធាតុក្ដៅខ្លាំងបែបនេះ​ អ្នកអាចធ្វើទឹកក្រូចឆ្មារត្រជាក់ៗញុំាបានដើម្បីឱ្យវាជួយបង្កើនថាមពល ជួយ
បំពេញជាតិទឹកបន្ថែម និងជួយឱ្យស្បែកមានសំណើមក្នុងអាកាសធាតុក្ដៅនេះ។ ហើយវាក៏ផ្ទុកនូវ វីតាមីនស៊ី ជាតិអាស៊ីត និង
សារធាតុflavonoids ជួយការពារអ្នកពីជំងឺរួមរឹតអ្នកក្នុងអាកាសធាតុបែបនេះ។

៤. ទឹកត្រឡាច

មេឃក្ដៅខ្លាំងធ្វើឱ្យមនុស្សជាច្រើនកង្វះក្នុងការញុំាទឹក ជាហេតុដែលបណ្ដាលឱ្យពួកគាត់ងាយប្រឈមនឹងអាការៈក្ដៅក្នុង និងខ្វះជាតិទឹកងាយឱ្យជំងឺផ្សេងៗមែនទែន ដូននេះទឹកត្រឡាចជាភេសជ្ជៈដ៏ល្អពិសេសដែលមានធាតុមួយក្នុងការបញ្ចុះ
កម្ដៅពីក្នុងខ្លួនអ្នកបានយ៉ាងរហ័ស ហើយជួយបន្ថែមជាតិទឹកដល់អ្នកបន្ថែម។

ហេតុនេះដើម្បីឱ្យរាងកាយរបស់អ្នកទទួលបានសុខភាពល្អបង្កាពីការខ្សោះជាតិក្នុងអំឡុងអាកាសធាតុកក្ដៅ អ្នកអាចទទួលទាន
ភេសជ្ជៈទាំង០៤ខាងលើបាន៕

ប្រភព៖ healthy-cambodia.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge