ពុកមាត់ឆ្មាជ្រុងព្យាបាល ទឹកនោមផ្អែម រលាក ហើម

Posted by : 10639 | 28-May-2021

លក្ខណះរុក្ខជាតិៈ ជាប្រភេទស្មៅរស់បានយូរឆ្នាំ មែករាងបូនជ្រុង។ ស្លឹកដុះទល់ទងជាគូឃ្លាតពីគ្នា រាងដូចស៊ុត ឬស៊ុតស្រួចចុង គែមស្លឹកជាងពាក់កណ្តាល ខាងចុងមានធ្មេញរណារ ពាក់កណ្តាលខាងគល់រាងស្នៀត។ កញ្ចុំផ្កាដុះរួតជាចង្កោមកួរវែងមានផ្កា ពណ៌ស លាយស្វាយតិចៗ។ ផ្លែជាគ្រាប់តូចៗ រាងប៉ោងទ្រវែងរឹង។
កន្លែងដាំដុះ : ដាំជារុក្ខជាតិឱសថ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។
ការព្យាបាលៈ ទឹកនោមផ្អែម រលាក ហើម។
កំរិតនិងរបៀបប្រើៈ ស្ងោរផឹកពី ៣០០ទៅ៥០០ មីលីលីត្រ ឬម្សៅស្ងួតពី ៣ទៅ៦ក្រាម សំរាប់ព្យាបាលទឹកនោមផ្អែម។ ស្លឹកស្រស់ បុក ឬកិនបំពោកលើដំបៅ ឬ កន្លែងហើម រលាក។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge