ធ្លាប់​តែ​លឺ​គេ​និយាយ ចុះ​មានដឹងអត់ថាអ្វីជាកម្មវិធី Open Source?

Posted by : 112220 | 26-Jun-2020

ពាក្យ​ថា Open Source សំដៅ​ទៅ​លើ​អ្វី​មួយ​ដែល​មនុស្ស​អាច​ធ្វើ​ការ​កែប្រែ​និង​ចែករំលែក ព្រោះ​ទម្រង់​របស់​វា​អាច​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ទៅ​ប្រើប្រាស់​ជា​សាធារណៈ។ ពាក្យ​នេះ​សោត​ត្រូវ​គេ​និយម​យក​ទៅ​ភ្ជាប់​ជាមួយ​ពាក្យ Software ហើយ​ក៏​មាន​ការ​ងឿងឆ្ងល់ ថា​តើ Open Source Software មាន​អត្ថន័យ​ដូច​ម្តេច?

និយាយ​ឲ្យ​ងាយ​យល់​វា​ជា​ប្រភេទ​កម្មវិធី​លើ​កុំព្យូទ័រ ដែល​អ្នក​អភិវឌ្ឍ (Developer) បាន​បើក​ចំហ​ប្រភព​កូដ​ (Source Code) ឲ្យ​ទៅ​អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​ត្រួតពិនិត្យ កែប្រែ និង​ច្នៃ​ឲ្យ​ប្រសើរ​ឡើង។​ កូដ​នេះ​បង្កើត​ដោយ​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ ហើយ​អ្នក​ប្រើប្រាស់​ក៏​អាច​ផ្លាស់ប្តូរ​ទៅ​តាម​ទម្រង់​នៃ​ដំណើរការ​ដែល​ខ្លួន​ចង់​បាន​ឬ​កែ​ចន្លោះ​ប្រហោង​បើ​គិត​ថា​ដំណើរការ​ពុំ​ប្រក្រតី។ ឧទាហរណ៍​ដូច​ជា​កម្មវិធី LibreOffice និង GNU Imgae Manipulation។

ខុស​គ្នា​ទៅ​នឹង Closed Source ឬ Proprietary Software ដោយ​ប្រភព​កូដ​នេះ​មាន​តែ​ក្រុម​ការងារ ស្ថាប័ន ឬ​បុគ្គល​អ្នក​បង្កើត​តែ​ប៉ុណ្ណោះ ដែល​អាច​ចូល​កែប្រែ​បាន។ ជា​ញឹកញយ​អ្នក​ប្រើប្រាស់​ត្រូវ​បាន​ទាមទារ​ឲ្យ​យល់ព្រម​លើ​អាជ្ញាប័ណ្ណ​ដំណើរការ​កម្មវិធី​នោះ ឧទាហរណ៍​ដូច​ជា​កម្មវិធី Microsoft Office និង Adobe Photoshop៕

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge