បន្លែ​ប្រាំ​មុខ​ដែល​បរិភោគ​ឆៅ​ល្អ​ជាង​ឆ្អិន​

Posted by : 10639 | 11-Jan-2018

ពន្លក​បន្លែ​, ឃិនឆាយ​, ត្រសក់​, ម្ទេស​,​និង ឆៃថាវ​ស្ករ មិនគួរ​ចម្អិន​ឆ្អិន ព្រោះ​នឹងធ្វើ​ឱ្យ​ហួត​វី​តា​មិន និង​សារជាតិ ជីវជាតិ​មាន​
ប្រយោជន៍។​ តាម​ឯកសារ ម្ទេស​សម្បូរ វីតាមីន C មាន​ប្រសិទ្ធភាព​កែប្រែ​ឱ្យ ប្រសើរឡើង​នូវ​ប្រព័ន្ធ​អង្គ​បដិបក្ខ និង ទប់ស្កាត់​ជំងឺ
ប៉ុន្តែ​ម្ទេស​គួរ​ឱ្យតែ​ទទួល ទាន​ឆៅ ឬ​ធ្វើ​គ្រឿងទេស​សម្រាប់​មុខ ម្ហូប​មិន​ប្រើ​កម្តៅ ។​

ឆៃថាវ​ស្ករ បាត់បង់​ប្រមាណ ២៥​ភាគរយ នូវ​បរិមាណ​សារធាតុ folate ប្រសិន​ត្រូវបាន​ចម្អិន​ឆ្អិន ។ Folate ចាំបាច់​បំផុត​សម្រាប់​ការបង្កើត​កោសិកា ឈាមក្រហម ។ ដូច្នេះ​អ្នកជំនាញការ ទូន្មាន​គួរ​បរិភោគ​ឆៃថាវ​ស្ករ​ឆៅ ដើម្បី ធានា​មិនឱ្យ​បាត់បង់​នូវ​សារជាតិ​មាន ប្រយោជន៍​សម្រាប់​ខួរក្បាល ។​

ត្រសក់​ផ្ទុក​វីតាមីន C, B និង សារជាតិ​រ៉ែ​ជាច្រើន ។ សម្បក​ត្រសក់ ក៏​សម្បូរ​សារជាតិ​ជីវជាតិ​មាន ប្រយោជន៍ សម្រាប់​សុខភាព ។ អ្នក​គួរ​បរិភោគ ត្រសក់​ឆៅ​កាន់តែច្រើន​កាន់តែ​ល្អ ។ ដើម្បី​ធានា​សុវត្ថិភាព ចូរ​ត្រាំ​ត្រសក់ ជាមួយ​ទឹកអំបិល​រាវ​ពី​១៥​ទៅ​២០​នាទី មុនពេល​បរិភោគ ។​

ពន្លក​បន្លែ​សម្បូរ​សារជាតិ បំប៉ន ជាមួយនឹង​លក្ខខណ្ឌ​មិនត្រូវ​បាន ចម្អិន​ឆ្អិន​, ពិសេស​សម្រាប់​អ្នក​ចង់ បញ្ចុះទម្ងន់ និង​មាន​ស្បែក​ភ្លឺ ។​

ដោយឡែក ឃិនឆាយ​ត្រូវបាន គេ​ដឹងថា សម្បូរ​ជាតិ​សរសៃ​, ប៉ូ​តា​ស្យូ​ម​, វីតាមីន B2, ល្អ​សម្រាប់​ប្រព័ន្ធ រំលាយ​អាហារ​, ជួយ​ទប់ស្កាត់​អាកា​រៈ​អស់ កម្លាំង និង​ដំបៅ​មាត់ ។ ឃិនឆាយ​គួរ បរិភោគ​ឆៅ ចៀសវាង​ចម្អិន ព្រោះ​នឹង ធ្វើឱ្យ​បាត់បង់​សារជាតិ​ជីវជាតិ ៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge