បញ្ចប់ចម្ងល់សម្រាប់ម្ចាស់ iPhone មួយចំនួន ទាក់ទងនឹងការសាកថ្មឡើងបានត្រឹមតែ 80% ប៉ុណ្ណោះ

Posted by : 112220 | 05-Nov-2020

បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសចេញ iPhone 11 Series ជាផ្លូវការមក នោះប្រាកដជាមានប្រិយមិត្តដែលកំពុងប្រើ iPhone
មួយចំនួន បានជួបប្រទះនូវបញ្ហាមួយ ទាក់ទងទៅនឹងការសាកថ្មមិនឡើងដល់ 100% ពេញទាល់តែសោះឡើយ។ តាមការពិតទៅ នេះមិនមែនមកពី Apple ប្រើយុទ្ធសាស្រ្ដពិសេស ដើម្បីចង់ឲ្យអតិថិជនប្ដូរស៊េរីថ្មីនោះទេ ដោយឡែក វាគឺជាមុខងារមួយ មាននៅ
លើiOS 13 ក្នុងការជួយឲ្យគុណភាពថ្ម iPhone របស់អ្នកប្រើប្រាស់ កុំឲ្យឆាប់ខូចដូចមុនតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយ អត្ថបទ
នៅខាងក្រោមនេះ យើងនឹងធ្វើការពន្យល់បន្ថែម អំពីអត្ថប្រយោជន៍ ក៏ដូចជាដំណើរការរបស់មុខងារនេះ,ប្រាប់ពីរបៀបបិទវាចោល
និងបញ្ចប់ចម្ងល់សម្រាប់អ្នកប្រើ iPhone មួយចំនួន ផងដែរ។ 

សម្រាប់ប្រិយមិត្តអ្នកអានមួយចំនួន ដែលមិនទាន់បានដឹងច្បាស់ នោះគឺថាមុខងារនេះមានឈ្មោះ  “Optimized Battery
Charging” នៅលើ iPhone ដើរដោយ iOS 13 គ្រប់ម៉ូឌែលទាំងអស់ ដោយវាសិក្សាពីសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃរបស់ម្ចាស់វា
និងជួយហាមឃាត់កុំឲ្យសាកថ្មលើសកំណត់ពេក ជាដើម។ ខណៈពេលមនុស្សជាច្រើនយល់ឃើញថា ការសាកថ្មមួយពេញរហូត គឺ
ជាវិធីដ៏ល្អបំផុតមួយ ដើម្បីឲ្យថាមពលថ្មកាន់បានយូរ ហើយថែមទាំងមិនងាយខូច ប៉ុន្ដែប្រសិនបើនៅពេលដែល ដាក់សាកថ្មអោយ
ពេញក្នុងរយៈពេលយូរពេក នោះវានឹងធ្វើឲ្យថាមពលថ្ម ឆាប់ខ្សោយគុណភាពទៅវិញទេ ហើយជាពិសេស នៅពេលសាកទុកចោល
ក្នុងពេលយប់តែម្ដង។

ចំពោះមូលហេតុវិញនោះ ដោយសារតែ ដុំសាករបស់ទូរសព្ទឆ្លាតទាំងអស់ មិនបញ្ឈប់ការបញ្ចូលភ្លើង នៅពេលដែលថ្មពេញ100%
នោះទេ ទើបធ្វើឲ្យវានៅតែបញ្ចេញកម្ដៅបន្ដិចម្ដងៗទៅកាន់កន្លែងថ្មជារៀងរហូតដូចគ្នាដោយកម្ដៅនោះហើយ ជាការផ្ដល់ផលប៉ះ
ពាល់ ធ្វើឲ្យថាមពលថ្មធ្លាក់ចុះគុណភាព។ ចំណែកឯ ស្របនឹងពេលធ្វើការប្រើប្រាស់ iPhone របស់យើង ដូច្នេះមុខងារ Optimized
Battery Charging វានឹងចាប់ផ្ដើមសិក្សាពី ទម្លាប់នៃការប្រើប្រាស់របស់យើង, ពេលវេលាជាក់លាក់ដែលយើងប្រើច្រើន ឬនៅពេល
បានកំណត់ម៉ោងរោទិ៍ណាមួយ នោះវានឹងអាចដឹង ហើយគណនាពេលវេលាបានថា ពេលណាត្រូវផ្អាកត្រឹម 80% និងពេលណាត្រូវ
ឲ្យបន្ដសាកចូល នៅមុនពេលយើងត្រូវការប្រើចាំបាច់ ដើម្បីអនុញ្ញាតឲ្យសាកថ្មបាន 100% ពេញទៀត។ទោះបីជាយ៉ាងណាក្ដីមនុស្ស
យើងទាំងអស់មិនដូចគ្នាឡើយ ដោយអ្នកខ្លះអាចមានទម្លាប់ប្រើប្រាស់ទូរសព្ទ នៅក្នុងពេលខុសៗគ្នារហូត ហើយទើបធ្វើឲ្យមុខងារ
ថ្មីនេះ មិនអាចគណនាឲ្យបានត្រឹមត្រូវជារៀងរហូត និងមានតែរកវិធីបិទវានោះទេ។ ដើម្បីធ្វើការបិទមុខងារ Optimized Battery
Charging នៅលើ iOS 13 គឺគ្រាន់តែចូលទៅកាន់ Settings >  Battery > Battery Health > ចុចលើប៊ូតុងបិទ Optimized
Battery Charging ហើយចុចលើពាក្យថា “Turn Off” ជាការស្រេច។ ចាប់ពីពេលបិទវាតទៅនោះគឺមានន័យថា iPhone របស់
លោកអ្នកអាចបន្ដសាកថ្មបាន 100% ពេញរហូតហើយដោយឡែកវាក៏លែងជួយថែរក្សាគុណភាពរបស់ថ្មទៀតដែរនិងបន្ដដំណើរ
ការសាកថ្មចូលឲ្យដូចដើមវិញ។

គួរបញ្ជាក់ផងដែរថា ការសាកថ្មមិនចូលលឿន ឬ មិនបានមួយពេញ នោះក៏អាចដោយសារតែ iPhone មានកម្ដៅឡើងក្ដៅពេកដែរ
ហាក់បីដូចជា យកវាទៅសាកថ្មភ្លាម នៅពេលកំពុងតែក្ដៅស្រាប់, សីតុណ្ហាភាពក្តៅខ្លាំង ដូចនៅក្នុងស្រុកយើង, ដុំសាក/ខ្សែសាកខូច
ឬការប្រើប្រាស់ដុំសាក/ខ្សែសាកគុណភាពទាប ជាដើម។ ក្រុមការងារ ខេមបូរីផត សង្ឃឹមថា ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចយល់
ដឹងបានកាន់តែច្បាស់ទាក់ទងនឹងការសាកថ្មឡើងបានត្រឹមតែ 80% ជាមួយការបកស្រាយលើអត្ថបទនេះ។ប្រសិនបើនៅមានចម្ងាល់
ត្រង់ណាបន្ថែមទៀត គឺអាចសាកសួរមកកាន់ ហ្វេសប៊ុកផេករបស់យើងផ្ទាល់ តាមរយៈការបញ្ចេញមតិលើប្រអប់ Comment ឬ
ផ្ញើសារមកកាន់ Inbox ក៏បានដែរ។

ប្រភព ៖ Cambo Report

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge