សញ្ញា​ប្រាំមួយ​បង្ហាញថា​អ្នក​បរិភោគ​មិនបាន​គ្រប់​នូវ​បរិមាណ​បន្លែ​និង​ផ្លែឈើ​ចាំបាច់​សម្រាប់​សរីរាង្គ​

Posted by : 10639 | 14-Nov-2017

នៅពេល​កាត់បន្ថយ​ជាតិ​ម្សៅ​, ស្ករ តែ​នៅតែ​ឡើង​ទម្ងន់​, អ្នក ត្រូវ​ថ្លឹងថ្លែង​មើល​តើ​ខ្លួន​បាន​បរិភោគ​គ្រប់​បរិមាណ ជាតិ​សរសៃ​ដែល​ចាំបាច់ ឬ​នៅ ។​
​ ​
១-​ឡើង​ទម្ងន់​ទោះបី​កំពុង បរិភោគ​តម​
​ពេល​អ្នក​តម​ជាតិ​ម្សៅ និង​ស្ករ តែ​នៅតែ​មិន​ស្រក​ទម្ងន់ មិនតែប៉ុណ្ណោះ ថែមទាំង​ឡើង​ទម្ងន់​ទៅទៀត នោះ​បញ្ហា អាច​ដោយសារ​អ្នក​បរិភោគ​បន្លែ​តិច ពេក ។ ពេល​កាត់បន្ថយ​ជាតិ​ម្សៅ អ្នក នឹងមាន​តម្រូវ​ការបរិភោគ​សាច់​, ខ្លាញ់ ច្រើន ដើម្បី​បំពេញ​ថាមពល ។ អាហារ ទាំងនេះ តែង​ផ្ទុក​ជាតិ​ខ្លាញ់​ពិបាក​បំប្លែង បង្ក​អារម្មណ៍​តឹង​ពោះ តែ​ពុំ​ឆ្អែត​យូរ ធ្វើ ឱ្យ​ខ្លាញ់​ពោះ​ប្រមូលផ្តុំ បណ្តាលឱ្យ​ឡើង ទម្ងន់ ។ ប្រសិន​បំពេញ​ថាមពល​ដោយ បន្លែ​បៃតង​, អ្នកនឹង​គ្មាន​អារម្មណ៍​ឃ្លាន​, ខ្លាញ់​ពោះ​ក៏ត្រូវ​បាន​រំលាយ​យ៉ាងច្រើន ។​
​ ​
២-​អស់កម្លាំង​ជាប្រចាំ​
​ប្រសិន​អ្នកមាន​អារម្មណ៍​អស់ កម្លាំង​ជាប្រចាំ​, ស្រវាំងភ្នែក​, ធេងធោង មួយ​រំពេច អាច​អ្នក​កំពុង​ខ្វះ​ម៉ាញ៉េ​ស្យូ​ម និង​ស័ង្កសី ។ អ្នក​ត្រូវបំពេញ​ពពួក​បន្លែ មាន​ពណ៌​ដិត ដូចជា​មើម​រ៉ា​ឌី​, ប៉េងប៉ោះ​, បន្លែ​ពួយ​ឡេង ដើម្បី​បង្កើត​ថាមពល​ជា ថ្មី និង​កម្ចាត់​ជាតិពុល​ក្នុង​ឈាម ។​
​ ​
៣-​ចេញ​មុន​
​បន្លែ​បៃតង និង​ផ្លែឈើ ជា អាហារ​បំពេញ​ជីវជាតិ​ពុំ​គ្រាន់តែ សម្រាប់​សរីរាង្គ​តែ​នៅ​សម្រាប់​ស្បែក ថែមទៀត ។ បរិមាណ​ស្ករ​ធម្មជាតិ​ក្នុង បន្លែ​ផ្លែឈើ ពុំ​ធ្វើឱ្យ​អ្នក​ឡើង​ទម្ងន់ និង​ថែមទាំង​ងាយ​បំប្លែង​ទៅជា ថាមពល ជួយ​ឱ្យ​អ្នកធ្វើ​សកម្ម​ភាពល្អ ជាង ។​
​ ​
៤-​ឆាប់​ឃ្លាន​
​ប្រសិន​អ្នកមាន​អារម្មណ៍ ឃ្លាន មួយ​ឬ​ពីរ​ម៉ោង​ក្រោយពេល​បរិភោគ អាច​ដោយសារ​អ្នក​ពុំមាន​គ្រប់​ជាតិ​សរសៃ ក្នុង​អាហារ ។ គួរ​បរិភោគ​បន្លែ​ផ្លែឈើ នៅពេល​បាយ​យប់ ដើម្បីឱ្យ​ក្រពះ​ឆ្អែត យូរ​, ងាយ​រំលាយ និង​កម្ចាត់ ជាតិពុល ងាយស្រួល​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ។​
​ ​
៥-​ពិបាក​រំលាយ​អាហារ​, ទល់លាមក​
​នេះ​ជាស​ញ្ញា​ងាយ​សង្កេត ឃើញ​បំផុត​ពេល​អ្នក​បរិភោគ​បន្លែ មិន​គ្រប់គ្រាន់ ។ ខ្វះ​ជាតិ​សរសៃ​បង្ក​អារម្មណ៍ ទល់ខ្យល់ ដោយសារ​ជាតិ សំណល់​មិនអាច​កម្ចាត់​ចេញ​ក្រៅ ។​
​ ​
៦-​ងាយ​ឈឺ​ថ្កាត់​
​ពេល​រាងកាយ​មិនត្រូវ​បាន ផ្គត់ផ្គង់​គ្រប់​ជាតិ​សរសៃ​, ប្រព័ន្ធ​អង្គ បដិបក្ខ​នឹង​ចុះខ្សោយ ធ្វើឱ្យ​អ្នក​ងាយ កើត​ជំងឺ​ពេល​អាកាសធាតុ​ប្រែប្រួល ។ គួរ​បន្ថែម​ឱ្យបាន​ច្រើន​នូវ​ពពួក​បន្លែ បៃតង នៅក្នុង​ម្ហូប​ពេលយប់​ជំនួស​សាច់ ព្រោះនេះ​ជា​អំឡុងពេល​ផ្នែក​គ្រឿងក្នុង ត្រូវការ​សម្រាក ៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge