សម្រាប់អ្នកចង់សម្រកទម្ងន់លើកដំបូង ត្រូវចេះល្បិច ៧ យ៉ាងនេះ

Posted by : 112220 | 14-Sep-2020

តើ​អ្នក​មាន​ដែល​ដឹង​ពី​របៀប​នៃ​ការ​សម្រក​ទម្ងន់​សម្រាប់​ដំណាក់​កាល​លើក​ដំបូង​ដែរ​ឬ​ទេ? ការ​សម្រក​ទម្ងន់​មាន​ច្រើន​វិធី ដូច​ជា​ការ
​ហាត់​ប្រាណ ការ​តម​អា​ហារ​ជា​ដើម។ តែ​នៅ​ថ្ងៃ​នេះ អ្នក​នឹង​ដឹង​ពី​របៀប​នៃ​ការ​សម្រក​ទម្ងន់​សម្រាប់​អ្នក​ចង់​ចាប់​ផ្តើម​ដំបូងៗ​គួរ​ដឹង ៧
ចំ​ណុច​នេះ៖

១. ទទួលទានទឹក ៩ កែវក្នុងមួយថ្ងៃ

ញុំា​ទឹក​មួយ​កែវ​មុន​ពេល​ទទួល​ទាន​អាហារ ៣០ នាទី ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា​ជួយ​សម្រក​ទម្ងន់​បាន ៤៥% ក្នុង​រយៈ​ពេល
៣ ខែ។ ចំពោះ​បុរស​គួរ​ទទួល​ទាន​ទឹក​ឲ្យ​បាន ១២ ទៅ ១៣ ពែង រីឯ​នារី​គួរ​ទទួល​ទាន​ឲ្យ​បាន ៩​ កែវ​ក្នុង​មួយ​ថ្ងៃ។

២. ទទួលទានអាហារសរសៃ

សណ្តែក​ខ្មៅ សណ្តែក Brussels ផ្លែ​ប៊ឺរ ផ្កាខាត់​ណា​ខៀវ ផ្លែ​ប៉ោម និង​ការ៉ុត សុទ្ធ​តែ​មាន​គ្រឿង​ផ្សំ ពិសេស​ដែល​គេ​ហៅ​ថា​ជាតិ​
សរសៃ​ឬ fiber។ វាមិន​ត្រឹម​តែល្អ​សម្រាប់​ការរក្សា​រាង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វាក៏​ល្អ​សម្រាប់​សុខ​ភាព​របស់​អ្នក​ផង​ដែរ ព្រោះ​វា​ជួយ​កាត់​
បន្ថយ​ហា​និ​ភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​និង​ជំងឺ​បេះ​ដូង។

៣. កុំ​អង្គុយ​ទល់​មុខ​កន្លែង​តាំង​ចំណី​អាហារ

ចូរ​អ្នក​ព្យាយាម​អង្គុយ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ដាក់​តាំង​ចំណី​អាហារ​នៅ​តាម​ភោជ​នីយ​ដ្ឋាន​ផ្សេងៗ ព្រោះ​ថា​នៅ​ពេល​អ្នក​ចំណាយ​ពេល
​អង្គុយ​យូរៗ​នៅ​ទល់​មុខ​នោះ ចំណង់​នៃ​ការ​ឃ្លាន​របស់​អ្នក​នឹង​កាន់​តែ​កើន​ឡើង។

៤. ទទួល​យក​វី​តា​មីន​ D ​ឲ្យ​បាន​ច្រើន

ពន្លឺ​ព្រះ​អាទិត្យ​គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​បញ្ចុះ​ទម្ងន់​របស់​អ្នក។ ការ​សិក្សា​បាន​បង្ហាញ​ថា បន្ទាប់​ពី​ការ​តាម​ដាន​ស្ត្រី ៤ ៦៥៩ នាក់​អស់​
រយៈ​ពេល ៤ ឆ្នាំ​កំរិត​ខ្ពស់​នៃ​វី​តា​មីនគឺមាន​ការ​ឡើង​ទម្ងន់​តិច។ អ្នក​អាច​អង្គុយ​ទទួល​យក​ពន្លឺ​ព្រះ​អា​ទិត្យ​រយៈ​ពេល ១០ ទៅ ១៥
នាទី​ជារៀង​រាល់​ព្រឹក​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព។

៥. បរិ​ភោគ​អាហារ​តិចៗ តែ​ច្រើន​ប្រភេទ

ដើ​ម្បី​ចៀស​វាង​ការ​ញុំា​លើស​កម្រិត អ្នក​គួរតែ​មាន​របប​អាហារ​តិចៗ​តែ​ច្រើន​មុខ​ក្នុង​របប​អាហារ​របស់​អ្នក​មួយ​ពេលៗ។ ជា​កា​រ​ប្រសើរ
អ្នក​គួរ​តែ​មាន​ម្ហូប​អា​ហារ​តិច​នៅ​លើ​តុ តែ​ច្រើន​មុខ​ប្រសើរ​ជាង​អាហារ​ច្រើន​តែ​មួយ​មុខៗ​។

៦. កុំ​ទទួល​ទាន​តែ​ជាមួយ​ទឹក​ដោះ​គោ

អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា​ នៅ​ក្នុង​​ទឹកតែ​មាន​បរិ​មាណ​ខ្ពស់​នៃ​សមាស​ធាតុ​ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់។ រីឯ​ប្រូ​តេអុី​ន​នៅ​ក្នុង​ទឹក​ដោះ
​គោលុប​ចោល​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជាតិ​ខ្លាញ់​នេះ​នៅ​ក្នុង​តែ។ ដូច្នេះ​ប្រ​សិន​បើ​អ្នក​ចង់​កំចាត់​អារម្មណ៍​នៃការ​ឃ្លាន​អ្វី​មួយ​នៅ
​ពេល​យប់​គ្រាន់​តែ​ផឹក​តែ​មួយ​កែវ​ដោយ​គ្មាន​ទឹក​ដោះ​គោ​ទៅ​គឺ​គ្រប់​គ្រាន់​ហើយ។

៧. ចែក​រំលែក​អាហារ​ជាមួយ​​អ្នក​ដទៃ

ចែក​រំលែក​អាហារ​ជា​មួយ​អ្នក​ដទៃ​ពេល​ទទួល​ទាន ពិ​សេស​ជា​មួយ​ដៃ​គូរ​របស់​អ្នក​ពេល​ចេញ​ក្រៅ​ញុំា​អី​ម្តងៗ។ នេះ​ជា​វិធី​ងាយៗ​សម្រាប់
​ការ​សម្រក​ទម្ងន់ ក្រោយ​ពី​ការ​ទទួល​ទាន​របៀប​នេះ​អ្នក​នឹង​មិន​ខ្លាច​ក្នុង​ការ​ទទួល​ទាន​បង្អែម​បន្ទាប់​ពី​បរិភោគ​អាហារទៀត​ឡើយ។

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge