វិធីសាស្ត្រ១០​យ៉ាង​ដើម្បី​ចាត់​ការ​អា​រម្មណ៍​មិន​ល្អ​

Posted by : 4336 | 18-May-2017

ធម្មតា​មនុស្ស​យើង​ម្នាក់ៗតែងតែ​ជួប​ជានិច្ច​នូវ​បញ្ហា​មួយចំនួន​ដោយ​មិនអាច​គេចផុត ឡើយគ្រាន់តែ​យើង​អាច​និយាយថា បញ្ហា​នោះ​ធំ ឬ​តូច​តែប៉ុណ្ណោះ​។ ចំណែក​ផ្លូវអារម្មណ៍​យើង​មិនដឹងថា​ គ្រប់គ្រង​បាន​កម្រិតណា​នោះ​ទេ​។ ហេតុនេះហើយ​ទើប ផ​ប​ហ្សូ​នអាស៊ី​ខិតខំ​ស្រាវជ្រាវ​រិះរក​នូវ​ចំណេះដឹង​ប្លែកៗ​ទាក់ទង​នឹង​ផ្លូវ​អារម្មណ៍​មិនល្អ​មក​ជម្រាបជូន​ដល់​ប្រិយមិត្ត ដូចតទៅ​៖
១-​សម្លឹង​ពិភពលោក​ក្នុង​ផ្លូវ​ល្អពេល​អ្នកមាន​គំនិត​ដែល​ធ្វើ​ឲ្យ​ក្រៀមក្រំ​ដូចជា “​ខ្ញុំ​មិនចេះ​ធ្វើ​លំ​ហាត់​នេះឡើយ​”ចូរ​គិត​សារជាថ្មី​ថា “​បើ​ខ្ញុំ​មាន​ជំនួយ​ដ៏​ត្រឹមត្រូវខ្ញុំ​ប្រាកដជា​អាចធ្វើ​បាន​” រួច​ទៅរក​គ្រូ​ពិសេសឬ​មិត្តភក្តិ​ជួយ​ប​ង្រៀ​​ន​បន្ថែម ។​២-​រក​សៀវភៅ​កត់ត្រា​មួយ​ក្បាលសម្រាប់​ទុក​សរសេរ​មុនពេល​ចូល​គេង​រាល់​យប់ ប៉ុន្តែហាម​សរសេរ​រឿង​មិនល្អ​។អ្នក​អាច​សរសេរ​ដូចជា មាន​មនុស្ស​ប្លែក​មុខ​ញញឹម​ដាក់​អ្នក​ជាដើមព្រោះ​តាម​ការស្រាវជ្រាវ​រកឃើញ​ថា អ្នក​ដែលមាន​គំនិត​ចង់​សម្លាប់​ខ្លួនឯងនឹងមាន​អារម្មណ៍​ប្រសើរឡើងបន្ទាប់ពី​ចាប់ផ្តើម​កត់ត្រា​រឿង​ល្អៗ​បាន​ពីរ​ស​ប្តា​ហ៍ ។​
៣-​ចំណាយពេល​នៅ​ជាមួយ​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​សើច​សប្បាយ​បាន​ដោយ​ភាពសុខសាន្ត​។​
៤-​យកចិត្តទុកដាក់​ចំពោះ​អារម្មណ៍​របស់​ខ្លួនឯងក្នុងពេល​នីមួយៗ​។ ឧទាហរណ៍ បើ​អ្នកមាន​អារម្មណ៍ល្អ​បំផុត​នា ពេល​ព្រឹក​មានន័យថាពេលព្រឹក​គឺជា​ពេល​ចាត់ការ​ចំពោះ​ការងារ​តានតឹង ឬ​ស្មុគស្មាញ​។បើ​ពេល​រសៀល​អ្នក​អស់ កម្លាំង ចូរ​ទុក​ពេលវេលា​នោះ ធ្វើ​កិច្ច​ការដែល​មិនត្រូវ​ប្រើ​ថាមពល​ខាង​អារម្មណ៍​ច្រើន​ដូចជាអាន​សៀវភៅ ឬ​នៅ​ជាមួយ​មិត្តភក្តិ​។ កុំ​ធ្វើ​អ្វីដែល​តានតឹង​ពេល​អ្នក​ហត់នឿយ​។
​៥-​ការហាត់​ប្រាណ ជួយ​ឲ្យ​រាងកាយ និង​ចិត្ត​រឹងមាំគ្រាន់ តែ​ហាត់ប្រាណ​មួយថ្ងៃ​២០ នាទី ក៏​អាចធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ និង​មាន​សេចក្តីសុខ​បាន​។ការហាត់​ប្រាណ​ជួយ​បង្កើន​ការផលិត​អ័រម៉ូន​អេ​ន​ឌ័​រ​ហ្វ៊ី​ន​(Endorphin)​ដែលជា​សារធាតុ​ធ្វើ​ឲ្យ​កើត​អារម្មណ៍ល្អ និង​មាន​សេចក្តីសុខ ។​
៦-​សង្កេត​ពី​អារម្មណ៍​របស់ខ្លួន​នៅពេល​ផ្សេងៗ​ប្រចាំខែព្រោះ​ស្រី្ត​មួយចំនួន​រកឃើញថា ពេលដែល​ខ្លួន​មាន​អារម្មណ៍ មិនល្អ​ពាក់ព័ន្ធ​ជាមួយ​វដ្ត​រដូវ។
​៧-​ចេះ​ថ្លឹងថ្លែង​វែកញែក​នូវ​បញ្ហា​គ្រប់ជំពូក​។​
៨-​ស្តាប់ភ្លេង ព្រោះ​ការស្រាវជ្រាវ​រកឃើញថាចង្វាក់​របស់​ចម្រៀង ជួយ​រៀប​គំនិត និង​អារម្មណ៍និង​ជួយ​កាត់​បន្ថ​យ​ភាព​តានតឹងរ​បស់សាច់ដុំ ។
​៩-​ទូរ​សព្ទ​ទៅរក​មិត្តភក្តិ ការសុំ​ជំនួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​អ្នកដទៃនិង​កាត់បន្ថយ​នូវ​អារម្មណ៍​ឯកា ហើយ​ការ​ឱបក្រសោប​ជួយ​ឲ្យ​រាងកាយ បញ្ចេញ​អ័រម៉ូនដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ ដែល​អាចជួយ​ទប់ទល់​ជាមួយ​អារម្មណ៍​តានតឹង​បាន ។​
១០-​ចូរ​ស្ថិត​ក្នុងចំណោម​មនុ​ស្ស​ដែលមាន​សេចក្តីសុខ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​សេចក្តីសុខ​ដែរ។
​ប្រភព: news.popzone.asia

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge