គីម​ឈី​ជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​៥​មាន​ប្រយោជន៍​សម្រាប់​សុខភាព​បំផុត​

Posted by : 10639 | 13-Nov-2017

គីម​ឈី ជា​មុខម្ហូប​ប្រពៃណី ទូទៅ​បំផុត​មួយ​របស់​ជនជាតិ​កូរ៉េ ហើយ ទស្សនា​វ​ដ្តី សុខភាព របស់​អាមេរិក ធ្លាប់បាន​ចាត់ទុក​គីម​ឈី​ជា​អាហារ​មួយ ក្នុងចំណោម​អាហារ​ប្រាំ ដែលមាន​ប្រយោជន៍​បំផុត​សម្រាប់ សុខភាព​របស់ មនុស្ស​នៅលើ​ពិភពលោក ដោយ​ការ អះអាងថា អាហារ​នេះ​សម្បូរ​វីតាមីន​, ជួយ​រំលាយ​អាហារ​ល្អ និង​ថែមទាំង មាន​ប្រសិទ្ធភាព​បង្ការ​ជំងឺមហារីក ។​
​ ​
​សារជាតិ​ជីវជាតិ និង​បរិមាណ កាឡូរី​នៅ​គីម​ឈី​៖ គីម​ឈី​មានតែ​៣៤ កាឡូរី ក្នុង​១០០​ក្រាម ។ នេះ​ជា​អាហារ មាន​បរិមាណ​កាឡូរី​ទាប និង​ជាតិ​ខ្លាញ់ តិច​, បរិមាណ​កាបូ​អ៊ី​ដ្រា​ត និង​ស្ករ​ទាប​។​
​ ​
​សម្បូរ​វីតាមីន A៖ គីម​ឈី​មួយ ផ្នែក​តូច​ផ្ទុក​ដល់​១៨​ភាគរយ បរិមាណ វីតាមីន A ចាំបាច់​សម្រាប់​មួយថ្ងៃ ។ ជា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ មួយ​, វីតាមីន A អាច​បន្ថយ​ហានិភ័យ កើត​ជំងឺ​បេះដូង និង​មហារីក ។ វីតាមីន A ក៏​ចាំបាច់​សម្រាប់ ការរីកចម្រើន​របស់​សរីរាង្គ ។​
​ ​
​សម្បូរ​វីតាមីន C៖ គីម​ឈី ក៏ សម្បូរ​ទៅដោយ​វីតាមីន C, នេះ​ក៏​ជា សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ​មួយ​, ការពារ​កោសិកា​ផុតពី​ការ​ខូច ខាត​បណ្តាល​ពី​រ៉ាឌីកាល់​សេរី ។ វីតាមីន C ជំនួយ​ផលិត​ប្រូតេអ៊ីន​ច្រើន ពិសេស គឺ Collagen ដែល​ជួយ​រក្សា​ស្បែក​ឱ្យ មាន​សុខ​ភាពល្អ និង​ជួយ​សរីរាង្គ​ថែទាំ សរសៃ និង​សរសៃឈាម ។ ​ប្រសិនជា​អាច​បរិភោគ​រាល់ ថ្ងៃ វា​ថែមទាំង​អាចជួយ​បញ្ចុះ​សម្ពាធ ឈាម ព្រោះ​វត្ថុធាតុដើម​សំខាន់​មួយ​មិនអាច ខ្វះ​បាន​ក្នុង​ម្ហូប​គីម​ឈី គឺ​ខ្ទឹមស ។​
​ ​
​គីម​ឈី ក៏​អាចជួយ​បញ្ចុះទម្ងន់ ព្រោះ​វា​ត្រូវបានធ្វើ​ពី​បន្លែ​សម្បូរ​ជាតិ សរសៃ​ធ្វើឱ្យ​អ្នក​មិនសូវ​ឃ្លាន​, វីតាមីន C ច្រើន ជំនួយ​ដល់​ដំណើរការ​រំលាយ អាហារ​, បំប្លែង​សារជាតិ ។ វា​ក៏មាន ផ្ទុក lactobacillus ដែលជា​បាក់តេរី ល្អ​មួយ ជួយ​បំបែក​អាហារ ស្រូបយក ជីវជាតិ និង​ប្រឆាំង​តប​បាក់តេរី​មាន គ្រោះថ្នាក់ ។​
​ ​
​ប៉ុន្តែ​គីម​ឈី ក៏មាន​បរិមាណ សូ​ដ្យូ​ម ខ្ពស់ ដោយសារ​វិធី​កែច្នៃ ។ សូ​ដ្យូ​ម​ខ្ពស់​នឹងធ្វើ​ឱ្យ​កើន​ហានិភ័យ លើសឈាម និង​ខ្សោយបេះដូង ។ ដូ​ច្នេ​គួរ​បរិភោគ​វា​តែ​ក្នុង​បរិមាណ ល្មម​មួយ ដើម្បី​មិន​បង្ក​គ្រោះថ្នាក់​ដល់ សុខភាព ៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge