រូបមន្ត​ធម្មជាតិ​ថ្មី​ក្នុង​ការការពារ​ជំងឺ​ជា​ច្រើន

Posted by : 10639 | 17-Jul-2017

ក​អាច​ប្រើ​រូបមន្ត​ខាងក្រោម​នេះ​ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ដែល​អាច​កើតមាន​លើ​រាងកាយ​អ្នក​។ តើ​មាន​ជំងឺ​អ្វី​ខ្លះ​ទៅ​?

​១ ការពារ​ជំងឺមហារីក ដែល​គ្រប់គ្រង​មិនឲ្យ​កោសិកា​មហារីក​អាច​ដុះ​ក្នុង​រាងកាយ​អ្នកនោះ​ទេ​។​
២​ ការពារ​ជំងឺថ្លើម និង​ក្រលៀន​។​
៣ ការពារ​ជំងឺរបេង បេះដូង និង​ជំងឺ​លើស​សម្ពាធ​ឈាម​។​
៤ ធ្វើឲ្យ​អ្នក​មានកម្លាំង​មាំមួន និង​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​មាន​ភាពរឹងមាំ​។​
៥ ធ្វើឲ្យ​ភ្នែកបាត់​នូវ​ភាព​នឿយហត់ និង​បំបាត់​អាការៈ​ស្ងួត​ភ្នែក​។​
៦ ព្យាបាល​ជំងឺ​ឈឺ​ចង្កេះ ឈឺ​ស្មារ និង​ជង្គង់​។​
៧ ជម្រះ​ជាតិពុល​ក្នុង​ខ្លួន ធ្វើឲ្យ​អ្នក​មាន​សម្រស់ស្អាត​។​
៨ ព្យាបាល​ជំងឺ​ទល់លាមក​ផងដែរ​។​

គ្រឿងផ្សំ ៖
ដំឡូងបារាំង​ចំនួន​មួយ​ផ្លែ ការ៉ុត​មួយ​ផ្លែ និង​ផ្លែ​ប៉ោម​ចំនួន​មួយ​ផ្លែ ហើយ​ក្នុង​មួយ​ផ្លែៗ​នោះ​ត្រូវមាន​ទម្ងន់​ចំនួន​ពី​១៥០​ក្រាម ដល់​២០០ក្រាម​។​

របៀប​ធ្វើ ៖
ដំបូង​អ្នក​ត្រូវតែ​យក​ដំឡូងបារាំង​ចិត​សំបក ​ចេញ ហើយ​លាង​ទឹក​ឲ្យ​ស្អាត​។ បន្ទាប់មក​យក​ផ្លែ​ប៉ោម និង​ការ៉ុត​លាង​ទឹក​ឲ្យ​ស្អាត​ដូចគ្នាដោយ​មិន​ចាំបាច់​ចិត​សំបក​ចេញ​នោះ​ទេ​។ បន្ទាប់មក​ទៀត​អ្នក​អាច​យក​ដំឡូងបារាំង ផ្លែ​ប៉ោម និង​ការ៉ុត​ទៅ​កិន​ទឹក​ញ៉ាំ ដោយ​កិន​ភ្លាម ហើយញ៉ាំ​ភ្លាម មិន​អាច​ទុក​យូរ​បាន​ទេ​។


របៀប​ញ៉ាំ ៖ អ្នក​អាច​ញ៉ាំ​នៅ​រៀងរាល់​ព្រឹក​មុន​ពេល​ញ៉ាំ​អាហារ​ពេលព្រឹក​ចំនួន​មួយ​ម៉ោង​៕

ប្រភព www.rosemag.net

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge