ស្ត្រី​មាន​ផ្ទៃពោះ អាច​ញ៉ាំ​មី​កំប៉ុង​បានទេ​?

Posted by : 10639 | 29-Nov-2019

មី​កំប៉ុង​ជា​អាហារ​ដែល​គ្មាន​ផ្តល់​ផលប្រយោជន៍​អ្វី​ទេ​ចំពោះ​សុខភាព ប៉ុន្តែ​មាន​មនុស្ស​ជា ច្រើន​បែរជា​ចូលចិត្ត​ញ៉ាំ​ទៅវិញ​។ ជាពិសេស អ្នក​ម្តាយ​ដែលមាន​ផ្ទៃពោះ​មួយចំនួន​ក៏​ចូលចិត្ត ពិសារ​ផងដែរ​។ ប៉ុន្តែ​តើ​វា​ពិតជា​ល្អ​ចំពោះ​សុខភាព​អ្នក​ម្តាយ ឬក៏​អាច​បំផ្លាញ​សុខភាព អ្នក​ម្តាយ​យ៉ាង​ងាយ​ទៅ​? នៅពេលដែល​អ្នកមាន​ផ្ទៃពោះ គឺជា​ពេលដែល​អ្នកត្រូវការ សារធាតុចិញ្ចឹម​ច្រើន​បំផុត​។ ផ្ទុយទៅវិញ ក្នុង​មី​កំប៉ុង​មិនមាន​សារធាតុ​ទាំងនេះ​ឡើយ គឺមាន​តិច​បំផុត សឹងតែ​មិនមាន​ទៀតផង​។ ប្រសិនជា​អ្នក​ម្តាយ​ញ៉ាំ​ច្រើន​នឹងធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ មិនអាច​លូតលាស់​បានឡើយ ព្រោះ​គ្មាន​សារធាតុចិញ្ចឹម​អាចធ្វើ​ឲ្យ​គេ​លូតលាស់​បានទេ​។ ដូចនេះ អ្នក​ម្តាយ​មិនគួរ​ជ្រើសរើស​មី​កំប៉ុង ឬ​កញ្ចប់​មក​ជំនួស​អាហារ​ផ្សេង​ឡើយ ព្រោះ​វា អាច​បំផ្លាញ​សុខភាព​អ្នក​ទាំងពីរ​បាន​យ៉ាង​ងាយ​៕

ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge