សារជាតិចម្រាញ់ពីតែអ៊ូឡុង អាចប្រឆាំងជំងឺមហារីកសុដន់
Posted by : 10639 | 11-Feb-2019
ការស្រាវជ្រាវមួយថ្មីៗនេះរបស់ពួកអ្នកវិទ្យាសាស្ត្រ បានបង្ហាញថា សារជាតិចម្រាញ់ពីតែអ៊ូឡុង មានសក្តានុពលយ៉ាងធំ ក្នុងការទប់ស្កាត់ជំងឺមហារីកសុដន់ ។
បណ្តាការពិសោធន៍សុទ្ធតែបង្ហាញថា តែនេះអាចទប់ស្កាត់ការរីកចម្រើនរបស់កោសិកាមហារីកសុដន់ ។
ពួកអ្នកស្រាវជ្រាវបានរកឃើញសារជាតិមួយ អាចប្រឆាំងកោសិកាមហារីកក្នុងតែអ៊ូឡុង ហើយវាក៏មានក្នុងតែបៃតង, ប៉ុន្តែ តែខ្មៅមានឥទ្ធិពលតិចជាងចំពោះកោសិកាមហារីក ។
ពួកអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ សាំង ល្វីស នៅរដ្ឋ មីស៊ូរី សហរដ្ឋអាមេរិក ក៏បានធ្វើការវិភាគអត្រាមហារីកសុដន និងស្លាប់ដោយសារជំងឺនេះ នៅពាសពេញប្រទេសចិន ។ លទ្ធផលបង្ហាញថា តំបន់មានកម្រិតប្រើប្រាស់តែអ៊ូឡុងខ្ពស់ គឺជាតំបន់មានអត្រាអ្នកកើតជំងឺនេះទាប ។
ក្រុមស្រាវជ្រាវបានដំណើរការត្រួតពិនិត្យប្រសិទ្ធភាពរបស់សារជាតិចម្រាញ់ពីតែអ៊ូឡុង ចំពោះកោសិកាមហារីកសុដន់ ៦ ប្រភេទ ។ លទ្ធផលបង្ហាញថា កោសិកាមហារីកទាំង៦ប្រភេទ ពេលប៉ះជាមួយសារជាតិចម្រាញ់ពីតែអ៊ូឡុង និងតែបៃតង សុទ្ធតែត្រូវរារាំង និងមិនអាច រីកចម្រើន, តែពេលប៉ះតែខ្មៅ នោះគ្មានប្រសិទ្ធភាពដូច្នេះឡើយ ។
ពីលទ្ធផលនេះ ពួកអ្នកស្រាវជ្រាវសន្និដ្ឋានថា តែអ៊ូឡុង ក៏ដូចតែបៃតងដើរតួនាទីដ៏ធំ ក្នុងការទប់ស្កាត់ការរីកចម្រើនរបស់កោសិកាមហារីកសុដន់, បន្ថយការរីកចម្រើនរបស់ដុំសាច់មហារីក ៕
ប្រភពៈ រស្មីកម្ពុជា
If you like, please click LIKE and SHARE!