វិធីលាងបន្លែឲ្យមានសុវត្ថិភាពពីសារជាតិពុល

Posted by : 4397 | 08-Nov-2018

នៅពេលលោកអ្នកជ្រើសរើសទិញបន្លែគួរជ្រើសយកបន្លែដែលមាន ស្នាមសត្វល្អិតយាយីឬបន្លែប្រភេទដូចជាមានសារជាតិគីមី តិចបំផុត ដូចជាត្រកួនស្រែស្លឹកបាស ព្រើប្រការដែលរាងកាយសន្សំនូវ នៅពេលលោកអ្នកជ្រើសរើសទិញបន្លែគួរជ្រើសយកបន្លែដែលមាន ស្នាមសត្វ ល្អិតយាយីឬបន្លែប្រភេទដូចជាមានសារជាតិគីមីតិចបំផុតដូចជា ត្រកួនស្រែ ស្លឹកបាស ព្រើប្រការដែលរាងកាយសន្សំនូវសារជាតិគីមីអស់ រយៈពេលយូរនោះអាចធ្វើឲ្យកោសិកាមានការប្រែប្រួលរហូតដល់កើតរោគមហារីកបាន។

ដូច្នេះការលាងបន្លែគឺជាកត្តាដ៍សំខាន់បំផុតដែលណែនាំឲ្យលាងជាមួយនឹងទឹកស្ងាតយ៉ាង ហោច២ដង។បន្លែដែលមានស្នាមសត្វល្អិត យាយី គួរត្រាំដោយទឹកអំបិលទុកចោលមួយស្របក់ដង្កូវ និងសត្វល្អិតវានឹងនាំគ្នាចេញមកក្រៅទើបយកទៅលាងនឹងទឹកស្អាតម្តងទៀត។ ក្នុងករណីដែល មានដីជាប់មកជាមួយគួរត្រាំទឹកចោលមួយស្របក់ដើម្បីងាយស្រួលក្នុងការលាងជំរះ។ វិធីក្នុងការជ្រើសរើសទិញ បន្លែ ដែលផុតពីសារជាតិពុលគួរស៊ីសត្វល្អិតចោះបន្តិចបន្តួច។

មាន៦វិធីនៃការលាងបន្លែ៖

១.ប្រើសូដ្យូមកាបូណាត(ប្រភេតម៉្សៅ)១ស្លាបព្រាបាយលាយជាមួយទឹក២០លីត្រត្រាំទុក ចោល១៥នាទី រួចនាំទៅលាងនឹងទឹកស្អាតបាន ច្រើនដងបន្ថែមទៀត។
២.ប្រើទឹកខ្មេះ៥ភាគរយមួយស្លាបព្រាបាយលាយជាមួយនឹងទឹក១ចានដែកត្រាំទុកចោលពី ១០-១៥នាទី។
៣.លាងបន្លែតាមទឹកហូរចេញពិក្បាលរ៉ូប៊ីណេដោយប្រើដៃជួយលាស្លឹកបន្លែរយៈពេល ២នាទី។ ៤.បកឬចិត្សំបកខាងក្រៅរបស់បន្លែ ប្រឡេះ ស្លឹកមួយៗរួចត្រាំក្នុងទឹកស្អាតរយៈពេល១០- ១៥នាទី។ ៥.ស្ងោរឬក៏ស្រុះបន្លែដោយទឹកក្តៅ។ ៦.ប្រើអំបិលម៉ដ្ឋ១ស្លាបព្រាបាយលាយជាមួយទឹកមួយចានដែកត្រាំទុកចោល១០នាទី រួចសឹមលាងទឹកស្អាតតាមក្រោយបន្ថែមទៀត។

ដកស្រង់ចេញពីកាសែតកម្ពុជាថ្មីឆ្នាំទី៨លេខ២០៦៨ ថ្ងៃសៅរ៍ទី១១ខែតុលាឆ្នាំ២០០៩

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge