ទទួលទានទឹកក្តៅឧណ្ហៗជួយទាំងសុខភាព ជួយទាំងសម្រស់

Posted by : 112220 | 14-Sep-2020

នរ​ណា​ៗ​ក៏​ដឹង​ថា ទឹក​ជា​ភេសជ្ជៈ​ចំា​បាច់​សម្រាប់​សារ​ពាង្គ​កាយ។ ចុះ​អ្នក​មាន​ដែល​ដឹង​ទេ​ថា ទឹក​ក្តៅ​ឧណ្ហ​ៗ​ផ្ត​ល់​អត្ថ​ប្រ​យោជន៍​
យ៉ាង​ណា​នោះ​សម្រាប់​អ្នក? ជា​ការ​ពិត​ណាស់ ក្រោយ​អាន​បញ្ចប់​អត្ថបទ​មួយ​នេះ អ្នក​នឹង​បាន​ដឹង​ពី​អត្ថ​ប្រ​យោជន៍​នៃ​ការ​ទទួល​ទាន
​ទឹក​ក្តៅ​សម្រាប់​សុខ​ភាព​និង​សម្រស់​របស់​អ្នក​រួម​មាន៖

១. ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មក​រដូវ

ប្រ​សិន​បើ​អ្នក​មាន​អាការ​ឈឺ​ចុក​ចាប់​ពេល​មក​រដូវ ចូរ​អ្នក​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ។ នៅ​ពេល​អ្នក​ទទួល​ទាន វា​នឹង​ជួយ​ឲ្យ​
សាច់​ដុំ​ពោះ​បាន​សម្រាក កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​បាន​យ៉ាង​ល្អ។

២. ជួយ​សម្រក​ទម្ងន់

ទឹក​ក្តៅ​ឧណ្ហៗ​ជួយ​ពង្រឹង​ដំណើរ​ការ​មេ​តា​ប៉ូ​លី​ស​នៅ​ក្នុង​រាង​កាយ​ឲ្យ​ធ្វើ​ដំ​ណើរ​ការ​ល្អ។ ដូច្នេះ​ហើយ ប្រ​សិន​បើ​អ្នក​មាន​បំណង​ចង់​
សម្រក​រាង គួរ​តែ​ប្តូរ​ទម្លាប់​ទទួល​ទាន​ទឹក​ត្រ​ជាក់​ទៅ​ជា​ទឹក​ក្តៅ​វិញ​ទើប​ជា​ការ​ល្អ។

៣. ការ​បន្សាប​ជាតិ​ពុល

ការ​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ហ​ៗ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ឡើង​ក​ម្តៅ​ បន្ទាប់​មក​ក៏​បែក​ញើស។ ដំ​ណើ​រ​ការ​បែប​នេះ​ហើយ​ហៅ​ថា ការ
​បន្សាប​ជាតិ​ពុល​ពី​រាង​កាយ​របស់​អ្នក​តាម​រយៈ​ស្បែក ដូច្នេះ​ជាតិ​ពុល​នៅ​ក្នុង​រាង​កាយ​របស់​អ្នក​ក៏​ចេញ​មក​តាម​ញើស​ដែរ។

៤. កាត់​បន្ថយ​ការ​ឈឺ​ចាប់​ក

ការ​ឈឺ​ក​អាច​ប​ណ្តា​ល​មក​ពី​មេរោគ បាក់​តេ​រី និង​វីរុស​ផ្សេងៗ​ដែល​អ្នក​មើល​មិន​ឃើញ។ ដើ​ម្បី​សម្លាប់​មេរោគ​នៅ​ត្រង់​ក អ្នក​គួរ​តែ​ទទួល
​ទាន​ទឹក​ក្តៅ​ឧណ្ហ​ៗ​ប្រសើរ​ជាង​ទឹក​ត្រ​ជាក់។

៥. ជួយ​កាត់​បន្ថយ​ភាព​ចាស់

ការ​ទទួល​ទាន​ទឹក​ក្តៅ​ពិត​ជា​ល្អ​សម្រាប់​សុខ​ភាព​ស្បែក​របស់​អ្នក ព្រោះ​វា​ជួយ​កម្ចាត់​ជាតិ​ពុល​ផ្សេងៗ​ពី​រាង​កាយ​របស់​អ្នក។ ជាតិ​ពុល​នឹង
​បង្កើត​ឲ្យ​មាន​ស្នាម​ជ្រីវ​ជ្រួញ​និង​ការ​ខ្សោះ​ជីវ​ជាតិ​បាន​យ៉ាង​ងាយ។ ដូ​ច្នេះ កុំ​ភ្លេច​ទទួល​ទាន​ទឹក​ក្តៅ​ដើម្បី​ជួស​ជុល​កោ​សិកា​ស្បែក​និង​ជួយ
​បង្កើន​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ មាន​ជាតិ​ទឹក​ច្រើន កាត់​បន្ថយ​ការ​ឆាប់​ចាស់។

ប្រភព៖ kanha.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge