មធ្យោបាយ ១០ យ៉ាងដើម្បីទទួល ទានដំណេកលង់លក់ស្រួល

Posted by : 70 | 16-May-2018

ស្រ្ដីវ័យធ្វើការទាំងឡាយដែលកំពុងតែជួបប្រទះនឹងបញ្ហាដេកមិនលក់ សូមយកវិធីខាងក្រោមមកប្រើ នោះអ្នកនឹងអស់​បញ្ហា​រឿងដេកមិនលក់ទៀតហើយ ។   
១- ត្រូវរកកិច្ចការណាដែលធ្វើឱ្យមានអារម្មណ៍ហត់នឿយខ្លាំងយកមកធ្វើពេញមួយថ្ងៃ ។ នៅពេលដល់ម៉ោងដេក ដោយសារ​ភាពអស់កម្លាំងពីការប្រើកម្លាំងពេញមួយថ្ងៃ វានឹងធ្វើឱ្យយើងដេកលង់លក់ស្កប់ស្កល់រហូតដល់ព្រឹកតែម្ដង ។  
២- រកពេលវេលាណាដែលធ្វើឱ្យយើងមានអារម្មណ៍ងងុយដេក រួចក៏ដេកនៅពេលនោះតែម្ដង។ យើងគួរធ្វើជាប្រចាំ រាល់ថ្ងៃ ឱ្យទៀតទាត់ក្លាយជាទម្លាប់ នោះនឹងធ្វើឱ្យយើងលង់លក់ស្រួល ។  
៣- ការដេកលង់លក់ នឹងកើតឡើងរៀងរាល់ពីរម៉ោងម្ដង ។ ដូច្នេះគួរតែរកសៀវភៅអាចឬ កិច្ចការស្រាលៗធ្វើរហូត ទាល់តែ ងងុយដេក ។  
៤- ធ្វើខួរក្បាលឱ្យស្រឡះល្អមុនចូលដេក កុំយករឿងដែលរំខាន់រំខានផ្លូវចិត្តមកគិត ។  
៥- ដេកឱ្យបានគ្រប់គ្រាន់តាមតម្រូវការរាងកាយ ដោយមិនចាំបាច់គ្រប់ម៉ោងតាមកំណត់ទេ ពោលគឺប្រសិនបើភ្ញាក់ឡើង យើងមិនមានអារម្មណ៍ល្ងីល្ងើនោះបញ្ជាក់ថារាងគ្រាន់ហើយ ។  
៦- អាហារពេលល្ងាចត្រូវទទួលទានអាហារប្រភេទម្សៅជំនួសសាច់សត្វដូចជាចេកអំបូង ទឹកដោះគោមានជាតិខ្លាញ់ទាប ដំឡូងដុត សារាយសមុទ្រ ឬ ល្ពៅពីព្រោះវាមានសារធាតុអេលទ្រីបថូហ្វិន ដែលជាសារធាតុជួយឱ្យដេកឆាប់លក់ ។  
៧- ក្រោយម៉ោង ៤ ល្ងាច គួរតែតម «តែ» កាហ្វេ និងភេសជ្ជៈដែលមានជាតិអាល់កុលពីព្រោះភេសជ្ជៈទាំងនោះ វាធ្វើឱ្យ​ប្រព័ន្ធដំណេកខុស ប្រក្រតី ។  
៨- មិនត្រូវលេបថ្នាំដេកលក់លើសពី ១ ខែនិង ត្រូវពិគ្រោះជាមួយគ្រូពេទ្យមុននឹងប្រើថ្នាំ។  
៩- ហាមហាត់ប្រាណនៅជិតម៉ោងចូលដេកជាដាច់ខាត ។  
១០ បង្កើតបរិយាកាសឱ្យមានអារម្មណ៍ចង់ដេក ដូចជា ស្ដាប់ចម្រៀងតិចៗ អានសៀវភៅដែលមិនមានរឿងរំភើប ក៏សុទ្ធតែជួយឱ្យឆាប់ដេកលក់បានទាំងអស់ ៕                  
ដកស្រង់ ទស្សនាវដ្ដី ប្រជាប្រិយ ឆ្នាំទី ១៦ លេខ ៤៨០ ១១-២០ មករា ២០១០

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge