កត្តា​អ្វី​ដែល​ធ្វើ​ឱ្យ​ក្រពះ​អ្នក​មិន​ស្រួល

Posted by : 10639 | 09-May-2019

កត្តា​ដែល​ធ្វើ​ឲ្យ​ក្រពះ​អ្នក​មិន​ស្រួល ។ តើ​មាន​អ្វី​ខ្លះទៅ ?

នៅ​ពេល​អ្នក​គ្មាន​ពេល​ច្បាស់លាស់​ក្នុង​ការ​ញ៉ាំ​បាយ ដោយ​ចង់​ញ៉ាំ​ក៏​ញ៉ាំ​ទៅ​បើ​មិន​ចង់​បរិភោគ​ក៏​អត់​ទៅ ។ អំពើ​បែប​នេះ​ងាយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​របួស​ខ្លាំង​ណាស់ ។ ជា​ពិសេស ពេល​ដែល​អ្នក​ញ៉ាំ​ស្រា​ច្រើន អាហារ​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ច្រើន ឬ​អាហារ​ដែល​មិន​មាន​អនាម័យ ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​ដែរ។

ម្យ៉ាងទៀត​នៅ​ពេល​ដែល​អ្នក​តែង​មាន​អារម្មណ៍មិនល្អ តែង​ពិបាកចិត្ត ឬ​គិត​ច្រើន សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ក្រពះ​ទាំងអស់ ព្រោះ​ក្រពះ​អាច​នឹង​មិន​សប្បាយចិត្ត​ដូច​ជា​ម្ចាស់​របស់​គេ ។ ដូចនេះ​អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​សប្បាយ ទើប​ល្អ​ចំពោះ​សុខភាព ។ ជា​រួម​មក​ដើម្បី​សុខភាព​ក្រពះ អ្នក​គួរតែ​បោះចោល​ទម្លាប់​នេះ ទើប​អាច​រក្សា​ក្រពះ​អ្នក​ឲ្យ​ដំណើរការ​បាន​ល្អ៕

ប្រភពៈ កោះសន្តិភាព

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge