គុណប្រយោជន៍​អាហារ​បួស​ចំពោះ​សម្ពាធ​ឈាម

Posted by : 10639 | 11-Jan-2017

ការស្រាវជ្រាវ​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន​បាន​បង្ហាញថា ការ​ញ៉ាំ​អាហារ​បួស​អាចជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​។​ការស្រាវជ្រាវ​ដែល​បាន​ មើល​ទៅលើ​មនុស្ស​ជិត​២២.០០០​នាក់​បាន​រកឃើញថា អ្នក​បរិភោគ​អាហារ​បួស​មាន​សម្ពាធ​ឈាម​ទាប​ជាង​អ្នក​ដែល​ញ៉ាំ​សាច់​។​ ​ជា​មធ្យម​, ការថយចុះ​ដែល​ត្រូវ​បានឃើញ​នៅក្នុង​ការស្រាវជ្រាវ គឺ​៥ ទៅ​៧​មី​លី​ម៉ែត្រ​បារត​ចំពោះ​សម្ពាធ​ឈាម​ស៊ី​ស្តូ​លី​ក និង​២ ទៅ​៥​មី​លី​ម៉ែត្រ​បារត​ចំពោះ​សម្ពាធ​ឈាម​ដ្យា​ស្តូ​លី​ក​។​ ​


អ្នកស្រាវជ្រាវ​បាន​និយាយថា ការណែនាំ​បានបង្ហាញ​ថា ពួកវា​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះ ដូង​ចំពោះ​មនុស្ស​ដល់​ទៅ​៩% និង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ​១៤%​ ។ ប៉ុន្តែយ៉ាងហោចណាស់​, គ្រូពេទ្យ​ឯកទេស​ខាង​ជំងឺបេះដូង​ម្នាក់​បាន​និយាយថា ការស្រាវជ្រាវ​នេះ​គឺជា​ការស្រាវជ្រាវ​ដំបូង ហើយ​គាត់​មិនទាន់​រួចរាល់​ក្នុងការ​ប្រាប់​អ្នកជំងឺ​របស់គាត់​អោយ​បោះបង់ ការ​ញ៉ាំ​សាច់​នោះទេ​។​ ​


ការស្រាវជ្រាវ​មិនអាច​ពិនិត្យ​មើលថា​តើ​សារជាតិ​ចិញ្ចឹម​ណាមួយ​នៅក្នុងអាហារ​បួស​គឺ​បង្ហាញថា​មាន​ប្រយោជន៍​នោះទេ​។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​មាន​ទ្រឹស្តី​មួយចំនួន​។ ពួកគេ​បានបង្ហាញ​ពី​ការស្រាវជ្រាវ​ពីមុន​ដែល​បាន​បង្ហាញថា អាហារ​ដែលមាន​ជាតិ​សូ​ដ្យូ​មតិ​ច និង​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​សុទ្ធតែ​ទំនោរ​ជា​បន្ថយ​សម្ពាធ​ឈាម​។​


ការស្រាវជ្រាវ​៣២​បាន​ប្រៀបធៀប​ភាពខុសគ្នា​រវាង​អ្នក​ដែល​ញ៉ាំ​សាច់និង​អ្នក​ដែល​មិន​ញ៉ាំ​សាច់​។ ប្រភេទ​នៃ​ការស្រាវជ្រាវ​ទាំងនោះ​បាន​ពិពណ៌នា​ពី​ទំនាក់ទំនង​ថា ពួកគេ​មិនអាច​បង្ហាញ​ពី​អាហារ​តែមួយ​មុខ គឺជា​ហេតុផល​ដែល​ទំនោរ​អោយ​ចុះ​ឈាម​ជាង​អ្នក​ញ៉ាំ​សាច់​នោះទេ​។​ ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង​ដែល​មិន​ពាក់ព័ន្ធ​នៅក្នុង​ការស្រាវជ្រាវបាន​និយាយថា គាត់​ចង់​មើល​ការស្រាវជ្រាវ​បន្ថែម​មុននឹង​គាត់​ណែនាំ​ទៅ​អ្នកជំងឺ​របស់គាត់ អោយ​ឈប់​ញ៉ាំ​សាច់​៕

ប្រភព www.ppthmey.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge