អាថ៌កំបាំងទទួលទានទប់ស្កាត់ជ្រុះសក់

Posted by : 8484 | 02-Jul-2016

តាម ​ពួក​អ្នកជំនាញការជា​មធ្យម​មនុស្ស​ម្នាក់ៗ​ត្រូវ​បាត់បង់​ពី​៥០-១០០ សរសៃសក់​ក្នុង​១​ថ្ងៃ ។ ជ្រុះ​សក់​ជា​បាតុភូតធម្មជាតិ​របស់​មនុស្ស​គ្រប់គ្នា​...តែ​ជ្រុះ​ច្រើនពេក នោះ​ត្រូវ​ពិនិត្យមើល។​ អ្នកជំនាញការ​ឲ្យ​ដឹងថា ក្រៅពី​ការព្យាបាល​សុខាភិបាលជាក់ស្តែង​មាន​សារជាតិ​ជីវជាតិ និង​អាហារ​មួយចំនួន​ក៏​អាច​ជំរុញ​ការលូតលាស់​កោសិកា​សក់ និង​ជួយ​កម្ចាត់​បញ្ហា​ជ្រុះ​សក់។
​-​បំពេញ​ជាតិ​ដែក​​តាម​ ការស្រាវជ្រាវ​វិទ្យាសាស្ត្រក្នុងចំណោម​អ្នក​ត្រូវ​ជ្រុះ​សក់​មាន ៣០% ខ្វះ​ជាតិ​ដែក​ក្នុង​សរីរាង្គ ។ អាស្រ័យ​ហេតុ​នោះ​អ្នកជំងឺ​ត្រូវ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ដែក ដូចជា​សណ្តែកសៀងសណ្តែកខ្មៅ ស៊ុត បង្គា សណ្តែកដី ពួយ​ឡេង ត្រី ចេក ការ៉ុត ដំឡូងបារាំង​... ។​
-​បំពេញ​ថែម​ប្រូតេអ៊ីន​រុក្ខជាតិ​​ ការស្រាវជ្រាវ​បាន​រកឃើញថាចំពោះ​អ្នក​ត្រូវ​ជ្រុះ​សក់ បរិមាណ​របស់ methionine ក្នុង​សរីរាង្គ​ត្រូវ​ថយចុះ ។ ដូច្នេះ​គេ​គួរ​ទទួលទាន​ច្រើន​អាហារ​សម្បូរMethionine ដូចជា​សណ្តែកសៀង ល្ងខ្មៅ ពោត​... ។
​-​ទទួលទាន​ច្រើន​ផ្លែឈើ និង​បន្លែ​បៃតង​​ជ្រុះ​ សក់​ច្រើន​កើតឡើង​នៅ​ស្ត្រី ។ ប្រការនេះ​បណ្តា​លពី​ពួកគេ​ទទួលទាន​ច្រើន​អាហារ​ផ្អែម ខ្លាញ់​ក្នុង​រយៈពេល​វែងនាំ​ដល់​ការប្រមូលផ្តុំ​អាស៊ីត (​ដូចជា​អាស៊ីត​ឡាក់​ទិ​កនិង​អា​ស៊ីតនី​ទ្រិ​ក​) ក្នុង​សរីរាង្គ​និង​ផលិត​ជាតិពុល​មាន​លក្ខណៈ​អាស៊ីត ។ ដូច្នេះ​អ្នក​មិនត្រូវ​ទទួលទាន​ថ្លើមនិង​សាច់​ច្រើន ព្រោះ​សារជាតិ​មាន​លក្ខណៈ​អាស៊ីត​ក្នុង​អាហារ​ទាំងនេះ នឹង​បង្ក​ជាតិពុល​មាន​លក្ខណៈ​អាស៊ីត​ច្រើន​ហួស។ បន្លែ និង​ផ្លែឈើ​ជា​អាហារ​ផ្ទុក​ជាតិ​អាល់​កា​ឡាំង​ច្រើន អាច​បន្សាប​ជាតិពុល​មាន​លក្ខណៈ​អាស៊ីត។​
-​បំពេញ​អ៊ីយ៉ូត​​សុខភាព​ របស់​សក់​មាន​ពាក់ព័ន្ធ​ជិតស្និទ្ធ​ជាមួយ​មុខងារ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ។ បរិមាណ​អ៊ីយ៉ូត​គ្រប់គ្រាន់​អាច​បង្កើន​មុខងារ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​របស់​សក់។ អាស្រ័យហេតុនេះ អ្នក​ជ្រុះ​សក់​អាច​ទទួលទាន​អាហារ​សម្បូរ​អ៊ីយ៉ូត​ឲ្យ​បាន​ច្រើន​ដូចជា​ សារាយសមុទ្រ .....​។
​-​វីតាមីន E​វីតាមីន E អាច​ប្រឆាំង​ទប់ទល់​ភាពចំណាស់​របស់​សក់ ជំរុញ​ការចែក​បំបែក​កោសិកា​សក់ ដើម្បី​ជំរុញ​ការលូតលាស់​របស់​សក់។ អាហារ​សម្បូរ​វីតាមីន E មានដូចជា​ផ្កា​ស្ពៃខៀវគ្រាប់ល្ង​... ។ ​​
មូលហេតុ​បង្ក​ការ​ជ្រុះ​សក់
​+ ​ថ្នាំ​ព្យាបាល​ជំងឺ ៖ ថ្នាំ​លើសឈាមប្រឆាំង​កកឈាម ប្រឆាំង​ភាព​ទ្រុឌទ្រោម និង​ពពួក​ថ្នាំ​ប្រឆាំង​រលាក​មិន​ស្ថិតក្នុង​ក្រុម Steroidត្រូវ​ចាត់ទុក​មាន​ពាក់ព័ន្ធ​ដល់​ស្ថានភាព​ជ្រុះ​សក់។​
+​ខ្វះ​ដែក ៖ នៅ​ស្ត្រី​មុន​អស់​រដូវខ្វះ​ដែក​ជា​មូលហេតុ​ចម្បង​បង្ក​ឲ្យ​ជ្រុះ​សក់ ។
​+ ​ស្រក​ទម្ងន់ ៖បាន​មាន​ភស្តុតាង​បង្ហាញថា ការបញ្ចុះ​ទម្ងន់​លឿន​នាំ​ដល់​ការខ្វះ​ថាមពលពិសេស​គឺ​ជាតិ​ម្សៅ និង​ជាតិ​ស្ករ​ក្លុយកូស។ ស្ថានភាព​នេះ​អាច​បង្ក​ឲ្យ​ជ្រុះ​សក់ ។
​+​ ជំងឺ​អំពី​ក្រ​ពេញទី​រ៉ូ​អ៊ី​ដនិង​ស្ត្រេ​ស ៖ ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ធ្វើ​សកម្មភាព​ខ្លាំងពេកឬ​ខ្សោយ​ពេក​អាចធ្វើ​ឲ្យ​សក់​រង្វើល​សន្សឹមៗ។ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​អាច​ឥទ្ធិពល​ដល់​ខួប​រីកចម្រើន​របស់​សក់ ធ្វើ​ឲ្យ​សក់​ឆាប់​ជ្រុះ។ ស្ត្រេ​ស​រ៉ាំរ៉ៃ​បង្ខំ​ឲ្យ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ធ្វើ​សកម្មភាព​ហួស​ កម្រិតអាចធ្វើ​ឲ្យ​កោសិកា​ឈាមស​វាយប្រហារ​គល់​សក់ បង្ក​ការ​ជ្រុះ​សក់ ៕​
ប្រភពៈ Cambodia Express News តាម​ពួក​អ្នកជំនាញការ ជា​មធ្យម​មនុស្ស​ម្នាក់ៗ​ត្រូវ​បាត់បង់​ពី​៥០-១០០ សរសៃសក់​ក្នុង​១​ថ្ងៃ ។ ជ្រុះ​សក់​ជា​បាតុភូតធម្មជាតិ​របស់​មនុស្ស​គ្រប់គ្នា​... តែ​ជ្រុះ​ច្រើនពេក នោះ​ត្រូវ​ពិនិត្យមើល ។​​អ្នកជំនាញការ​ឲ្យ​ដឹងថា ក្រៅពី​ការព្យាបាល​សុខាភិបាល ជាក់ស្តែង​មាន​សារជាតិ​ជីវជាតិ និង​អាហារ​មួយចំនួន​ក៏​អាច​ជំរុញ​ការលូតលាស់​កោសិកា​សក់ និង​ជួយ​កម្ចាត់​បញ្ហា​ជ្រុះ​សក់ ។​
-​បំពេញ​ជាតិ​ដែក​​តាម​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ ក្នុងចំណោម​អ្នក​ត្រូវ​ជ្រុះ​សក់​មាន ៣០% ខ្វះ​ជាតិ​ដែក​ក្នុង​សរីរាង្គ ។ អាស្រ័យ​ហេតុ​នោះ​អ្នកជំងឺ​ត្រូវ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ដែក ដូចជា​សណ្តែកសៀង សណ្តែកខ្មៅ ស៊ុត បង្គា សណ្តែកដី ពួយ​ឡេង ត្រី ចេក ការ៉ុត ដំឡូងបារាំង​... ។
​-​បំពេញ​ថែម​ប្រូតេអ៊ីន​រុក្ខជាតិ​​ការស្រាវជ្រាវ​បាន​រកឃើញថា ចំពោះ​អ្នក​ត្រូវ​ជ្រុះ​សក់ បរិមាណ​របស់ methionine ក្នុង​សរីរាង្គ​ត្រូវ​ថយចុះ ។ ដូច្នេះ​គេ​គួរ​ទទួលទាន​ច្រើន​អាហារ​សម្បូរ Methionine ដូចជា​សណ្តែកសៀង ល្ងខ្មៅ ពោត​... ។​
-​ទទួលទាន​ច្រើន​ផ្លែឈើ និង​បន្លែ​បៃតង​​ជ្រុះ​សក់​ច្រើន​កើតឡើង​នៅ​ស្ត្រី ។ ប្រការនេះ​បណ្តា​លពី​ពួកគេ​ទទួលទាន​ច្រើន​អាហារ​ផ្អែម ខ្លាញ់​ក្នុង​រយៈពេល​វែង នាំ​ដល់​ការប្រមូលផ្តុំ​អាស៊ីត (​ដូចជា​អាស៊ីត​ឡាក់​ទិ​ក និង​អា​ស៊ីតនី​ទ្រិ​ក​) ក្នុង​សរីរាង្គ​និង​ផលិត​ជាតិពុល​មាន​លក្ខណៈ​អាស៊ីត ។ ដូច្នេះ​អ្នក​មិនត្រូវ​ទទួលទាន​ថ្លើម និង​សាច់​ច្រើន ព្រោះ​សារជាតិ​មាន​លក្ខណៈ​អាស៊ីត​ក្នុង​អាហារ​ទាំងនេះ នឹង​បង្ក​ជាតិពុល​មាន​លក្ខណៈ​អាស៊ីត​ច្រើន​ហួស ។ បន្លែ និង​ផ្លែឈើ​ជា​អាហារ​ផ្ទុក​ជាតិ​អាល់​កា​ឡាំង​ច្រើន អាច​បន្សាប​ជាតិពុល​មាន​លក្ខណៈ​អាស៊ីត ។
​-​បំពេញ​អ៊ីយ៉ូត​​សុខភាព​របស់​សក់​មាន​ពាក់ព័ន្ធ​ជិតស្និទ្ធ​ជាមួយ​មុខងារ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ។ បរិមាណ​អ៊ីយ៉ូត​គ្រប់គ្រាន់​អាច​បង្កើន​មុខងារ​របស់​ក្រ​ពេញ ទី​រ៉ូ​អ៊ី​ដ មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព​របស់​សក់ ។ អាស្រ័យហេតុនេះ អ្នក​ជ្រុះ​សក់​អាច​ទទួលទាន​អាហារ​សម្បូរ​អ៊ីយ៉ូត​ឲ្យ​បាន​ច្រើន​ដូចជា​សា រាយសមុទ្រ .....​។
​-​វីតាមីន E​វីតាមីន E អាច​ប្រឆាំង​ទប់ទល់​ភាពចំណាស់​របស់​សក់ ជំរុញ​ការចែក​បំបែក​កោសិកា​សក់ ដើម្បី​ជំរុញ​ការលូតលាស់​របស់​សក់ ។ អាហារ​សម្បូរ​វីតាមីន E មានដូចជា​ផ្កា​ស្ពៃខៀវ គ្រាប់ល្ង​... ។​​
មូលហេតុ​បង្ក​ការ​ជ្រុះ​សក់​
+​ថ្នាំ​ព្យាបាល​ជំងឺ ៖ ថ្នាំ​លើសឈាម ប្រឆាំង​កកឈាម ប្រឆាំង​ភាព​ទ្រុឌទ្រោម និង​ពពួក​ថ្នាំ​ប្រឆាំង​រលាក​មិន​ស្ថិតក្នុង​ក្រុម Steroid ត្រូវ​ចាត់ទុក​មាន​ពាក់ព័ន្ធ​ដល់​ស្ថានភាព​ជ្រុះ​សក់ ។​
+​ខ្វះ​ដែក ៖ នៅ​ស្ត្រី​មុន​អស់​រដូវ ខ្វះ​ដែក​ជា​មូលហេតុ​ចម្បង​បង្ក​ឲ្យ​ជ្រុះ​សក់ ។
+​ស្រក​ទម្ងន់ ៖ បាន​មាន​ភស្តុតាង​បង្ហាញថា ការបញ្ចុះ​ទម្ងន់​លឿន​នាំ​ដល់​ការខ្វះ​ថាមពល ពិសេស​គឺ​ជាតិ​ម្សៅ និង​ជាតិ​ស្ករ​ក្លុយកូស ។ ស្ថានភាព​នេះ​អាច​បង្ក​ឲ្យ​ជ្រុះ​សក់ ។
​+​ជំងឺ​អំពី​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ និង​ស្ត្រេ​ស ៖ ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ធ្វើ​សកម្មភាព​ខ្លាំងពេក ឬ​ខ្សោយ​ពេក​អាចធ្វើ​ឲ្យ​សក់​រង្វើល​សន្សឹមៗ។ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​អាច​ឥទ្ធិពល​ដល់​ខួប​រីកចម្រើន​របស់​សក់ ធ្វើ​ឲ្យ​សក់​ឆាប់​ជ្រុះ ។ ស្ត្រេ​ស​រ៉ាំរ៉ៃ​បង្ខំ​ឲ្យ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ធ្វើ​សកម្មភាព​ហួស​កម្រិត អាចធ្វើ​ឲ្យ​កោសិកា​ឈាមស​វាយប្រហារ​គល់​សក់ បង្ក​ការ​ជ្រុះ​សក់ ៕
ប្រភព៖ cen.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge