គន្លឹះសន្តិសុខ៦យ៉ាងការពារព័ត៌មាននៅលើទូរស័ព្ទដៃ

Posted by : 112220 | 25-Jun-2020

នៅពេលអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុឫដំណើរការកម្មវិធីផ្សេងៗនៅលើទូរស័ព្ទដៃ ថេបប្លេត (Tablet) និងនាឡិកាឆ្លាតវៃ (Smart
Watch) របស់អ្នក អ្នកអាចប្រហែលជាចំណាយពេលវេលាច្រើនជារៀងរាល់ថ្ងៃជាមួយទូរស័ព្ទដៃ ហើយអ្នកប្រហែលជាបានដឹង
អំពីរបៀបប្រើប្រាស់កុំព្យូទ័រឱ្យមានសុវត្ថិភាព តែរបៀបការពារនៅលើទូរស័ព្ទអាចខុសពីគ្នា។ អ្នកគួរអនុវត្តតាមជំហានទាំង៦
ខាងក្រោមនេះដើម្បីការពារទូរស័ព្ទដៃ និងព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាព។

១. ប្រើប្រាស់លេខកូដសម្ងាត់

ទូរស័ព្ទរបស់អ្នកអាចត្រូវបានគេលួចជាពិសេសនៅទីសាធារណៈ ហើយព័ត៌មានក្នុងនោះក៏អាចត្រូវបានគេចូលមើលបានដែរ ហេតុ
នេះ សូមមានការយកប្រុងប្រយ័ត្នខ្ពស់ ហើយដើម្បីការពារព័ត៌មានរបស់អ្នកនៅក្នុងទូរស័ព្ទ អ្នកគួរប្រើប្រាស់លេខកូដសម្ងាត់
(passcode), លេខ PIN ឬ​ស្គេនក្រយៅម្រាមដៃ ការប្រើប្រាស់វិធីសាស្ត្រការពារនេះអាចការពារព័ត៌មានរបស់អ្នកបានបើទោះជា
ទូរស័ព្ទរបស់អ្នកបានបាត់ ឬត្រូវបានលួច។

២. ត្រួតពិនិត្យកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទរបស់អ្នក

កម្មវិធីនៅលើទូរស័ព្ទមានច្រើនប្រភេទណាស់ កម្មវិធីខ្លះអាចជួយឱ្យយើងកត់ចំណាំបញ្ជីឥវ៉ាន់ដែលត្រូវទិញ កម្មវិធីខ្លះអាចកក់ហៅ
តាក់ស៊ី និងខ្លះទៀតជាប្រភេទហ្គេមជាដើម ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺអ្នកគួរយល់ដឹងឱ្យបានច្បាស់អំពីសុវត្ថិភាព និងទិន្នន័យ
ដែលកម្មវិធីទាំង នោះទាញយកពីក្នុងទូរស័ព្ទរបស់អ្នក។ សូមទាញយកកម្មវិធីពីប្រភពដែលគួរឱ្យទុកចិត្តបានប៉ុណ្ណោះ ហើយលុប
កម្មវិធីណាដែលអ្នកលែង ត្រូវការប្រសិនបើកម្មវិធីមើលទៅមានលក្ខណៈស្រពិចស្រពិលសូមអានមតិរបស់អ្នកប្រើប្រាស់និងមើល
គោលការណ៍ឯកជនភាព និងមុនពេលដំឡើងនៅលើទូរស័ព្ទរបស់អ្នក។

៣. សូមប្រយ័ត្នចំពោះWI-FI

WI-FI គឺអាចជាច្រកមួយដែលឧក្រិដ្ឋជនអ៊ីនធឺណែតអាចភ្ជាប់មកទូរស័ព្ទដៃរបស់អ្នកបាន ដើម្បីការពារសុវត្ថិភាពអ្នកគួរជៀស
វាងការភ្ជាប់បណ្តាញ WI-FI នៅទីសាធារណៈ ឬ WI-FI មិនមានសុវត្ថិភាព (មិនមានពាក្យសម្ងាត់ដើម្បីភ្ជាប់ចូល) ក្នុងករណីអ្នក
ត្រូវប្រើ WI-FI នៅទីសាធារណៈជាចាំបាច់ អ្នកគួរពិនិត្យ និងភ្ជាប់បណ្តាញដែលអ្នកគិតថាអាចមានសុវត្ថិភាពហើយមិនត្រូវធ្វើ
ប្រតិបត្តិការហិរញ្ញវត្ថុ ឬចូលប្រើប្រាស់ទិន្នន័យសំខាន់ឡើយ។

៤. ថតចម្លងទិន្នន័យរបស់អ្នកទុកជានិច្ច

មិនថាអ្នកទូរស័ព្ទរបស់អ្នកត្រូវបានបាត់ ឬខូចនោះទេ វាជាការចាំបាច់បំផុតដែលអ្នកត្រូវមានការថតចម្លងទុកទិន្នន័យចេញពីទូ
រស័ព្ទរបស់អ្នក អ្នកអាចចម្លងទុកព័ត៌មានយកទៅផ្ទុកក្នុងកុំព្យូទ័រ ឬផ្ទុកនៅលើក្លោដ (cloud-based service) អាស្រ័យលើ
ប្រភេទទូរស័ព្ទរបស់អ្នកទូរស័ព្ទខ្លះអាចមានមុខងារដើម្បីបញ្ជាលុបទិន្នន័យ/ព័ត៌មានពីចម្ងាយពីក្នុងទូរស័ព្ទដៃរបស់អ្នក ហេតុនេះ
ការថតចម្លងទុកព័ត៌មានជាការការពារដ៏ល្អប្រសើរមួយដើម្បីជួយរក្សាព័ត៌មានរបស់អ្នក។

៥. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃ

ទូរស័ព្ទ ឬថេបប្លេតរបស់អ្នកគឺសុទ្ធតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដើម្បីដំណើរការ ហើយកម្មវិធីប្រព័ន្ធប្រតិបត្តិការនេះគឺទាម
ទារការធ្វើអាប់ដេតយ៉ាងទៀងទាត់ អ្នកគួរតាមដាន និងពិនិត្យមើលការធ្វើបច្ចុប្បន្នភាពកម្មវិធីជារឿយៗដើម្បីអាចទាញយក និងដំឡើងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត ការធ្វើបច្ចុប្បន្នភាពទាំងនេះអាចដោះស្រាយគុណវិបត្តិនៃសុវត្ថិភាព ហើយធ្វើឱ្យ
ការប្រើប្រាស់កាន់តែងាយស្រួល និងការពារព័ត៌មាននៅលើទូរស័ព្ទដៃរបស់អ្នក។

៦. ចាកចេញពីគណនីរបស់អ្នក (log out)

ការចូលប្រើប្រាស់គណនីបណ្តាញសង្គមដោយមិនចាំបាច់បញ្ចូលពាក្យសំងាត់ចូលសារឡើងវិញ (stay logged in) វាផ្តល់ភាព
ងាយស្រួល ប៉ុន្តែប្រសិនបើនរណាម្នាក់អាចប្រើប្រាស់ទូរស័ព្ទដៃរបស់អ្នកតែមួយភ្លែត គេអាចឃើញព័ត៌មានផ្សេងៗនៅក្នុងនោះ
ដូចជារូបថតនិងការបង្ហោះចុងក្រោយ សារ (text message) ជាដើម ហើយពេលខ្លះគេអាចបន្លំខ្លួនជាអ្នកតែម្តង ដូចនេះដើម្បី
ការទូរស័ព្ទដៃ និងព័ត៌មានរបស់អ្នកឱ្យមានសុវត្ថិភាពសូមធ្វើការចាកចេញពីគណនី (log out) នៅពេលឈប់ប្រើប្រាស់។

ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្
នជាប់ជានិច្ច៕

ប្រភព៖ www.camcert.gov.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge