ទម្លាប់ល្អ ៩យ៉ាងគួរធ្វើសម្រាប់ស្បែកអ្នកជាប្រចាំ ដើម្បីឲ្យសម្រស់ផ្ទៃមុខផូរផង់រាល់ថ្ងៃ

Posted by : 112220 | 16-Oct-2020

ការប្រកាន់ខ្ជាប់នូវទម្លាប់ល្អៗក្នុងជីវិត នាំឲ្យយើងមានសុខភាពល្អ សម្រស់ក៏ផូរផង់យូរអង្វែងផ្លូវចិត្តក៏សប្បាយរីករាយ។ ដូចគ្នា និងការថែរក្សាផ្ទៃមុខផងដែរ បើកាលណាអ្នកមានទម្លាប់មិនល្អចំពោះផ្ទៃមុខនោះផ្ទៃមុខរបស់អ្នក និងងាយប្រែទៅជាស្រអាប់ខ្មៅ ហើយចាស់ជ្រីវជ្រួញជាមិនខាន។

ចឹងកុំបង្អង់! មកមើលទម្លាប់ល្អៗទាំង៩យ៉ាងនេះ ដែលអ្នកគួរប្រកាន់ខ្ជាប់ជារៀងរាល់ថ្ងៃដើម្បីឲ្យផ្ទៃមុខមានសុខភាពល្អ និងក្មេងជាងវ័យ ៖

1. ជូតសម្អាតអេក្រង់ទូរស័ព្ទជាប្រចាំ

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាអេក្រង់ទូរស័ព្ទរបស់អ្នកអាចត្រូវបានគ្របដណ្ដប់ដោយបាក់តេរីច្រើនជាងកៅអីបង្គន់ទៅទៀត ដែលបណ្ដាលឲ្យកើតរមាស់កន្ទួលនៅលើផ្ទៃមុខរបស់អ្នក។ ដើម្បីបងា្ករមេរោគតោងជាប់លើផ្ទៃមុខដែលអាចបង្កឲ្យស្បែកមុខរោល
ឬ ឡើងមុន ចូរអ្នកជូតសម្អាតអេក្រង់ទូរស័ព្ទរបស់អ្នកជាមួយក្រដាសជូតសម្លាប់មេរោគជាប្រចាំ។

2. លាងសម្អាតជក់ផាត់មុខឲ្យបានញឹកញាប់

ជក់គ្រឿងសម្អាង បើប្រើមិនត្រឹមត្រូវអាចបណ្តាលឱ្យកើតមុន រោល និងបញ្ហាស្បែកផ្សេងៗជាច្រើន។ ដូច្នេះអ្នកគួរលាងសម្អាត
អេប៉ុងជក់ផាត់មុខ និងឧបករណ៍តុបតែងផ្សេងៗទៀត ១ ឬ ២ សប្តាហ៍ម្តង ឬ តាមសភាពកខ្វក់របស់ជក់ ។

3. ត្រួតពិនិត្យរបបអាហារប្រចាំថ្ងៃ

អាហារដែលមានជាតិស្ករ និងខ្លាញ់ គឺជាសត្រូវលេខមួយ នៃស្បែកដែលមានសុខភាពល្អ។ ទោះយ៉ាងណាក៏ដោយសម្រាប់
ហេតុផលខ្លះមនុស្សជារឿយៗ ភ្លេចថាការរក្សារបបអាហារតឹងរឹង ក៏មានគ្រោះថ្នាក់ផងដែរ ដូចជាការញ៉ាំអាហារតិចពេកដែល
បណ្ដាលឲ្យស្បែកមុខបាត់បង់ជាតិទឹកនឹងឡើងជ្រួញ។ ត្រូវប្រាកដថារបបអាហាររបស់អ្នកមានតុល្យភាពជាមួយនឹងវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន។

4. កាត់បន្ថយការស្ក្រាប់មុខញឹកញាប់

ការស្ក្រាប់មុខជាច្រើនដងក្នុងមួយសប្ដាហ៍អាចធ្វើឲ្យស្បែកមុខស្ងួតខ្លាំង ប្រែទៅជាស្តើង ខូចស្រទាប់ការពារ អាចឈានដល់ការ
ឡើងរោល និងរលាកផងដែរ។ ដូច្នេះចំនួនដងដែលល្អបំផុតសម្រាប់ការស្ក្រាប់មុខគឺ ២ដងក្នុងមួយសប្ដាហ៍។

5. មុជទឹកភ្លាមៗ បន្ទាប់ពីហាត់ប្រាណរួច

កន្លែងហាត់ប្រាណប្រហែលជាមិនមែនជាកន្លែងដែលមានផាសុកភាពបំផុត នោះទេប៉ុន្តែការស្ទះរន្ធញើស នឹងមុនក្បាលខ្មៅ និងលេចឡើងប្រសិនបើអ្នកមិនលាងញើសចេញភ្លាមៗបន្ទាប់ពីការហាត់ប្រាណ។ ដូច្នេះកុំខ្ជិល! យកសាប៊ូ ឬជែលងូតទឹកខ្លះ
ទៅកន្លែងហាត់ប្រាណជាមួយអ្នក ហើយជូតញើសចេញភ្លាមៗក្រោយពេលហ្វឹកហាត់។

6. យកចិត្តទុកដាក់សញ្ញាណលើផ្ទៃមុខដែលរាងកាយបញ្ជូនឲ្យ

បញ្ហាដែលបណ្ដាលមកពីគ្រឿងសម្អាងទូទៅដូចជា ការរមាស់ក្រហម រោល និងហើមនៅលើផ្ទៃមុខអាចបង្ហាញពីបញ្ហាសុខភាព
ធ្ងន់ធ្ងរ។ ដូច្នេះ អ្នកគួរយកចិត្តទុកដាក់ចំពោះសញ្ញាណតូចៗ ដែលរាងកាយរបស់អ្នកបង្ហាញឲ្យដឹង ហើយកុំព្រងើយកន្តើយ
នឹងវាឲ្យសោះ ។

7. កុំមុជទឹកក្ដៅខ្លាំងពេក

ការងូតទឹកក្តៅខ្លាំងអាចបំផ្លាញស្រទាប់ការពាររបស់ស្បែកដែលជួយការពារសំណើមនៅក្នុងស្រទាប់ជ្រៅនៃស្បែក។ ទម្លាប់នៃការ
លាងសម្អាតខ្លួនអ្នកជាមួយទឹកក្ដៅពេក អាចបណ្តាលឱ្យស្បែក ឆាប់លេចចេញស្នាមជ្រីវជ្រួញ កើតមុន និងកន្តួលក្រហម។

8. ផឹកទឹកឲ្យបានច្រើន

វាពិតជាសំខាន់ណាស់ក្នុងការរក្សាជាតិទឹកក្នុងខ្លួន។ ផឹកទឹកឲ្យបានច្រើនដើម្បីការពារកុំឲ្យស្បែកស្ងួត និងមិនងាយឈឺ។ វិធីដ៏ល្អកុំឲ្យ
ភ្លេចការញ៉ាំទឹក គឺដាក់ដបទឹកនៅលើទូរស័ព្ទដៃរប់សអ្នកពេលដែលអ្នកត្រូវការលេងទូរស័ព្ទ អ្នកនិងត្រូវបានរំលឹកឲ្យញ៉ាំទឹកដូចដាក់
ម៉ោងរោទ៍ឲ្យក្រោកពីគេងចឹង។

9. ប្រើផលិតផលទប់ស្កាត់ភាពជ្រីវជ្រួញជាប្រចាំ

ការគេងយប់ជ្រៅ គេងមិនគ្រប់ គិតច្រើននឹងស្រ្តេសអាចធ្វើឲ្យសម្រស់យើងធ្លាក់ចុះហើយចាស់ជាងវ័យ។ ទន្ទឹមនឹងនេះអ្នកក៏ពុំគួរ
ភ្លេច ថែរក្សាស្បែកមុខរបស់អ្នកដែរ ដោយការប្រើប្រាស់ផលិតផលថែបំប៉នស្បែក ដែលមានស្លាកសញ្ញាត្រឹមត្រូវស្របច្បាប់ មិនមែន
ជាផលិតផលលាយគ្មានការត្រួតពិនិត្យនោះទេ។

សម្រាប់ផលិតផលថែរក្សាស្បែក កុំឲ្យឆាប់ជ្រួញ និង មានសំណើម ធ្វើឲ្យផ្ទៃមុខស្រស់ថ្លា ក្មេងជាងវ័យ អ្នកអាចសាកល្បងប្រើ
MAX BEAUTY CREAMដែលជាផលិតផលនាំចូលពីសហរដ្ឋអាមេរិក។

MAX BEAUTY CREAM មានជាតិទឹកខ្ពស់ជួយបំពេញជាតិទឹកដែលខ្វះខាតលើផ្ទៃមុខ ទប់ស្កាត់ភាពជ្រីវជ្រួញ ជួយបំបាត់ស្នាម
ជ្រួញដក់ ជ្រៅៗយ៉ាងមានប្រសិទ្ធិភាពបំផុត។ កាត់បន្ថយការរោល បន្តឹងស្បែកមុខ បង្រួមរន្ធញើសធំៗ និងជួយព្យាបាលអ្នកធ្លាប់
ប្រើប្រាស់ផលិតផលខុសពីមុនមក។ ជាប្រភេទឡេសុទ្ធ មិនមានលាយជាតិម្ស៉ៅ ឬថ្នាំពេទ្យហើយមានការទទួលស្គាល់ពីក្រសួង
សុខាភិបាលនិងក្រសួងពាណិជ្ជកម្មនៅកម្ពុជាស្របច្បាប់ ។

ប្រភព៖ news.sabay.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge