គ្រាន់តែប៉ះចុងម្រាមក៏អាចជាស្បើយជំងឺ

Posted by : 4397 | 13-Jun-2018

ឈឺក្បាល ចូរចុចជីពចរដែលស្ថិតនៅចន្លោះមេដៃ និងចង្អុលដៃរួចសង្កត់បង្អូស ទៅតាមបណ្តោយឆ្អឹងមេដៃ ផ្នែក ខាងក្រៅ។
ផ្តាសាយ ចូរចុចសង្កត់នៅត្រង់បរិវេណក្រោមគល់ក្រចកមេដៃ។
ជំងឺក្រពះ នៅពេលមានអាការឈឺពោះ ចូរចុចជីព ចរនៅត្រង់កណ្តាលបាតដៃដើម្បីសម្រាលអាការឈឺចាប់។ឈឺពោះពេលមានរដូវ ចូរចុចសង្កត់ជីពចរនៅតាម បរិវេណបាតដៃ។
ឈឺខ្នង ចូរចុចសង្កត់ជីពចរនៅក្រោមបាតដៃត្រង់ម្តុំមេដៃ បរិវេណស្នាមខ្សែកដៃ ត្រង់គន្លាក់ដៃដែល នៅជាប់នឹងឆ្អឹង ដែលផុសខ្ពស់។ ចំណុចគេប្រើសម្រាប់ចាប់ជីពចរក្នុងករណីហើមពោះទល់លាមកផងដែរ ដោយយកម្រាមមេដៃ និងចង្អុលដៃចុចសង្កត់លើក្រោមនៅគន្លាក់កដៃផ្នែកខាងក្រៅ។
អ្នកប្រើខួរក្បាលខ្លាំង អ្នកអាចបង្កើនថាមពលខួរក្បាលដោយយកមេដៃនៃដៃម្ខាងទៅចុចបរិវេណចុងម្រាមចង្អុល ម្រាមកណ្តាល ម្រាមនាង និងកូនដៃនៃដៃម្ខាងទៀតឲ្យគ្រប់ ៥ ដងក្នុងមួយថ្ងៃ។
ចិត្តស្មុគស្មាញ បើអ្នកជួបរឿងស្មុគស្មាញចិត្តចូរផ្កាប់ដៃ ហើយចុចនៅតាមបរិវេណថ្នាំងម្រាមដៃនាង និងកូនដៃ៕ដកស្រង់ចេញពីទស្សនាវដ្ដីខេមរាឆ្នាំទី០៣ លេខទី ៣២ ខែមករា ២០១០

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge