ផ្កាល្ពៅ​ បន្លែ​នេះ​ល្អ​ណាស់សម្រាប់​សុខភាព

Posted by : 10639 | 27-Dec-2018

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ បានដឹងថា ផ្លែ​ល្ពៅ​មិន​ត្រឹម​តែមាន​ឱជា រស​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ផ្តល់ អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណា​អ្នក​ប្រហែលជា មិនបាន​ចាប់អារម្មណ៍​ទេ​ថា​ផ្កា​នៃ​ផ្លែ​ល្ពៅ ក៏​អាច​ផ្តល់​ផល​វិជ្ជមាន​ល្អៗ​ចំពោះ​សុខភាព​សឹង មិនគួរ​ឱ្យ​ជឿ មិន​ចាញ់​ផ្លែ របស់​វា​ដែរ​! ផ្កាល្ពៅ​អាចយ​កមក​ច្នៃ ធ្វើជា​ម្ហូប​បាន​យ៉ាងច្រើន​មុខ និង​ថែម ទាំង​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង ។ អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឱ្យដឹងពី អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ផ្កាល្ពៅ ចំពោះ​សុខភាពៈ​

១. ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ ទូទៅ​
ផ្កាល្ពៅ មាន​ផ្ទុក​សម្បូរ​ទៅដោយ វីតាមីន C ដែល​ជួយ​ជំរុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ រាងកាយ ហើយ​ការពារ​អ្នក ពី​ជំងឺ​ផ្តាសាយ​និង​ក្អក ក៏ដូចជា​ទប់ស្កាត់ ឆ្លង​មេរោគ រួមទាំង​ពពួក​វីរុស​ផ្សេងៗ ផងដែរ​។​
​ ​
២. បង្កើន​បរិមាណ​មេជី​វិត ឈ្មោល​ឬ​ភាព​មានកូន​របស់​បុរស
ផ្កាល្ពៅ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ វីតាមីន​B9 ឬ​folate ដែល​ចាំបាច់​សម្រាប់ ការផលិត មេជី​វិត​ឈ្មោល​និង​ដំណើរ ការ​មុខងារ​ត្រឹមត្រូវ​។​រាងកាយ​បុរស ដែល​ខ្វះ​ជាតិ ថៀ​លា​តេ ជា​ញឹកញយ​ផ្ទុក​មេជី​វិត​ឈ្មោល​មាន​ជំងឺ​ក្រូ​ម៉ូ​ស្យូ​ម​ឬ​គ្មាន គុណភាព​ដែល​ធ្វើ​មិនឱ្យ ងាយ នឹងមាន​កូន​។ ការបង្កើន​បរិមាណ​នៃ​អាហារ ដែល​សម្បូរ​ទៅដោយ​សារធាតុ folate ឬ វីតាមីន B9 ជួយ​បង្កើន​គុណភាព​នៃ មេជី​វិត​ឈ្មោល និង​ដោះស្រាយ​បញ្ហា នៃ​ភាព​គ្មាន​កូន​បាន​របស់​បុរស ។​
​ ​
៣. បង្កើន​សុខភាព​ភ្នែក​
វីតាមីន A អាចជួយ​ឱ្យមើល ឃើញ​បាន​កាន់តែច្បាស់​និង​ល្អ​ណាស់​សម្រាប់​សុខភាព​ភ្នែក ទប់ស្កាត់​បញ្ហា​នៃ ជំងឺ​ភ្នែក​ជាច្រើន​ប្រភេទ​។ ផ្កាល្ពៅ​គឺមាន ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន ចាំបាច់​នេះ​!

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
អត្ថប្រយោជន៍​ដ៏​ប្រសើរ​មួយ ទៀត​នៃ​ផ្កាល្ពៅ​គឺ​ប្រសិទ្ធភាព​ក្នុង​ការជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ នៃ​រាងកាយ តាមរយៈ​សារធាតុចិញ្ចឹម​ដែល​វា​មាន ផ្ទុក​ដូចជា​ជាតិ​ដែក​និង​វីតាមីន C ។​
​ ​
៥. សុខភាព​ឆ្អឹង​
ផ្កាល្ពៅ​មាន​ផ្ទុក​នូវ​សារធាតុ ផូស្វ័រ ដែល​សំខាន់​ណាស់​ក្នុង​ដំណើរការ​នៃ​ការលូតលាស់ ក៏ដូចជា​ថែទាំ សុខភាព​ឆ្អឹង និង​ធ្មេញ​។ លើសពីនេះ ទៅទៀត​ផ្កាល្ពៅ​ក៏​ជា​ប្រភព​នៃ​ជាតិ កាល់ស្យូម​ដែល​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ​។ ក្រៅ ពី​ជួយ​ក្នុងការ​ពង្រឹង​សុខភាព​ធ្មេញ និង​អញ្ចាញ ហើយ​នោះ ការទទួល​ទាន​ផ្លែ ល្ពៅ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា​ការបាត់បង់ ម៉ាស់​នៃ​ឆ្អឹង​ឬ ជំងឺ​ពុក​ឆ្អឹង​ផងដែរ ៕


ប្រភពៈ រស្មីកម្ពុជា

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge