​ទំពាំងបាយជូរ​ចំហុយ​ជាមួយ​តែ​បៃតង​

Posted by : 10570 | 21-Mar-2017

​គ្រឿងផ្សំ៖
​-​ទំពាំងបាយជូរ​គ្រាប់​ពណ៌​បៃតង ពណ៌​ក្រហម ១​កូនចាន
-​ឆ្អឹងជំនី​ជ្រូក​ខ្ចី ១៥០​ក្រាម​
-​ស្លឹក​តែ​បៃតង ២ ស្លាបព្រា​កាហ្វេ (​ខ្ចប់​ដោយ​ស្បៃ​ស្អាត​ចង​ឲ្យ​ណែន​)​ ​
-​អំបិល​ម៉ដ្ឋ ១​ភាគ ៤ ស្លាបព្រា​កាហ្វេ​​
​-​ទឹកស៊ីអ៊ីវ​-​ស ១-២ ស្លាបព្រា​បាយ​​
​-​គល់​ជីវាន់​ស៊ុយ ២-៣ គល់​​
-​ទឹក​ធម្មតា ៣ កូនចាន​កន្លះ​
​-​ស្លឹក​ជីវាន់​ស៊ុយ និង​ខ្ទឹមស បំពង (​សម្រាប់​រោយ​ពីលើ​)
​វិធី​ធ្វើ៖
​​-​លាង​ឆ្អឹងជំនី​ជ្រូក​ឲ្យ​ស្អាត ហាន់​ជា​ចំណិត
​-​លាង​ផ្លែ​ទំពាំងបាយជូ​ឲ្យ​ស្អាត​រួច​ពុះ​ជា​ពីរ
-​ចាក់ទឹក​ធម្មតា​ចូល​ឆ្នាំង​បើកភ្លើង ដាក់​ឆ្អឹងជំនី​ជ្រូក គល់​ជី​វ៉ាន់ស៊ុយ អំបិល​ម៉ដ្ឋ នៅពេល​ពុះ​ហើយ​ត្រូវ​បន្ថយ​ភ្លើង រួច​រំងាស់​បន្ត​រហូត​ទាល់តែ​ឆ្អឹងជំនី​ជ្រូក​ផុយ ដាក់​ទំពាំងបាយជូរ ស្លឹក​តែ​បៃតង​ដែល​ខ្ចប់​នោះ​ចូល​រំងាស់​ប្រមាណ ៣-៤ នាទី ទើប​ដួស​កញ្ចប់ ​តែ បោះ​ចូល រួច​ផ្សំ​រសជាតិ​ដោយ​ទឹកស៊ីអ៊ីវ
​-​ស ភ្លក្ស​រសជាតិ​តាម​ចូលចិត្ត ហើយ​ដួស​ដាក់​ចាន​រោយ​ខ្ទឹម ស បំពង និង ជី​វ៉ាន់ស៊ុយ ពីលើ​ជាការ​ស្រេច​។​​ ​កំណត់សម្គាល់​: ប្រសិនបើ​យើង​ដាក់​ស្លឹក​តែ​បៃតង​ចំហុយ​យូរពេក វា​នឹងធ្វើ​ឲ្យ​ល្វីង​៕ប្រភពពីknowledge.cen.com.kh

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge