ម៉េចបានម៉ាក់ៗខ្លះស្រកទម្ងន់ នៅពេលមានផ្ទៃពោះទៅវិញ?
Posted by : 112220 | 21-Jan-2021
ម៉ាក់ៗថ្មីថ្មោង ច្បាស់ជាមានការព្រួយបារម្ភមិនខាន នៅពេលដែលខ្លួនស្រកទម្ងន់ ក្នុងអំឡុងពេលមានផ្ទៃពោះ ព្រោះគិតថា
ទម្ងន់ដែលលើសនឹងធ្វើឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ និងភាពរីករាយ។ យ៉ាងណាមិញ ការស្រកទម្ងន់នៅពេលចាប់ផ្ដើម
មានផ្ទៃពោះដំបូង គឺជារឿងធម្មតាប៉ុណ្ណោះ ជាពិសេស នៅក្នុងករណីដែលម៉ាក់ៗចាញ់កូនធ្ងន់ធ្ងរ។
១. ការស្រកទម្ងន់នៅត្រីមាសទី១
ជាទូទៅ ម៉ាក់ៗតែងតែជួបប្រទះអាការៈចាញ់កូន ដោយចេះតែក្អួតចង្អោរ និងញ៉ាំអីក៏មិនចូល ដែលនេះជាហេតុបណ្ដាលឲ្យ
មានការស្រកទម្ងន់។ ប៉ុន្តែ ការស្រកទម្ងន់បន្តិចបន្តួចនៅក្នុងដំណាក់កាលនេះ ពុំមានផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌
នោះទេ។ ចំពោះស្ត្រីដែលមានទម្ងន់ខ្លួនសមល្មម អាចនឹងឡើងគីឡូមិនលើសពី១ ទៅ២គីឡូឡើយ នៅអំឡុងត្រីមាសទី១។
នៅសប្ដាហ៍ទី១៤ អាការៈចាញ់កូនរបស់ម៉ាក់ៗនឹងថមថយ ហើយចំណង់អាហារនឹងកើនឡើងទ្វេដង ហើយម៉ាក់ៗភាគច្រើន
ដែលធ្លាប់តែស្រកទម្ងន់ នឹងឡើងទម្ងន់វិញយ៉ាងឆាប់រហ័ស។
ទោះជាយ៉ាងនេះក្ដី បើម៉ាក់ៗស្រាប់តែស្រកទម្ងន់ជាគំហុក រហូតដល់១០%នៃទម្ងន់ខ្លួននោះ វាមិនមែនជារឿងធម្មតាទៀត
នោះទេ។ ក្នុងករណីនេះ ម៉ាក់ៗគួរទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីស្វែងរកដំណោះស្រាយ ហើយគ្រូពេទ្យអាចនឹង
ចេញវេជ្ជបញ្ជាឲ្យថ្នាំបំបាត់ការចាញ់កូន ដើម្បីឲ្យម៉ាក់ៗចាប់ផ្ដើមឡើងទម្ងន់ឡើងវិញប្រកបដោយសុវត្ថិភាព។
២. ការស្រកទម្ងន់នៅសប្ដាហ៍ទី៤០
ម៉ាក់ៗដែលធាត់ អាចនឹងមិនឡើងទម្ងន់ខ្លាំង នៅអំឡុងពេលមានផ្ទៃពោះ ដូចទៅនឹងម៉ាក់ៗដែលមានទម្ងន់ខ្លួនធម្មតា ឬស្គម
ជ្រុលនោះទេ។ កត្តានេះ គឺពុំមានផលប៉ះពាល់ដល់ការអភិវឌ្ឍរបស់គភ៌ឡើយ។ ជាមួយគ្នានេះដែរ ម៉ាក់ៗដែលលើសគីឡូស្រាប់
អាចឡើងទម្ងន់ត្រឹមតែ២ទៅ៣គីឡូប៉ុណ្ណោះ ហើយមានអ្នកខ្លះវិញ អាចនឹងស្រកគីឡូទៀតផង ពីព្រោះនៅអំឡុងពេលមាន
ទម្ងន់ ការឡើងទម្ងន់តិចតួច នឹងចូលទៅបំពេញដល់ការលូតលាស់ជាក់ស្ដែងរបស់ទារក។ ភាគច្រើន គឺសម្រាប់បង្កើតជាកន្លែង
ស្តុកខ្លាញ់ ដើម្បីជួយឲ្យម៉ាក់ៗមានថាមពលគ្រប់គ្រាន់នៅក្នុងការសម្រាល និងការមើលថែកូន។
ប្រភព៖ khmerload.com
If you like, please click LIKE and SHARE!