សាច់ខ្ចប់ស្ពៃក្តោប

Posted by : 8484 | 13-Dec-2018

សួស្តី​ប្រិយ​មិត្ត​ Khmerstation​ ទាំង​អស់​គ្នា​ តើថ្ងៃ​នេះប្រិយ​មិត្ត​បាន​ចំអិន​មុខ​ម្ហួប​អ្វី​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​ ហើយ ឬ​នៅ​?​​ ប្រសិន​​បើ​​នៅ​​ទេ​​នោះ ​​Khmerstation​ សូម​ណែ​​នាំ​អាហារ​មួយ​មុខ​ដែល​មាន​ឈ្មោះ​ថា ​សាច់​ខ្ចប់​ស្ពៃ​ក្តោប ​ដើម្បី​ចង់​ដឹង​ថា​វា​​​មាន​រសជាតិ​​យ៉ាង​​ណា​នោះ ​សូម​ប្រិយ​មិត្ត​សាក​ល្បង​ជាមួយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​​ដូច​ខាង​ក្រោមៈ
គ្រឿងផ្សំៈ
សាច់ជ្រូក 2 ខាំ
បង្គា 2 ខាំ
ស្ពៃក្តោប 10 ធាង
ហៃប៊ី 1 ស្លាបព្រាបាយ
ម្រេចម៉ដ្ឋ កន្លះ ស្លាបព្រាបាយ
ម្សៅស៊ុប 1 សា្លបព្រាបាយ
ស្ករ កន្លះ ស្លាបព្រាបាយ
ទឹកត្រី កន្លះ ស្លាបព្រាបាយ
ខ្លាញ់ 5 ស្លាបព្រាបាយ
វិធីចំអិនៈ
ធាង​ស្ពៃ​ក្តោប​យក​ទៅស្រុះ​ទឹក​ក្តៅ​ឲ្យ​ស្រពាប់ ​សាច់​ជ្រូក​ បង្គា​ (យក​តែ​សាច់)​ ហៃប៊ី ​ចិញ្ច្រាំ​ចូល​គ្នា​ឲ្យ​ម៉ដ្ឋ ​ហើយ​ដាក់​ម្រេច​ ម្សៅ​ស៊ុប​ ស្ករ​​ ទឹក​ត្រី ​កូរ​ចូល​គ្នា​ឲ្យ​សព្វ​ ទើប​យក​ធាង​ស្ពៃ​ក្តោ​ម្តង​មួយៗ ​យក​ខ្ចប់​សាច់​ឲ្យ​ទាល់​តែ​​អស់។
​ដាក់ខ្លាញ់​ឲ្យក្តៅ​ ទើប​យក​សាច់​ខ្ចប់​ស្ពៃ​ក្តោ​នោះ ​​ទៅ​ចៀន​ដោយ​ប្រើ​ភ្លើង​តិចៗ​​ដើ​ម្បី​ឲ្យឆ្អឹន​​ដល់​សាច់ខាង​ក្នុងជាការ​ ស្រេច។
ប្រភព៖ fb

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge