អំព្រំប្រែក្រោយព្យាបាលរលាកថ្លើម ស្បូនស្រុត ព្រូនស៊ីឈាម ធ្លាក់អណ្តើក ក្តៅខ្លួន ផ្តាសាយ គ្រុនចាញ់ ឈឺឆ្អឹងឆ្អែង គ្រាំគ្រា

Posted by : 10639 | 10-Feb-2020

លក្ខណះរុក្ខជាតិៈ រុក្ខជាតិដើមតូច មែកខ្លីមានរោមតិចៗ។
ស្លឹកៈ ១ទងមាន ៣ស្លឹក រាងពងក្រពើមូលចុង មានរោមតិចៗ គែមស្លឹកមានរាងទឹករលក។ ជិតចេញផ្កាមានស្លឹកតូចៗ
ដូចប្រាក់កាក់។
ផ្កាៈ ពណ៌ស នៅចុងមែក ឬប្រគាបស្លឹក។
ផ្លែៈ​​ រាងវែងមូល​ មានរោមពណ៌បៃតង។
កន្លែងដាំដុះ : ច្រើនដុះវាលស្មៅ ជើងភ្នំ ខ្ពង់រាប។
ផ្នែកប្រើប្រាស់ៈ ឬស។
រសជាតិៈ សាន ចត់ មានជាតិពុលតិច ត្រជាក់ រលាយឈាម ។
ការព្យាបាលៈ រលាកថ្លើម ស្បូនស្រុត ព្រូនស៊ីឈាម និងធ្លាក់អណ្តើក ក្តៅខ្លួន ផ្តាសាយគ្រុនចាញ់ ឈឺឆ្អឹងឆ្អែងគ្រាំ
គ្រា។
កំរិតនិងរបៀបប្រើៈ លាងទឹកអោយស្អាត ហាលក្រៀម ហាន់ល្អិត (ឬស) ស្ងោរផឹក ពី៣០g ។
(ស្រ្តីមានផ្ទៃពោះហាមប្រើ)

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge