វិធី​ឆា​ពោះ​តាន់​ម្រេច​ខ្ចី​ជាមួយ​រូបមន្ត​ងាយៗ​ពី​ភោជនីយដ្ឋាន The ឆ្ងាញ់​

Posted by : 10691 | 11-Jan-2017

ភ្នំពេញ: ក្រោយ​​មន្ទីរពេទ្យ​ព្រះកុសុមៈ ភោជនីយដ្ឋាន The ឆ្ងាញ់ មាន​បម្រើ​ម្ហូប​ប្លែកៗ​ ហើយ​ឆា​ពោះ​តាន់​ម្រេច​ខ្ចី​ទទួល​បាន​ការ​ពេញ​និយម​គួរសម ជាមួយ​នឹង​ភាព​ច្រុបៗ​នៃ​សាច់​ពោះតាន់ និង​រសជាតិ​ហឹរ​​ឆ្ងាញ់​​នៃ​​ម្រេច​។

ម្ហូបនេះ​មានវិធី​ចម្អិន​ងាយៗ ដោយ​យើង​ត្រូវការ​គ្រឿង​ផ្សំ រួមមាន ពោះតាន់ ម្រេច​ខ្ចី ខ្ទឹម​បារាំង ការ៉ុដ គល់​ខ្ទឹម ស្លឹកក្រូច​សើច ម្ទេស​ដៃនាង សាលា​ដ ខ្ទឹមស ម្រេច​ម៉ដ្ឋ ទឹកត្រី ស្ករស​ ប្រេងឆា និង​ម្សៅ​ស៊ុប។

ពោះ​តាន់​ត្រូវ​យក​​ទៅ​សម្អាត​ឲ្យ​​បាត់​ក្លិន​ឆ្អាប រួច​ស្ងោរជាមួយ​ស្លឹក​ក្រូច​សើច​ឲ្យ​ឆ្អិន​ល្អ។ ខ្ទឹម​ស​ត្រូវ​ចិញ្ច្រាំ​ឲ្យម៉ដ្ឋ រួច​ចាក់ចូល​ខ្ទះ​ឆា​ឲ្យ​ឡើង​ក្លិន​ឈ្ងុយ​សឹម​ដាក់​ម្រេច​ខ្ចី ការ៉ុដ ខ្ទឹមបារាំង និង​ម្ទេស​ដៃ​នាង​ចូល ដោយ​បន្ថែម​ទឹក​បន្ថិច។

ចាប់​ផ្ដើម​​ដាក់​គ្រឿង​ផ្សំ​រសជាតិ​ដូច​ជា ទឹកត្រី ស្ករស និង​ម្សៅស៊ុប មុន​នឹង​ដាក់​ពោះ​តាន់​ចូល។ នៅ​ពេល​ដែល​​ឆា​ត្រឡប់​ចូល​ជាតិ​ហើយ សឹម​​រោយ​ម្រេច​ម៉ដ្ឋ និង​គល់​ស្លឹក​​ខ្ទឹម​ ហើយ​​ដួស​ដាក់​ចាន​រៀប​សាលាដ​នោះ​​ជាការ​ស្រេច៕

ប្រភពពីpostkhmer.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge