កន្រ្ទោករលាយខួរធ្វើអោយរដូវទៀងទាត់ ប្រឆាំងដុំពកមហារីក

Posted by : 10639 | 02-Jun-2021

លក្ខណះរុក្ខជាតិៈ ជាចុល្លព្រឹកមានកំពស់ ១​ទៅ៤ម៉ែត្រ។ ស្លឹកស្និតដែលមានកូនស្លឹកស្រួចចុងផ្ទៃសង្ខាងមិនស្មើ
គ្នា។ ផ្កាតូចៗជាចង្កោមពណ៌បៃតងផ្នែកខាងក្រោមនៃផ្កាមានទម្រត្របកជាភ្លែបៗ។
កន្លែងដាំដុះៈ ដុះនៅទីវាល និងជារុក្ខជាតិស្រទាប់ក្រោមក្នុងព្រៃស្រោម។
ផ្នែកប្រើប្រាស់ៈ សំបកដើម ដើម និងឬស។
សារធាតុគីមីៈ សំបកដើមនិងស្លឹកមានផ្ទុក Alkaloids និង Coumarins ធាតុចំរុះ Ostol, micromeline និង microminutin អាចញែកចេញដាច់ដោយឡែកពីគ្នា។ ដើមកន្រ្ទោករលាយខួរក៏មានផ្ទុក Alkaloid flindersine ឯស្លឹកវិញមានផ្ទុកនូវ
Coumarins phebalosin។
ការព្យាបាលៈ ​ តាមក្បូនឱសថបូរាណខ្មែរ ស្លឹកប្រើសំរាប់ធ្វើអោយរដូវទៀងទាត់ ហើយនូវបានប្រើជាថ្នាំរក្សារបួស
ដែលបង្ករដោយមេរោគនិងសត្វស្អិត ដូចជារបេងជាដើម។ ដើមកន្រ្ទោករលាយខួរក៏នៅមានប្រឆាំងដុំពកមហារីក
ផងដែរ។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge