វិធីប្រឡាក់ឆ្អឹងជំនី ឈ្ងុយឆ្ងាញ់!

Posted by : 112220 | 08-Aug-2020

គ្រឿងផ្សំ៖ ឆ្អឹងជំនី កន្លះគីឡូ កាប់ជាដុំៗល្មម,ខ្ទឹមសចិញ្រ្ចាំ កន្លះចានចង្កឹះ,ទឹកប្រេងខ្យង ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,
ម្រេច ១ស្លាបព្រាកាហ្វេ,ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ,ទឹកត្រី កន្លះស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកឆ្អឹងជំនីដាក់លាយជាមួយខ្ទឹមសចិញ្រ្ចាំ ស្ករស ទឹកប្រេងខ្យង ម្រេច ទឹកស៊ីអ៊ីវ និងទឹកត្រីចូលប្រឡាក់ចូលគ្នាអោយសព្វល្អ ហើយទុកចោលរយៈពេល ១ម៉ោង

២.បន្ទាប់មកយកឆ្អឹងជំនីទៅដាក់បំពង ចៀន ឬអាំង តាមចំណូលចិត្តជាការស្រេច៕

ប្រភព៖ eangsophalleth.com

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge