គន្លឹះ​ប្រាំ​យ៉ាង​ ដែល​អ្នក​អង្គុយ​ធ្វើ​ការ​​មុខ​កុំព្យូទ័រ​​​រាប់​ម៉ោង​​​​ត្រូវ​ដឹង

Posted by : 111770 | 18-May-2020

បច្ចុប្បន្ន​​ការ​ងារ​ភាគ​ច្រើន​គឺ​តម្រូវ​ឲ្យ​ធ្វើ​ការ​អង្គុយ​​ជា​មួយ​នឹង​កុំព្យូទ័រ​ស្ទើរ​តែ​គ្រប់​ពេល​។​ យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ការ​អង្គុយ​ធ្វើ​ការ​យូរ​​ច្រើន​ម៉ោង​វា​ពិត​ជា​ផ្ដល់​ផល​អា​ក្រក់​ និង​ប៉ះ​ពាល់​ទៅ​ដល់​រៀង​កាយ​ និង​សុខភាព។​ យោង​តាម​វេជ្ជបណ្ឌិត​​ James Levine​ សហ​នាយក​​គ្លិនិក ​Mayo និង​ជា​សាស្ត្រាចារ្យ​នៅ​​សាកល​វិទ្យាល័យ​​ Arizona State ​បាន​និយាយ​​ថា ​​មាន​ជម្ងឺ​ចំនួន​ ២៤ ប្រភេទ​​​បង្ក​ឡើង​ពី​ការ​អង្គុយ​យូរ​ហួស​ហេតុ​​ ដែល​ក្នុង​នោះ​រួម​មាន​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង ​ជំងឺ​សន្លាក់​ដៃ​ជើង​ ​និង​ ជំងឺ​ផ្សេង​ៗ​ទៀត។​ ដូច្នេះ​​ខាង​ក្រោម​​​នេះ​​ជា​​គន្លឹះ​​ដែល​អាច​បញ្ចៀស​ពី​ការ​អង្គុយ​​ធ្វើ​ការ​រាប់​​ម៉ោង​នៅ​ពី​មុខ​កុំព្យូទ័រ៖ ​

1, ជា​ធម្មតា​ការ​ងារ​ភាគ​ច្រើន​​គឺ​តម្រូវ​ឲ្យ​ធ្វើ​ការ​ ៨ ម៉ោង​ ឬ​ក៏​ច្រើន​ជាង​នេះ។ ​ដូច្នេះ​យើង​ក៏​មិន​គួរ​ព្យាយាម​អង្គុយ​ធ្វើ​ការ​ពេញ​ម៉ោង​នោះ​​ទេ​ គួរ​ឆ្លៀត​​ពេល​ងើប​ឈរ​ដើម្បី​សម្រួល​ឥរិយាបទ។​

2, ​នៅ​ក្នុង​ប្រទេស​រីកចម្រើន ក្រុមហ៊ុន​​ភាគ​ភាគ​ច្រើន​​​គឺ​មាន​តុ​ធ្វើ​ការ​ទំនើប​​ដូច​ជា​ (​ Treadmill Desk)​ ជា​ដើម​ ដែល​​ជា​ប្រភេទ​តុ​​​អាច​ឲ្យ​អ្នក​ធ្វើ​ការ​ដើរ​បាន​​អំឡុង​ពេល​​ប្រើ​ប្រាស់​កុំព្យូទ័រ។ ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​មាន​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​​​នេះ​ទេ​ យើង​អាច​ចំណាយ​ពេល​​សម្រាក​ពី​ការ​ងារ​មួយ​ភ្លែត​​ដើម្បី​ធ្វើ​ចលនា​រាង​កាយ​ដូច​ជា​ការ​​ដើរ​​ទៅ​ជិតៗ​​ក្នុង​ការ​រិយាល័យ​​មួយ​ភ្លែត​ជា​ដើម។

​3, ទម្រង់​ក្នុង​ការ​អង្គុយ​​ពី​មុខ​កុំព្យូទ័រ​​​ដូច​ជា​ក្បាល​ជា​ដើម​ត្រូវ​តែ​សម​ស្រប ​និង​ត្រង់​​​ ដើម្បី​ជៀស​វាង​ការ​បង្ក​ឲ្យ​មាន​សម្ពាធ​ធ្ងន់​ធ្ងរ​ដល់​ក ​និង​ឆ្អឹង​ខ្នង ជៀស​វាង​ការ​ឱន​ឈ្ងោក​​ ​ព្រោះ​ធ្វើ​ឲ្យ​មាន​សម្ពាធ​ខ្លាំង​ដល់​ក​ និង​ឆ្អឹង​ខ្នង ។ វេជ្ជ​បណ្ឌិត​​ James Bowman ​បាន​​និយាយ​ថា ​ការ​អង្គុយ​ត្រង់​ខ្លួន​​ ក និង​ក្បាល​​ដោយ​​ទម្រង់​​​ដៃ​ធ្លាក់​ចុះ​ក្រោម​គឺ​វា​​​មាន​​សម្ពាធ​តិច​ដល់​សាច់​ដុំ​​ និង​មិន​បង្ក​ការ​ឈឺ​ចាប់​ដល់​ក​ និង​ខ្នង​ ហើយ​ម្យ៉ាង​ទៀត​នោះ​​ក៏​អាច​អនុវត្ត​​ចលនា​​​​ផ្អឹប​ចង្ការ​ទៅ​នឹង​ក​ (Chin Retraction)​​ ដើម្បី​ជួយ​ឲ្យ​​ក្បាល​​ ក និង​ ឆ្អឹង​ខ្នង​ត្រង់​ឡើង​បាន​ដែរ។

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge