ទទួលទាន​សាច់​ច្រើន ងាយ​កើត​ជំងឺ​៦​ប្រភេទ​

Posted by : 8484 | 18-May-2017

របប​ទទួលទាន​មួយ​សម្បូ​រសាច់ អាច​ធ្វើឱ្យ​យើង​កើត​ជំងឺ​មួយចំនួន​។ ប៉ុន្តែ​ពុំ​មែន​នរណា​ក៏​ដោយ ឱ្យ​តែ​ទទួល​សាច់ គឺ​កើត​ជំងឺ​នេះ​ឡើយ តែ​គឺ​ចំពោះ អ្នក​ទទួល​ទាន​សាច់​ច្រើនពេក មិន​យកចិត្តទុកដាក់​ដល់​បរិមាណ​និង​គុណភាព​របស់ សាច់ ទើប​ងាយ​ត្រូវ​កើត​ជំងឺ​។​ ​
-​ជំងឺ​សរសៃឈាម​បេះដូង​៖ ត្រូវបាន​ចាត់ទុកជា ô​ឃាតករ​សម្លាប់​មនុស្ស​លេខ​១õ នៅ​បណ្តា​ប្រទេស​រីកចម្រើន​។ បើ​តាម​ការស្រាវជ្រាវរ​បស់​មហាវិទ្យាល័យ​ហា​វ៉ាដ បាន​ត្រូវ​បង្ហាញថា សម្ពាធ​ឈាម​មធ្យម​របស់​អ្នក​ទទួល​ទាន​បួសថយ ចុះ​យ៉ាង​ច្បាស់ក្រឡែត ប្រៀប​នឹង​អ្នក​ទទួល​ទាន​សាច់​ដែល​មាន​កម្រិត​។ កូ​ឡេ​ស្តេ​រ៉ូល ក្នុង​ឈាម​របស់​អ្នក​ទទួល​ទាន​សាច់ ខ្ពស់​ជាង​ច្រើន​ដង​ប្រៀប​នឹង​អ្នក​ទទួល​ទាន​បួស និង​ជា​មូលហេតុ​ចម្បង​របស់​ជំងឺក្រឹន​រឹង​សរសៃឈាម លើស ឈាម គាំងបេះដូង ស្ត្រូក ... ។ ដូច្នេះ​ហើយ​សមាគម​សរសៃឈាម​បេះដូង​អាមេរិក បាន​ទូន្មាន​ថា បើ​ទទួលទាន​បួស អាច​បង្ការ​ពី​៩០-៩៧​ភាគរយ ជំងឺ​សរសៃឈាម​បេះដូង​។​​
​-​ជំងឺ​ទឹកនោម​ផ្អែម​៖ របប​ទទួលទាន​សាច់​ច្រើន ពិសេស​គឺ​ពពួក​សាច់ មាន​ខ្លាញ់​ច្រើន ធ្វើឱ្យ​កើន​អាស៊ីត​ខ្លាញ់ និង​ទ្រី​គ្លី​សេរី​ដា
-​ជា​មូលហេតុ​បង្ក​ជា​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២​។ ព្រោះថា​ពពួក​អាស៊ីត​ខ្លាញ់​សល់​ក្នុង​ឈាម និង​ទ្រី​គ្លី​សេរី​ដា រារាំង​សកម្មភាព​របស់​អាំង​ស៊ុយ​លីន ប្រការ​នេះ​នាំ​ដល់​លទ្ធផល​វិភាគ​បរិមាណ​អាំង​ស៊ុយ​លីន​ក្នុង​ឈាម​នៅ​តែ​ធម្មតា ឬ​គ្រាន់តែ​កើន​បន្តិច តែ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​បែរ​ជា​ខ្ពស់​។ ប្រសិន​កែប្រែ​កំហុសឆ្គង​នេះ ដោយ​វិធី​ប្តូរ​មក​របប​ទទួលទាន​បួស នោះ​បរិមាណ​ស្ករ​ក្នុង​ឈាម​ថយចុះ​ទាំងស្រុង ហើយ​កម្រិត​អាស៊ីត​ខ្លាញ់ ក៏​ត្រឡប់​មក​កម្រិត​សុវត្ថិភាព​។​​ ​
-​ជំងឺ​តម្រងនោម​៖ ការស្រាវជ្រាវ​ច្រើន​បង្ហាញថា ដើម្បី​បញ្ចេញ​ចោល​សារជាតិ​ចម្រុះ​ពិសពុល បណ្តាល​ពី​ការ​ទទួល ទាន​សាច់​ច្រើន​នោះ តម្រង នោម​ត្រូវ​ធ្វើការ​លើស​៣​ដង ប្រៀប​នឹង​តម្រងនោម​របស់​អ្នក​ទទួល​ទាន​បួស ។ អ៊ុយ​រ៉េ និង​អាស៊ីត​អ៊ុយ​រិច ជា​សារជាតិ​សំណល់​២​របស់​របប​ទទួលទាន​សាច់ យ៉ាង​គ្រោះថ្នាក់​ចំពោះ​សរីរាង្គ​។ ពេល​យើង​នៅ​ក្មេង តម្រងនោម​នៅ​ល្អ នោះ​ការ​កម្ចាត់​ចេញ​សារជាតិ​ទាំងនេះ នៅ​ពង្រឹង​បាន ប៉ុន្តែ​ពេល​មាន​អាយុ​ច្រើន តម្រងនោម​របស់​យើង​បាន​ចុះ​ខ្សោយ នោះ​កិច្ចការ​នេះ​ក្លាយជា​អម្រែក​ធ្ងន់​សម្រាប់​តម្រងនោម ហើយ​លទ្ធផល គឺ​តម្រងនោម​មិន​អាច​កម្ចាត់​ជាតិពុល​ដោយ​ប្រសិទ្ធភាព ដូច្នេះ​ប្រាកដជា​នឹង​កើត​ជំងឺ​តម្កាត់​។​​
​-​ជំងឺ gout៖ ពេល​តម្រងនោម​មិន​គ្រប់​លទ្ធភាព​ចម្រោះ​ចោល​អស់​សារជាតិ​ពុល​នោះ Creatinin និង acid uric កើន​ខ្ពស់​ក្នុង​ឈាម​។ កម្រិត acid uric កើន​ខ្ពស់​នឹងរង​កក​មកវិញ​ក្នុង​សន្លាក់​តូចៗ ដូចជា​សន្លាក់​ម្រាមដៃ ម្រាម​ជើង បង្ក​ជា​ជំងឺ gout ។​​
​-​ជំងឺ​ធាត់​៖ មូលហេតុ​របស់​ជំងឺ​ធា​ត់ សំខាន់​គឺ​ដោយសារ​របប​ទទួលទាន​លើស​ថាមពល​កាឡូរី​ច្រើនពេក ដូចជា​ខ្លាញ់​សត្វ ប៊័​រ ប្វ្រូ​ម៉ា សាច់ សូកូឡា ម្សៅ ស្ករ ។ ពេល​ធាត់​គេ​នឹង​ខ្ជិល​ធ្វើ​ចលនា ផ្តើម​ពី​នោះ​ថាមពល​សល់​មិន​ត្រូវ​បាន​រំ​សល់ បែរ​ជា​ផ្តុំ​ក្រោម​សណ្ឋាន ខ្លាញ់​កាន់តែ​ធា​ត់ទៅទៀត​។ ធាត់​នឹង​នាំ​ដល់​ជំងឺក្រឹន​រឹង​សរសៃឈាម លើសឈាមឈឺ​ឆ្អឹងសន្លាក់​។​ ​ ​
-​ជំងឺ​ថ្លើម​៖ សមត្ថកិច្ច​របស់​ថ្លើម គឺ​សំយោគ​ពពួក​សារជាតិ​ចាំបាច់​សម្រាប់​សរីរាង្គ និង​កម្ចាត់​ចោល​សារជាតិ​ពុល​ទៅ​ក្រៅ​។ ប៉ុន្តែ​របប​ទទួលទាន​សាច់ និង​ខ្លាញ់​សត្វ​ច្រើន នឹង​ធ្វើឱ្យ​ថ្លើម​ធ្វើការ​ហួសកម្លាំង​និង​របួស​។ សាច់​និង​ខ្លាញ់​ទទួលទាន​ចូល​នឹង​ធ្វើឱ្យ​ថ្លើម​ត្រូវ​ខ្លាញ់​រុំ ក្រឹន​ថ្លើម​។​​
​-​ជំងឺមហារីក​៖ បានជា​ទទួលទាន​សាច់​ច្រើន​ងាយ​កើត​មហារីក គឺ​ដោយសារ​សារជាតិ​ថែទាំ​សាច់​។ ដោយសារ​សាច់​សម្បូរ​ប្រូតេអ៊ីន ងាយ​ត្រូវ​រលួយ​ស្អុយ ហេតុនេះ​អ្នកជំនាញ​មួយចំនួន​បាន​ជ្រលក់​សាច់​ទៅក្នុង​សារជាតិ​ថែទាំ ដូចជា នី​ទ្រី​ត នី​ត្រាត​... ។ ពេលមកដល់​នៃ​អ្នកប្រើប្រាស់ យើង​គ្រាន់តែ​លាង​សម្អាត រួច​ចម្អិន​ទទួលទាន​។ ទោះបី​ចម្អិន​ឆ្អិន តែ​សារជាតិ​ទាំងនេះ មិន​ត្រូវ​បំបែក​បំផ្លាញ​។ ពេល​យើង​ទទួលទាន​ចូល​សារជាតិ​ទាំងនេះ គួបផ្សំ​ជាមួយ​អាស៊ីត​អាមីន​បង្កើតជា​នី​ត្រូ​សាមីន ជា​សារជាតិ​បង្ក​មហារីក​។ ម្យ៉ាងវិញទៀត អ្នក​ចិញ្ចឹមសត្វ​ជាច្រើន បាន​ប្រើប្រាស់​ថ្នាំ​រំញោច​លូតលាស់ សារជាតិ​ធ្វើឱ្យ​ឃ្លាន ងងុយដេក អ័រម៉ូន អង់​ទី​ប៊ីយ៉ូ​ទិក​...​ឱ្យ​សត្វ​ចិញ្ចឹម​ឆាប់​ធំ ៕​
ប្រភពៈcen

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge