Apple update MacBook Air 2013 ជាមួយ Chip Intel Haswell, ថ្ម 12 ម៉ោង, WiFi ac

Posted by : 4384 | 09-Jul-2016

ដូចបណ្តាព័ត៌មានចចាមអារាមមុនៗ, Apple បានប្រកាសបង្ហាញជំនាន់ MacBook Air ថ្មីនៅសន្និសិទ WWDC 2013។ ជាក់ស្តែង ការចនាម៉ូត រូបរាងខាងក្រៅ នៅតែរក្សាដូចជំនាន់មុនៗ ជាមួយទំហំអេក្រង់ពីរសំរាប់ជ្រើសរើសគឺ 11,6 និង 13,3 inch។ ការផ្លាស់ប្តូរគួរឲ្យកត់សំគាល់ នោះគឺ ការ ប្តូរប្រើប្រាស់ Chip Intel Haswell ដែលអាចធ្វើឲ្យប្រសើរឡើងនូវរយះពេល នៃការប្រើប្រាស់ថ្ម និងបង្កើននូវទិន្នផល Chip ក្រាហ្វិក ដែល Support ខាងក្នុង។តាមរយះ Hardware ថ្មី Apple បានឲ្យដឹងថា ថ្មអាចប្រើបាន 12 ម៉ោងជាប់គ្នា សំរាប់អេក្រង់ទំហំ 13 inch និង 9 ម៉ោងសំ រាប់ Version 11 inch។ ការអាប់ឌេតនេះ ពិតជាគួរឲ្យកត់សំគាល់បើប្រៀបជាមួយរយះពេលប្រើប្រាស់បានតែ 7 ម៉ោង (13 inch) និង 5 ម៉ោង (11 inch) កាលពីឆ្នាំមុន។ រីឯ Chip ក្រាហ្វិក Intel HD Graphics 5000 ក៏បានបង្កើនភាពខ្លាំងជាងមុនដល់ទៅ ជាង 40% សំរាប់ទិន្នផលក្រាហ្វិក ផងដែរ។MacBook Air ថ្មីក៏មានការផ្លាស់ប្តូរមួយចំនួនដូចជា Wi-Fi 802.11ac និង flash drive storage លឿនជាងជំនាន់មុនដល់ទៅ 45%។ គួរឲ្យសោកស្តាយដែល Apple មិនអាប់ឌេតនូវកំរិតពន្លឺអេក្រង់ឲ្យឡើងដល់កំរិត Retina។ ទាំងពីរ Version ថ្មីនេះ សុទ្ធតែអាចធ្វើការកុម្មង់ទិញបាន ចាប់ពីថ្ងៃនេះ នៅលើគេហទំព័រ Apple។ អ្វីគួរឲ្យកត់សំគាល់គឺកំរិតតំលៃថ្មីសុទ្ធតែបានថយចុះ បើប្រៀបជាមួយ ជំនាន់មុនដែលមានអេក្រង់និងទំហំ flash drive ដូចគ្នា កាលពីឆ្នាំមុន។ ជាក់ស្តែង MacBook Air 13 inch នឹងមានតំលៃចាប់ពី 1.099 USD សំរាប់ទំហំ 128 GB SSD និង1.299 USD សំរាប់ទំហំ 256 GB។ បណ្តាម៉ូដែលអេក្រង់ 11 inch នឹងមានតំលៃចាប់ពី 999 USDសំរាប់ទំហំ 128 GB និង 1.199 USD សំរាប់ទំហំ 256 GB។គ្រប់ Version ទាំងអស់សុទ្ធតែមាន CPU ល្បឿន 1,3 GHz, RAM 4 GB។ អ្នកប្រើប្រាស់ក៏អាចមានជំរើសបន្ថែមដល់ទៅ 8 GB, មេម៉ូរីក្នុងទំហំ 512 GB ក៏ដូចជា CPU Intel Core i7 ផងដែរ៕
ប្រភព៖ camnews

If you like, please click LIKE and SHARE!

COMMENT
close
Post Knowledge